ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់ទឹកជំនន់ត្រូវប្រយ័ត្នជំងឺ សត្វអាសិរពិស និងអសុវត្ថិភាពនៃទីតាំង

12 វិនាទី មុន

ក្រសួងសុខាភិបាល បាន​ចេញ​សេចក្តី​ប្រកាស​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​អនុវត្ត​វិធានការ​សុវត្ថិភាព​ឱ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺឆ្លង និង​គ្រោះថ្នាក់​ផ្សេង​ៗ ដែល​អាច​កើត​មាន​ក្នុង​រដូវភ្លៀង និង​ស្ថានភាព​ទឹកជំនន់ ។

ខណៈ​ដែល​តំបន់​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ កោះកុង កំពត កំពង់ស្ពឺ ពោធិសាត់​ជាដើម​កំពុង​ប្រឈម​មុខ​នឹង​គ្រោះ​ទឹកជំនន់ ក្រសួង​បាន​រំលឹក​រឿង​ជំងឺឆ្លង​ដោយ​មូស​មាន​គ្រុនឈាម គ្រុនចាញ់ គ្រុន​ឈី​ក ក៏​ដូច​ជា ជំងឺ​សើ​ស្បែក រាគ រាក​មួល ពុល​ចំណី និង​ជំងឺ​ផ្លូវដង្ហើម ។

ក្រៅពី​ជំងឺ​ទាំងនោះ ក្រសួង​ក៏​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​នឹង​ពពួកសត្វ​អ​សិរ​ពិស​ជា​ពិសេស គឺ​ពស់​ចឹក ហើយ​ក៏​ត្រូវ​យកចិត្តទុកដាក់​លើ​សុវត្ថិភាព​កន្លែង​ស្នាក់​នៅ និង​បញ្ហា​អគ្គិសនី ពីព្រោះ​សំណង់​អគារ​ខ្លះ​អាច​មាន​បញ្ហា​អ​សុវត្ថិភាព​លើ​ចំណុច​នេះ ។

ក្រសួង​ក៏​បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទឹក​ស្អាត ឬ​ទឹក​ដែល​បាន​ដាំ​ពុះ​ឱ្យ​ឆ្អិន រក្សា​អនាម័យ​អាហារ និង​លាងដៃ​ជាមួយ​សាប៊ូ​ឱ្យ​បាន​ទៀងទាត់ ។ ទន្ទឹម​នឹង​នេះ ប្រជាពលរដ្ឋ​ត្រូវ​ជៀសវាង​ការ​បរិភោគ​អាហារ ឬ​ប្រើប្រាស់​ទឹក​ដែល​អាច​មានការ​បំពុល ព្រោះ​អាច​បង្ក​ឱ្យ​មាន​ជំងឺ​រាគ​រូស អាសន្នរោគ និង​ជំងឺឆ្លង​ផ្សេង​ៗ​តាម​ទឹក ។

នៅ​ក្នុង​ករណី​មាន​បញ្ហា​ត្រូវ​ប្រញាប់​បញ្ជូន​ជន​រង​គ្រោះ​ពី​មណ្ឌល​សុខភាព ជា​កន្លែង​ដែល​ក្រសួង​បាន​ជំរុញ​ឲ្យ​យកចិត្តទុកដាក់​លើ​ការ​បម្រុង​ឱសថ និង​ឧបករណ៍​សង្គ្រោះ​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ផ្តល់​សេវា​ដល់​ពលរដ្ឋ ៕