ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សត្វ​អណ្ដើក​សមុទ្រ​ ១​ក្បាល ​ទម្ងន់​៦០​គីឡូ ដែលប្រជានេសាទចាប់បាន ត្រូវបានលែងចូលសមុទ្រវិញហើយ​

3 ម៉ោង មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​ ៖ ​ប្រជា​នេសាទ​មួយ​រូប នៅ​កែវ​ផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ នេសាទ​បាន​សត្វ​អណ្ដើក​សមុទ្រ​មួយ​ក្បាលមាន​ទម្ងន់​៦០​គីឡូក្រាម បាន​យក​មក​ប្រគល់​ជូន​សហគមន៍​នេសាទ​កែវ​ផុស ដើម្បី​​លែង​ចូល​ទៅ​ក្នុង​សមុទ្រ​ធម្មជាតិ​វិញ នៅ​ថ្ងៃ​១៣​កក្កដា ២០២៦​ ។

មន្ត្រី​សហគមន៍​នេសាទ​កែវ​ផុស បាន​ថ្លែងអំណរគុណ​ដល់​ពលរដ្ឋ​ល្អ​របស់​យើង ដែល​ចូលរួម​ជួយ​ថែរក្សា អភិរក្ស​សត្វ​សមុទ្រ​កម្រ​៕