ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ទឹកជំនន់​ចំនួន​៣​ប្រភេទ​កំពុង​ប្រឈម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៨​នេះ​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​មន្ទីរ​ជំនាញ និង​មន្ត្រី​បច្ចេកទេស…

រាជធានី​ភ្នំពេញ ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៨​នេះ​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​មន្ទីរ​ជំនាញ និង​មន្ត្រី​បច្ចេកទេស ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចុះ​ពិនិត្យ​ជាក់ស្ដែង​អំពី​ស្ថានភាព​កម្ពស់​ទឹក នៅ​តាម​ភូមិសាស្ត្រ​សំខាន់​ៗ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ។

មន្ត្រី​មន្ទីរ​សាធារណការ និង​មន្ទីរ​ធនធានទឹក​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា អភិបាល​រាជធានី​ពិនិត្យ​ស្ថានភាព​កម្ពស់​ទឹក​នៅ​ស្ថានីយ​បូមទឹក​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។ រួច​បន្ត​ទៅ​ស្ថានភាព​កម្ពស់​ទឹក​នៅ​ស្ថានីយ​ចតុមុខ​ខណ្ឌដូនពេញ និង​ខណ្ឌចំការមន និង​ស្ថានភាព​កម្ពស់​ទឹក​នៅ​ព្រំប្រទល់​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ ។ នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ អភិបាល​រាជធានី​ភ្នំពេញ​បាន​ចុះ​ដល់​ភូមិ​ព្រែក​តាឡុ​ង​បី ផ្ដល់​ជូន​នូវ​ផ្លូវ​បេតុង​មួយ​ខ្សែ​ប្រវែង​ជាង​១.០០០​ម៉ែត្រ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ព្រែក​តាឡុ​ង​៣ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

គួរ​បញ្ជាក់​ថា នៅ​ល្ងាច​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៨ កម្ពស់​ទឹកទន្លេ​ចតុមុខ​ឡើង​ដល់​កម្ពស់​នីវ៉ូ +9.7២ នៅ​សល់ 0.80​ម ដល់​កម្ពស់​ប្រកាស​អាសន្ន +10.50 ។

លោក​សាំ ពិសិដ្ឋ បានឱ្យ​ដឹង​ថា ក្នុង​ខណៈ​ពេល​នេះ​យើង​កំពុង​ប្រឈម​ទឹកជំនន់​ចំនួន​៣​ប្រភេទ គឺ​ជំនន់​ដោយ​ទឹកភ្លៀង ជំនន់​ដោយ​ទឹកទន្លេ និង​ជំនន់​ដោយ​ទឹកស្ទឹង​ព្រែក​ត្នោត ។

តំបន់​ខ្លះ​នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​មាន​ស្ថានភាព​ដី​ទាប​ជាង​នីវ៉ូទឹក​ទន្លេ ប៉ុន្តែ​រាជធានី​ភ្នំពេញ​មិន​អាច​ទទួល​រង​ការ​គំរាមកំហែង​ដោយ​ទឹកជំនន់​បាន​ឡើយ និង​មាន​សុវត្ថិភាព ដោយសារ​មាន​ទំនប់​ការពារ​ទឹកជំនន់​ដ៏​រឹង​មាំ​ព័ទ្ធ​ជុំវិញ​ទីក្រុង និង​មាន​ស្ថានីយ​បូមទឹក​ចំនួន ១៣​កន្លែង ដែល​ភាគច្រើន​ជា​ស្ថានីយ​ថ្មី​មាន​សមត្ថភាព​បូមទឹក​កើន​ជាង​មុន​៣​ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ