ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ក្ដៅគគុក! ពួកហ៊ូធីបា.ញ់ស្រោចមីស៊ីល និងដ្រូនលើព្រលានយន្តហោះអារ៉ាប៊ីសាអូឌីត ដើម្បីសងសឹក​

3 ម៉ោង មុន

យេ​ម៉ែ​ន​-​អា​រ៉ា​ប៊ី​សា​អូឌីត ៖ ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន ​គាំទ្រ​ដោយ​អ៉ី​រ៉​ង់​គូសបញ្ជាក់​ កាលពី​ថ្ងៃ​ទី​១៣​ កក្កដា​ ថា បាន​ប្រើ​មីស៊ី​ល​ និង​ដ្រូ​ន វាយប្រហារ​ព្រ​លាន​យន្តហោះ​អន្តរ​ជាត​ABHA អា​រ៉ា​ប៊ី​សា​អូឌីត​ ជា​ការ​សងសឹក ចំពោះ​ការ​វាយប្រហារ​តាម​អាកាស​របស់​ប្រទេស​នោះ​ប្រឆាំង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង​សា​ណា​រដ្ឋធានី​យេ​ម៉ែ​ន​នា​ពេល​មុន​នេះ​ ។

ការ​វាយប្រហារ​នោះ​ បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់ ហើយ​បង្ហាញ​ពី​ការ​កើនឡើង​នៃ​ភាព​តានតឹង​ពុំ​ធ្លាប់​មាន ក្រោយ​ភាព​ស្ងប់​ស្ងាត់​មួយ​រយៈ ចាប់តាំងពី​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ិ​សា​អូឌីត វាយប្រហារ​បណ្ដា​តំបន់​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ពួក​ហ៊ូ​ធី​ដែល​ត្រួតត្រា​រដ្ឋធានី​យេ​ម៉ែ​ន​ក្រុង​សា​ណា​អស់​ពេល​ច្រើន​ឆ្នាំ​មក​។

អ្នកនាំពាក្យ​យោធា​របស់​ហ៊ូ​ធី ឧត្ដម សេនីយ​សា​យ៉ា​សា​រេ​ បាន​ព្រមាន​ប្រាប់​ដល់​បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍ ចំពោះ​ការ​ហោះហើរ​នៃ​យន្តហោះ​ពួក​កេ ក្នុង​ដែនអាកាស​អា​រ៉ា​ប៊ី​សា​អូឌីត ​។ ក្នុង​វី​ដេ​អូ​មួយ​ផ្សាយ​តាម​តេ​ឡេ​ក្រាម ឧត្ដមសេនីយ​រូប​នោះ​បញ្ជាក់​ថា ការ​ព្រមាន​នេះ​ត្រូវ​ចាប់អារម្មណ៍​ឲ្យ​ខ្ពស់ រហូត​ដល់​ការ​លុប​ចោលការ​ខ្ទប់​ព្រ​លាន​យន្តហោះ​ក្រុង​សា​ណា ​។

រដ្ឋាភិបាល​យេ​ម៉ែ​ន​ទទួលស្គាល់​ដោយ​សហគមន៍​អន្តរជាតិ​មុន​នេះ​ថ្លែង​ថា ការ​វាយប្រហារ​ព្រ​លាន​យន្តហោះ​ក្រុង​សា​ណា គឺ​សំដៅ​រារាំង​យន្តហោះ​អ៉ី​រ៉​ង​មួយ​មិន​ឲ្យ​ចុះ​នៅ​ទីនោះ​ ។ ពួក​ឧទ្ទាម​ហ៊ូ​ធី​បាន​សន្យា​ពី​ការ​សងសឹក​វិញ​ចំពោះ​ការ​វាយប្រហារ​នោះ ដែល​កំណត់​ពី​ការ​កើនឡើង​ថ្មី​នៃ​ភាព​តានតឹង​រវាង​អា​រ៉ា​ប៊ី​សា​អូឌីត​និង​ពួកហ៊ូ​ធី ក្រោយ​ដំណាក់កាល​ស្ងប់ស្ងាត់​មួយ​មក​ ៕