ចាគៈ​មាន​កម្លាំង​ជាង​ទានៈ


ពាក្យ​ថា​ទានៈ​សំដៅ​សេចក្តី​ថា ការ​ឱ្យ ការ​ផ្តល់​ឱ្យ ការ​លះ តែ​ការ​ឱ្យ​នេះ​ជាប់​ដោយ​សេចក្តី​កំណាញ់ គឺ​លះ​មិន​ដាច់​ស្រឡះ ចំណែក​ចាគៈ​ប្រែ​ថា ការ​លះ ការ​ឱ្យ​គឺ​ការ​លះ​មិន​ជាប់​ដោយ​មច្ឆរិយៈ ឱ្យ​ដាច់​ស្រឡះ ឱ្យ​ដើម្បី​ចេញ​ចាក​ភព ដូច្នេះ​ពាក្យ​ទាំង​ពីរ​នេះ​ថ្វីបើ​ប្រែ​ដូច​គ្នា​មែន តែ​ន័យ​មិន​ដូច​គ្នា​ទេ ។

តទៅ​នេះ​ជា​ការ​ពន្យល់​ឱ្យ​កាន់តែ​ច្បាស់​ចំពោះ​ពាក្យ​ថា ទាន​នេះ​មាន​ន័យ​ថា ការ​ឱ្យទាន តែ​ការ​ឱ្យ​វត្ថុ​នេះ​នៅ​ជាប់ជំពាក់​ដោយ​មច្ឆរិយៈ គឺ​ឱ្យ​នៅ​ស្ទាក់ស្ទើរ​មិន​ជ្រះស្រឡះ ឬ​ឱ្យ​តាម​ទម្លាប់ មិនមែន​ជា​កិច្ច​អស្ចារ្យ​ប៉ុន្មាន​ទេ​។ ឱ្យ​មួយទៀត គឺ​ឱ្យ​ជាប់​ដោយ​តណ្ហា គឺ​បុគ្គល​អ្នក​ឱ្យទាន​មាន​ប្រាថ្នា​យក​សិរី​សួស្តី និង​ផលប្រយោជន៍​មក​ខ្លួន​វិញ​។ ឱ្យ​មួយទៀត បែប​មិន​សមគួរ គឺ​បុគ្គល​អ្នក​ឱ្យ​មានទ្រព្យ​សម្បត្តិ​ច្រើន លុះ​ត្រូវការ​ចាត់ចែង​ទាន​ក៏​ចាត់ចែង​ដោយ​រលីបរលាប​ស្តួចស្តើង​ទៅ​វិញ​។

ចំណែក​ចាគៈ ក៏​មាន​សេចក្តី​ថា ឱ្យ ឬ​លះបង់​ដែរ តែ​ចាគៈ​នេះ​ការ​លះ​វត្ថុ​ណាមួយ​ចំពោះ​បដិគ្គាហកៈ​គឺ​ដើម្បី​សង្កត់សង្កិន​នូវ​លោភៈ និង​មច្ឆរិយៈ​ឱ្យ​ស្រាលស្តើង​ចាក​សន្តាន​។ ការ​លះ​ឱ្យ​ដាច់​ស្រឡះ គឺ​មិន​ជាប់ជំពាក់​ដោយ​តណ្ហា​ឡើយ​។ ចាគៈ​នេះ​ពោល​ឱ្យ​ចំ​គឺ​ការ​លះ​វត្ថុ​ដ៏​ច្រើន​ក្រៃ​លែង ឬ​ខ្ពង់ខ្ពស់​លើសវិស័យ​របស់​មនុស្ស​សាមញ្ញ​ក្នុង​លោក​គួរ​ស្ងើច ។

ដូច្នេះ​កាលបើ​សង្កេត​មើល​តាម​ដំណើរ​សេចក្តី​ក្នុង​ន័យ​នៃ​ពាក្យ​ទាំង​ពីរ​នោះ​គង់​ឃើញច្បាស់​ថា ចាគៈ មាន​កម្លាំង​ជាង​ទានៈ ឬថា ជា​ធម៌​ខ្ពង់ខ្ពស់​ផ្សាយ​រស្មី​រុងរឿង​លេច​សេចក្តី​ទូលាយ​ល្អ​ជាង​ទានៈ ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ