ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនរ​ឈើរាប់​ពាន់​កំណាត់​ត្រូវ​​បានឈ្មួញ​កា.ប់បំផ្លាញ​​ដឹកចេញពី​ព្រៃ​ការពារ​​ស្រុក​គូលែន

10 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ គំនរឈើគ្រប់​ប្រភេទរាប់ពាន់កំណាត់​ដែល​ឈ្មួញកំពុងតែ​កា.ប់និងដឹកជញ្ជូនតាម​រថយន្ត​​ចេញពីក្នុង​ព្រៃ​ការពារ តំបន់​ភូមិ​ស្រយ៉ង់​ជើង ឃុំស្រយ៉ង់​ ស្រុកគូលែន​ ក្រឡែកឃើញគួរ​ឲ្យញាក់សាច់ ។

ពាក់ព័ន្ធទៅនឹង​ការកា.ប់បំផ្លាញព្រៃ​ឈើដ៏ធំសម្បើម​ខាង​លើនេះ កម្មករកា.ប់ព្រៃឈើ​ឲ្យឈ្មួញក្នុងតំបន់នោះ​បាន​ឲ្យដឹងថា មានថៅកែ​

ខេត្តព្រះវិហារ ៖ គំនរឈើគ្រប់​ប្រភេទរាប់ពាន់កំណាត់​ដែល​ឈ្មួញកំពុងតែ​កាប់និងដឹកជញ្ជូនតាម​រថយន្ត​​ចេញពីក្នុង​ព្រៃ​ការពារ តំបន់​ភូមិ​ស្រយ៉ង់​ជើង ឃុំស្រយ៉ង់​ ស្រុកគូលែន​ ក្រឡែកឃើញគួរ​ឲ្យញាក់សាច់ ។

ពាក់ព័ន្ធទៅនឹង​ការកាប់បំផ្លាញព្រៃ​ឈើដ៏ធំសម្បើម​ខាង​លើនេះ កម្មករកាប់ព្រៃឈើ​ឲ្យឈ្មួញក្នុងតំបន់នោះ​បាន​ឲ្យដឹងថា មានថៅកែ​ម្នាក់​ឈ្មោះដួង ស្រួច អាសយដ្ឋាននៅ​​រាជធានី​ភ្នំពេញ ជាអ្នក​ទទួល​ខុសត្រូវក្នុងការរក​ស៊ី​ខាងលើនេះ ។ ពួកគេថែម​​ទាំង​បាន​បញ្ជាក់​យ៉ាង​ច្បាស់ថា​ អស់រយៈ​ពេល​​ជា​ច្រើន​ឆ្នាំមកហើយ​​ដែលថៅកែ​ម្នាក់នេះ តែងតែរកស៊ី​កាប់​បំផ្លាញព្រៃឈើក្រោម​រូបភាពម៉ៅការ​ប្រមូល​ធនធានព្រៃ​ឈើនៅលើដី​សម្បទានសង្គម​កិច្ច​ ឬ​ដីសម្បទាន​​សេដ្ឋ​កិច្ច ។

គួរបញ្ជាក់ផងដែរថា ឈើរាប់ពាន់​កំណាត់ដែលកំពុង​តែកាប់ និងដឹកជញ្ជូនយ៉ាង​គគ្រឹកគ្រេង​ចេញពី​ព្រៃការពារខាងលើនេះ ការពារ​ដោយ​រដ្ឋ​បាល​​ព្រៃឈើសង្កាត់​គូលែន ​ដោយ​ពួកគេបាន​យកលេសថា​ គឺ​ធ្វើការ​ប្រមូល​ឈើ​នៅលើដីសម្បទាន​សង្គមកិច្ចមួយ​កន្លែង ដែល​អាជ្ញាធរ​ខេត្ត​ព្រះ​​វិហារ​បាន​ដណ្តើម​​យកពីប្រជាពល​រដ្ឋកាប់​រុករានយ៉ាង​អនាធិប​តេយ្យ​កាលពី​អំឡុង​​ឆ្នាំ១៩៩៩ ខណៈកងទ័ព​ខ្មែរ​ក្រហម​ធ្វើ​សមាហរណកម្មធ្វើ​ជាកម្មសិទ្វិរបស់​ប្រជា​ជន​បានកាប់ឆ្ការ​ព្រៃអស់​រយៈពេលជាង១០​ឆ្នាំមកហើយ ។ ​ក្រោយមក​នៅឆ្នាំ២០១១ ដី​នោះ​ត្រូវបានអាជ្ញាធរ​ខេត្តព្រះវិហារ​ចេញ​ដីកា​ដក​ហូត​ពី​ប្រជា​​ជនយកមកធ្វើការ​អភិវឌ្ឍដីសម្បទាន​សង្គមកិច្ច​នៅលើផ្ទៃដី​ប្រមាណ​៥.៥៥៧​ហិកតា ប៉ុន្តែត្រូវបាន​​ពលរដ្ឋនៅក្នុង​តំបន់នោះ ធ្វើការតវ៉ា​ទៅដល់​​សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន សុំដីទាំងនោះ​មក​អាស្រ័យ​ផល​វិញ ក្នុងឆ្នាំ២០១២។ មកដល់​ថ្ងៃទី៨ កញ្ញា ២០១២ សម្តេចអគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន បាននិរាករណ៍​​ចោល​នូវ​ដីសម្បទាន​សង្គមកិច្ចចំនួន​៥.៥៥៧ហិកតា​នោះអស់ហើយ ដោយទុកឲ្យ​ពល​រដ្ឋ​រស់នៅ និងឲ្យក្រុម​និស្សិត​ធ្វើ​កា​រវាស់​វែង​ចេញប័ណ្ណ​កម្ម​សិទ្ធិទៅ​ឲ្យ​ប្រជាជន​ទៀតផង ៕