ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​បាន​ត្រឹម​យំសោក​ឱប​សព​ប្តី​យ៉ាង​គួរ​ឱ្យ​អាណោចអាធ័ម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​កម្មករ​សំណង់​២​នាក់​ត្រូវជា​មេជាង និង​កូនជាង​ចេញពី​ធ្វើការ​ជិះ​ម៉ូតូ​ត្រលប់​ទៅ​ផ្ទះ​ជួល​វិញ​ជិត​ដល់​ដល់​ផ្លូវ​ចូល​ផ្ទះ​បាន​ទាក់​ដៃចង្កូត​គ្នា​ជាមួយ​រថយន្ត​ធន់​ធំ​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​បណ្តាល​អោយ​ដួល​ចូល​ក្រោម​កង់​រថយន្ត​កិន​អូស​ទាំង​ម៉ូតូ​ និង​មនុស្ស​​ជាង​១០​ម៉ែត្រ​បណ្តាល​អោយ​អ្នក​បើក​ម៉ូតូ​ដែល​ជា​មេជាង​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ចំណែក​កូនជាង​អង្គុយ​ពីក្រោយ​ដួល​ចូល​ក្រោម​រថយន្ត​សំណាងល្អ​រង​របួសស្រាល ។ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែសីហា…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​កម្មករ​សំណង់​២​នាក់​ត្រូវជា​មេជាង និង​កូនជាង​ចេញពី​ធ្វើការ​ជិះ​ម៉ូតូ​ត្រលប់​ទៅ​ផ្ទះ​ជួល​វិញ​ជិត​ដល់​ដល់​ផ្លូវ​ចូល​ផ្ទះ​បាន​ទាក់​ដៃចង្កូត​គ្នា​ជាមួយ​រថយន្ត​ធន់​ធំ​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​បណ្តាល​អោយ​ដួល​ចូល​ក្រោម​កង់​រថយន្ត​កិន​អូស​ទាំង​ម៉ូតូ​ និង​មនុស្ស​​ជាង​១០​ម៉ែត្រ​បណ្តាល​អោយ​អ្នក​បើក​ម៉ូតូ​ដែល​ជា​មេជាង​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ចំណែក​កូនជាង​អង្គុយ​ពីក្រោយ​ដួល​ចូល​ក្រោម​រថយន្ត​សំណាងល្អ​រង​របួសស្រាល ។

ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​មុ​នី្ន​រ៉េ​ត​(​ផ្លូវ​២១៧) ភូមិ​ឫស្សី​២ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ។

សព​ជន​រង​គ្រោះ​មានឈ្មោះ ប៉ុន នី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មេជាង​សំណង់ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​ហ្លួង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល និង​ម្ចាស់​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 1AU-7684 មាន​ប្រពន្ធ​ឈ្មោះ សាត ស៊ី​ណា អាយុ​២៧​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ។

ចំណែក​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​រង​របួសស្រាល​មានឈ្មោះ ច​ន វី ភេទ​ប្រុស មុខរបរ​ជាងសំណង់ ជា​កូនជាង​របស់​សព​រង​គ្រោះ​ស្នាក់​នៅផ្ទះ​ជួល​ជិត​គ្នា​មានស្រុក​កំណើត​នៅ​ស្រុក​រំដួល ខេត្តស្វាយ​រៀង ។ ដោយឡែក​អ្នក​បើករថយន្ត​បង្ក​មានឈ្មោះ ឯក រ៉ាត់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត​អោយ​ក្រុមហ៊ុន​ដឹក​ជញ្ជូន L.M.H មានស្រុក​កំណើត​ភូមិ​ផុង ឃុំ​ផុង ស្រុក​ប​សេដ្ឋ ខេត្ត​កំពង់​ស្ពី ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កូនជាង​សំណង់​បាន​រៀបរាប់​ប្រាប់​ថា មុន​កើតហេតុ​រូប​គាត់ និង​សព​រង​គ្រោះ​ទើបនឹង​ចេញពី​ធ្វើ​សំណង់​នៅ​ម្តុំ​ជិត​វិមាន​ឯករាជ្យ លុះដល់​ម៉ោង​កើតហេតុ​នាំ​គ្នា​ត្រលប់​មក​បន្ទប់​ជួល​វិញ​នៅ​ភូមិ​ឬ​ស្សី​ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​២១៧​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ដោយសារ​ស្ថាន​ភាព​ផ្លូវ​រៀង​ស្ទះ​ប​ន្ទិ​ច​ផង​នោះ​មេជាង​បាន​បើក​ម៉ូតូ​ជ្រៀត​រក​ផ្លូវ​ទៅ​មុខ​ស្រប​ទិស​គ្នា​ជាមួយ​រថយន្ត​បង្ក​មក​ដល់​ចំណុច​ស្តុ​ប​មុខ​ហាង​ផ្ទះ​ស្រា​បៀរ​ជា​កន្លែង​កើតហេតុ​ក៏​បត់​ឆ្វេង​ឆ្លង​បញ្ច្រាស​ទិស​ដៅ​ចរាចរណ៍​បត់​ទៅ​ផ្លូវ​ចូល​បន្ទប់​ជួល​ក៏​ទាក់​ដៃចង្កូត​ជាមួយ​រថយន្ត​ខាងលើ បណ្តាល​អោយ​ម៉ូតូ​ដួល​ចូល​ក្រោម​រថយន្ត​កិន​ជាប់​មេជាង និង​ម៉ូតូ​អូស​ជាង​១០​ម៉ែត្រ​បណ្តាល​អោយ​បែក​សាច់​ដៃ​ខាងស្តាំ​ខ្ទេច​ដាច់ខ្យល់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។

ចំណែក​រូប​គាត់​ដែល​ជា​កូនជាង​បាន​បន្ត​ថា គាត់​មិនដឹង​ថា ខ្លួន​គាត់​ដួល​ខ្ទាត​យ៉ាងម៉េច​ទេ បានជា​ចូល​ក្រោម​រថយន្ត​ផុត​កង់​រថយន្ត​ទាំង​២​ទើប​មិន​មាន​រង​របួស​អ្វី​ធ្ងន់ធ្ងរ​ទេ ។ ភ្លាម​ៗ​នោះ​អ្នកបើកបរ​រថយន្ត​បម្រុង​រត់គេច​ខ្លួន​តែ​ត្រូវ​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​បាន ។

ចំណែក​អ្នកបើកបរ​រថយន្ត​វិញ​បាន​និយាយ​ប្រាប់​ទាំង​ទឹកមុខ​ក្រៀមក្រំ​ថា គាត់​ជា​អ្នក​បើករថយន្ត​ធន់​ធំ​ដឹក​ឥ​វ៉ា​ន់​មែន​តែ​គាត់​មិន​ដែល​មានគំនិត​ចង់​បង្ក​គ្រោះថ្នាក់​ដល់​នរណា​ម្នាក់​ដែល​ធ្វើ​ដំណើរ​នៅ​តាម​ផ្លូវ​ជាមួយ​គ្នា​នោះ​ទេ ហើយ​ក្នុង​ហេតុការណ៍​នេះ​ដែល​គឺ​មុន​កើតហេតុ​រថយន្ត​គាត់​បើក​ស្របគ្នា​ជាមួយ​ម៉ូតូ​រង​គ្រោះ​រហូត​ពេល​ជិត​មក​ដល់​កន្លែង​កើតហេតុ​ម៉ូតូ​នោះ​បើក​កៀប​នឹង​ក្បាល​រថយន្ត​ទើប​ធ្វើ​អោយ​គាត់​ពិបាក​មើល​ម៉ូតូ​នោះ​ណាស់ ។

លុះ​មក​ដល់​កន្លែង​កើតហេតុ​ស្រាប់តែ​ម៉ូតូ​បត់​ឆ្វេង​ឆ្លងផ្លូវ​មិន​ផុត​ក៏​ត្រូវ​រថយន្ត​គាត់​បុក និង​កិន​ជាប់​អូស​ជាង​១០​ម៉ែត្រ​ទើប​គាត់​ជាន់​ហ្វ្រាំង​ជាប់ និង​ចុះ​ពីលើ​រថយន្ត​ទៅ​មើលឃើញ​សភាព​ម្ចាស់​ម៉ូតូ​រង​គ្រោះ​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​ទៅ​ហើយ គាត់​បាន​ព្យាយាម​រត់គេច​ខ្លួន​ពី​កន្លែង​កើតហេតុ​ដែរ​តែ​ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​ដែល​សម្រួល​ចរាចរ​ណ៏​នៅ​ចំណុច​នោះ និង​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​ដេញចាប់​នឹង​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្តង​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​៣ ទុក​ប្រគល់​អោយ​សមត្ថកិច្ច​ជំនាញ​ចរាចរ​ណ៏​ចាត់ការ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ