រាជធានីភ្នំពេញ ៖ សាំងធូរថ្លៃជាងមុន! មកដឹងពីតម្លៃប្រេងសាំងលក់រាយថ្មី ដែលរដ្ឋាភិបាលទើបតែប្រកាសសម្រួលជូនពលរដ្ឋ ដោយសាំងតម្លៃ ៣,៩០០ រៀល និងប្រេងម៉ាស៊ូត ៤,៣០០ រៀល ក្នុងមួយលីត្រ ។

ក្រសួងពាណិជ្ជកម្ម បានប្រកាសនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នេះបានចេញសេចក្តីជូនដំណឹងជាផ្លូវការស្ដីពីការកំណត់តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមបណ្តាស្ថានីយនានាទូទាំងប្រទេស ដោយត្រូវអនុវត្ត ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ។

ផ្អែកតាមសេចក្តីជូនដំណឹងនេះ តម្លៃប្រេងសាំងលក់រាយដែលត្រូវកំណត់រួមមាន ៖
-ប្រេងសាំងធម្មតា៖ តម្លៃ ៣,៩០០ រៀល ក្នុងមួយលីត្រ។
-ប្រេងម៉ាស៊ូត ៖ តម្លៃ ៤,៣០០ រៀល ក្នុងមួយលីត្រ។
ជាមួយគ្នានេះផងដែរ ក្រសួងពាណិជ្ជកម្មបានអំពាវនាវ និងតម្រូវឱ្យគ្រប់ស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ត្រូវអនុវត្តថ្លៃលក់រាយថ្មីនេះឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ចាប់ពីវេលាម៉ោង ១ រសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នេះតទៅ៕



ចែករំលែកព័តមាននេះ