បើក​ការ​ដ្ឋាន​ស្ថាប​នា​ស្ពាន​បា​ឡេ​ឆ្លង​កាត់​ព្រែក​ធំ​ក្នុង​សង្កាត់​​ក្បាល​កោះ​ខណ្ឌ​មាន​ជ័យ


រាជ​ធានី​ភ្នំពេញ​ ៖ លោក​កែប ជុតិមា​ អភិ​បាល​រាជ​ធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មេសា ២០១៣ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ការ​ដ្ឋាន​ស្ថាបនា​ស្ពាន​បាឡេ​មួយ​ឆ្លង​កាត់​​ព្រែក​ធំ​(ជិត​វត្ត​កៀន​ស្វាយ​ក្នុង​) ត​ភ្ជាប់​ភូមិ​ព្រែក​ធំ​ និង​ព្រែក​ធំ​១​ក្នុង​សង្កាត់​ក្បាល​កោះ​ ខណ្ឌ​មាន​ជ័យ​ រាជ​ធានី​ភ្នំពេញ​ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​រាជ​ការ​ក្រោម​ឱវាទ​សាលា​រាជ​ធានី​ភ្នំពេញ​ អាជ្ញា​ធរ​ខណ្ឌ​មាន​ជ័យ និង​ប្រជា​ពល​រដ្ឋ​យ៉ាង​ច្រើន​កុះ​ករ​ ។

លោក​គួច ចំរើន អភិ​បាល​ខណ្ឌ​មាន​ជ័យ​បាន​ឱ្យ​ដឹង​ថា ស្ពាន​បា​ឡេ​ដែល​សាលា​រាជ​ធានី​ភ្នំពេញ​បើក​ការ​ដ្ឋាន​ស្ថាប​នា​នា​ពេល​នេះ​មាន​ទី​តាំង​ស្ថិត​​នៅ​ព្រំ​ប្រទល់​ ភូមិ​ព្រែក​ធំ និង​ព្រែក​ធំ​១​ ក្នុង​សង្កាត់​ក្បាល​កោះ​ ខណ្ឌ​មាន​ជ័យ​ មាន​បណ្តោយ​ប្រវែង​៧៤​ម៉ែត្រ​ ទទឹង​៧​ម៉ែត្រ​ ។ មុន​កើត​ស្ពាន​ទី​តាំង​នេះ​គឺ​ជា​ព្រែក​ធម្ម​ជាតិ​ ហើយ​ប្រជា​ពល​រដ្ឋធ្វើ​ដំណើរ​ឆ្លង​កាត់​ ដោយ​ប្រើ​ក្បូន​ប្ញស្សី​ទាញ​ខ្សែ​លួស​ទៅ​មក​ ។ ដោយ​ពិនិត្យ​ឃើញ​ពី​ការ​លំបាក​របស់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ក្នុង​ឃុំ​ក្បាល​កោះ​ ព្រែក​ឯង ភូមិ​ធំគគីរ និង​ដី​ឥដ្ឋ​ក្នុង​ការ​ឆ្លង​កាត់​ និង​ដឹក​ជញ្ជូន​ផល​ដំណាំ​ និង​កសិករ​ផ្សេងទៀត​ទើប​នៅ​ក្នុង​អំឡុង​ឆ្នាំ​​១៩៦១ លោក​ស៊ូ ទូច អ្នក​តំណាង​រាស្ត្រ​​​មណ្ឌល​ស្រុកកៀន​ស្វាយ​បាន​ផ្តួច​​ផ្តើម​កសាង​​ស្ពាន​ព្រែក​ធំ​នេះ​ឡើង​អំពី​ឈើ​មាន​ទទឹង​២,៧​ម៉ែត្រ​ប៉ុណ្ណោះ​ ហើយ​ប្រជា​​ពល​រដ្ឋ​​ក្នុង​តំបន់​បាន​រៃ​អង្គាស​ថវិកា​សម្រាប់​ស្ថាប​នា​​ស្ពាន​នេះ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទៅ​មក​របស់​ប្រជា​ពល​រដ្ឋ​បាន​ងាយ​ស្រួល​ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ