ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​សម្រេច​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត ឯកឧត្តម ប្រាក់ សំ​អឿ​ន ជា​ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស

3 ម៉ោង មុន
  • ភ្នំពេញ


រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​កម្ពុជា​បាន​បោះ​ឆ្នោត​សេចក្តី​ទុកចិត្ត ឯកឧត្តម ប្រាក់ សំ​អឿ​ន ជា​ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស ។

ការ​បោះ​ឆ្នោត​សេចក្តី​ទុកចិត្ត​ធ្វើ​ឡើង ក្នុង​សម័យប្រជុំ​លើក​ទី​៦ នីតិកាល​ទី​៧ នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​ក​ក្ត​ដា ឆ្នាំ​២០២៦ ក្រោម​អធិបតីភាព សម្តេច​មហារដ្ឋ​សភា​ធិ​ការ ធិ​បតី​ប​ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​ដោយ​មានការ​ចូលរួម​ពី​សមាជិក​រដ្ឋសភា​ចំនួន​១១០​រូប ។

សមាជិក​រដ្ឋសភា​បាន​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​រដ្ឋសភា​សម្រេច​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ឯកឧត្តម ប្រាក់ សំ​អឿ​ន ជា​ទេស​រដ្ឋមន្ត្រី​ទទួល បន្ទុក​បេសកកម្ម​ពិសេស​ដោយសម្លេង​១០៨​សម្លេង អនុបវាទ​២​សម្លេង ។

សម័យប្រជុំ​បាន​ធ្វើការ​ពិភាក្សា និង​អនុម័ត​លើ​របៀបវារៈ​ចំនួន​៥៖
១-​ការ​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​ការ​តែងតាំង​បំពេញបន្ថែម​សមាសភាព​រាជរ​ដ្ឋា​ភិ
បាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​០១​រូប​៖ ឯកឧត្តម ប្រាក់ សំ​អឿ​ន ជា​ទេស​រដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស​។
២-​ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​ស្តី​ពី​ប្រាតិភោគ​ជា​អន្តរជាតិ​ចំពោះ​ឧបករណ៍​ចល័ត និង​ពិធីសារ​នៃ​អនុសញ្ញា​ស្តី​ពី​ប្រាតិភោគ​ជា​អន្តរជាតិ​ចំពោះ​ឧបករណ៍​ចល័ត​ពាក់ព័ន្ធ​នឹង​ករណី​ជាក់លាក់​នៃ ឧបករណ៍​អាកាសយាន​។

៣-​ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ អាស៊ាន​ស្តី​ពី​កិច្ច​សម្រុះសម្រួល​ទទួលស្គាល់​ទៅ​វិញ​ទៅ​មក​។
៤-​ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​កិច្ច​សម្រុះសម្រួល​ទទួលស្គាល់​ទៅ​វិញ​ទៅ​មក​តាម​ផ្នែក​អាស៊ាន​សម្រាប់​សម្ភារៈ​អគារ​និង​សំណង់​។
៥-​ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​កិច្ច​សម្រុះសម្រួល​ទទួលស្គាល់​ទៅ​វិញ​ទៅ​មក​អាស៊ាន​ស្តី​ពី​ប្រភេទ​អនុម័ត​បញ្ជាក់​សម្រាប់​ផលិតផល​យានយន្ត ៕