ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មាស​បាប​មិន​ខ្មាស​បុណ្យ​ជា​លំ​អាន​នៃ​អ្នកប្រាជ្ញ

5 ឆ្នាំ មុន

បព្វជិត និង​គ្រហស្ថ​ទាំងឡាយ បើ​បាន​យល់​ពី​ការ​ខ្មាស​បាប ខ្លាច​បាប និង​ការ​រក្សាខ្លួន​ហើយ​ត្រូវ​តែ​យល់ និង​ធ្វើ​តាម​តទៅ​ទៀត តែបើ​មិន​ទាន់​បាន​យល់​ទេ ត្រូវ​តែ​ព្យាយាម​សិក្សា​ឲ្យ​បាន​ច្រើន​ដើម្បី​ស្វែង​យល់​ពី​បញ្ហា​នេះ​ឱ្យ​ច្បាស់ ទើប​ល្អ​ប្រសើរ​។ បុគ្គល​ណាមួយ​មិន​ខ្មាស​បាប…

បព្វជិត និង​គ្រហស្ថ​ទាំងឡាយ បើ​បាន​យល់​ពី​ការ​ខ្មាស​បាប ខ្លាច​បាប និង​ការ​រក្សាខ្លួន​ហើយ​ត្រូវ​តែ​យល់ និង​ធ្វើ​តាម​តទៅ​ទៀត តែបើ​មិន​ទាន់​បាន​យល់​ទេ ត្រូវ​តែ​ព្យាយាម​សិក្សា​ឲ្យ​បាន​ច្រើន​ដើម្បី​ស្វែង​យល់​ពី​បញ្ហា​នេះ​ឱ្យ​ច្បាស់ ទើប​ល្អ​ប្រសើរ​។

បុគ្គល​ណាមួយ​មិន​ខ្មាស​បាប មិន​ខ្លាច​បាប បែរជា​ប្រឹង​តែ​រក្សា​រូបរាង​កាយ​ដែល​ជា​របស់​ខាងក្រៅ អ្នក​នោះ​ក៏​នៅ​តែ​ឈ្មោះ​ថា មិន​រក្សាខ្លួន​ដដែល ។

កាលបើ​ចិត្ត​គិតតែ​ពី​រឿង​បាប​គ្រប់ពេលវេលា​គឺ មួយ​ថ្ងៃ​ៗ​គិតតែ​ពី​រឿង​បាប មិន​ដែល​ចេះ​ខ្លាច​បាប មិន​ដែល​ចេះ​ខ្មាស​បាប តើ​នេះ​ឈ្មោះ​ថា រក្សាខ្លួន​យ៉ាងម៉េច​នឹង​កើត ?

ខ្លាច​បាប មិន​ខ្លាច​បុណ្យ ខ្មាស​បាប មិន​ខ្មាស​បុណ្យ នេះ​ជា​រឿង​សំខាន់​ណាស់​សម្រាប់​ជីវិត​រួច​ផុត​ពី​អបាយភូមិ ទើប​បណ្ឌិត​អ្នកប្រាជ្ញ​លោក​ហៅ​ថា រក្សាខ្លួន​ត្រឹមត្រូវ​តាម​គន្លង​ព្រះធម៌ ។