គណៈបញ្ជាការឯកភាពស្រុកកំពង់សីលា ជួយសង្គ្រោះក្រុមអ្នកបោះតង់ ២៥នាក់ ដែលបានជាប់គាំងដោយសារទឹកជំនន់ឡើងខ្លាំង និងលឿនពេក ដោយជោគជ័យ ។

រដ្ឋបាលស្រុកកំពង់សីលា បានប្រកាសនាថ្ងៃទី១៣ ខែកក្កដានេះថា ៖ ក្រោយទទួលបានពត៌មាន នៅវេលាម៉ោង៨យប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ថា មានបងប្អូនបោះតង់មួយក្រុម ស្ថិតនៅស្ទឹងអូរស្លារ ( ហៅគីឡូ១៥) មានគ្នា២៥នាក់ ស្រី ៦នាក់ មានម៉ូតូ១៧គ្រឿង បានជាប់ដោយសារទឹកឡើងលឿនពេក បានអោយកម្លាំងគណៈបញ្ជាការឯកភាពស្រុក ចុះសម្របសម្រួលអន្តរាគមន៍ភ្លាមៗ ។

ដោយកម្លាំងនៅប្រចាំការពីយប់រហូតដល់ព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១០:៣០នាទីព្រឹក ទើបកម្លាំងគណៈបញ្ជាការឯកភាពបានជួយចម្លងបានទាំងអស់ (ការចម្លងមកវិញ គឺមានចម្ងាយ១គីឡូម៉ែត្រជាងពីកន្លែងបោះតង់ ដោយប្រើប្រាស់ក្បូន ) ដោយពុំមានអ្នករងគ្រោះឡើយ ក្រោយពីបានចម្លងរួចរាល់ បានអោយអោយគាត់មកសម្រាក់ ញ៉ាំបាយទឹក នៅសាលាស្រុក រួចរាល់ទើបត្រឡប់ទៅផ្ទះរៀងខ្លួនវិញ៕












ចែករំលែកព័តមាននេះ