សាខាកាកបាទក្រហមចែកអំណោយមនុស្សធម៌ដល់ពលរដ្ឋក្រីក្រនៅស្រុកភ្នំស្រុក
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ជនពិការ មានជំងឺប្រចាំកាយ ដែលស្ថិតនៅភូមិស្វាយខ្មៅ ឃុំពន្លៃ និងភូមិតាអ៊ុង ភូមិកូនខ្លែង…
ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ជនពិការ មានជំងឺប្រចាំកាយ ដែលស្ថិតនៅភូមិស្វាយខ្មៅ ឃុំពន្លៃ និងភូមិតាអ៊ុង ភូមិកូនខ្លែង…
ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ជនពិការ មានជំងឺប្រចាំកាយ ដែលស្ថិតនៅភូមិស្វាយខ្មៅ ឃុំពន្លៃ និងភូមិតាអ៊ុង ភូមិកូនខ្លែង ក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះ ត្រូវបានសាខាកាកបាទក្រហមនាំយកសម្ភារៈអំណោយមនុស្សធម៌មកផ្ដល់ជូនដល់លំនៅឋានផ្ទាល់ ។
លោក លី សារី បានបន្តផ្តាំផ្ញើរដល់បងប្អូនទាំងអស់ ជួយសំអាតអនាម័យបរិស្ថាន គឺហូបស្អាត ផឹកស្អាត រស់នៅស្អាត។ គួរបញ្ជាក់ថា សម្ភារៈអំណោយដែលបានផ្ដល់ជូននាពេលនេះក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូ , មី១កេស , ត្រីខ១០កំប៉ុង , រួមមានប្រេងឆា , ម្សៅសាប៊ូ , ទឹកត្រី ទឹកស៊ីអ៊ីវ ,ភួយ ,សារុង , ក្រមា និងថវិការមួយចំនួន ។
ដោយឡែកលោកជំទាវ នួម សុភ័ណ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត បានបន្ថែមថរិកា ក្នុងមួយគ្រួសារៗ ១០០០០រៀល និង សារុងមួយផងដែរ៕
ចែករំលែកព័តមាននេះ