ផ្លូវ ២គីឡូម៉ែត្រសោះ កណ្តាលក្រុងសិរីសោភ័ណ ឈូសឆាយកាយមិនចេះចប់
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ផ្លូវ ១ខ្សែប្រវែងជិត ២គីឡូម៉ែត្ររងការរិៈគន់ពីប្រជាពលរដ្ឋធ្វើជាង ២ឆ្នាំហើយឃើញតែឈូសឆាយកាយកិនមិនចេះរួចម្តងណាសោះ ដែលស្ថិតក្នុងសង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណ ។ ប្រជាពលរដ្ឋបានប្រាប់ថា ៖ ផ្លូវ ១ខ្សែប្រវែងជិត ២គីឡូម៉ែត្រដែលតភ្ជាប់ពីផ្លូវជាតិលេខ ៦ ដល់ផ្លូវជាតិលេខ ៥ ឆ្លងកាត់រង្វង់មូលស្រីគ្រប់ល័ក្ខកណ្តាលប្រជុំជនក្រុងសិរីសោភ័ណប្រជាពលរដ្ឋដែលរស់នៅជុំវិញតាមដងផ្លូវ និងអ្នកធ្វើដំណើរកំពុងជួបការលំបាកនៅពេលមានភ្លៀងធ្លាក់ជោគជាំមានទឹកដក់តាមចំហុកនិងបែកភក់ពេលធ្វើដំណើរចេញ ចូលជួបការលំបាក ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា ផ្លូវ ១ខ្សែនេះប្រវែងប្រមាណជិត ២គីឡូម៉ែត្រសោះឃើញការកសាងរយៈពេលជាង ២ឆ្នាំមកហើយឃើញតែកាយ និងឈូសឆាយកិនមិនឆេះរួចម្តងសង្ឃឹមថា អាជ្ញាធរក្រុង និងខេត្តជំរុញការកសាងផ្លូវនេះអោយរួចរាល់បានឆាប់អោយប្រជាពលរដ្ឋដែលរស់នៅជាប់ផ្លូវរកស៊ីទទួលទានបានងាយស្រួលផង ។ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណប្រាប់ថា កំពុងដំណើរការធ្វើជាបណ្តើរៗអោយរួចរាល់ឆាប់នេះ ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕










ចែករំលែកព័តមាននេះ