ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​រ៉​ង់​បង្ហាញ​យន្តហោះ​ប្រដេញ​ដំបូង​របស់​ខ្លួន

5 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉​ង់ ៖ ប្រទេស​អ៊ី​រ៉​ង់​ កាលពី​ថ្ងៃ​ទី​២១ ​សីហា​ បាន​បង្ហាញ​យន្តហោះ​ប្រយុទ្ធ​ដំបូង ផលិត​​ខ្លួនឯង​១០០% ដោយ​អះអាង​ថា​ សមត្ថភាព​យោធា​របស់​ខ្លួន​សម្រាប់​ការពារ ខណៈ​​មាន​ភាព​តានតឹង​ខ្លាំង​ជាមួយ​សហរដ្ឋអាមេរិក​។…

ប្រទេស​អ៊ី​រ៉​ង់ ៖ ប្រទេស​អ៊ី​រ៉​ង់​ កាលពី​ថ្ងៃ​ទី​២១ ​សីហា​ បាន​បង្ហាញ​យន្តហោះ​ប្រយុទ្ធ​ដំបូង ផលិត​​ខ្លួនឯង​១០០% ដោយ​អះអាង​ថា​ សមត្ថភាព​យោធា​របស់​ខ្លួន​សម្រាប់​ការពារ ខណៈ​​មាន​ភាព​តានតឹង​ខ្លាំង​ជាមួយ​សហរដ្ឋអាមេរិក​។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​អ៊ី​រ៉​ង់ ​TASNIM ​ថា យន្តហោះ​ប្រយុទ្ធ​នេះ​បំពាក់​គ្រឿង​ឧបករណ៍​មាន​បច្ចេកវិទ្យា​ខ្ពស់ ក្នុង​នោះ​មាន​រ៉ា​ដា​មុខងារ​ច្រើន​។​ វា​ត្រូវ​បាន​សាកល្បង​ប្រកបដោយ​ជោគជ័យ​រួច​ការ​ហោះ​បង្ហាញ​ត្រូវ​បាន​ផ្សាយ​ដោយ​បណ្ដា​សារព័ត៌មាន​ផ្លូវ​ការ​។​ ទូរទស្សន៍​រដ្ឋ​បង្ហាញ​នា​ឱកាស​ទិវា​ជាតិ​នៃ​ឧស្សាហកម្ម​ការពារ​នាទី​ក្រុង​តេ​ហេ​រ៉​ង់ លោក​ប្រធានាធិបតី​ហា​សាន់​រ៉ូ​ហា​នី អង្គុយ​ក្នុង​កាប៊ី​ន​យន្តហោះ​ប្រយុទ្ធ​ថ្មី​ដែល​មាន​ឈ្មោះ​ថា​ KOWSAR​។

ក្នុង​សុន្ទរកថា​មួយ​តាម​ទូរទស្សន៍​លោក​រ៉ូ​ហា​នី​ មាន​ប្រសាសន៍​ថា ពេល​ខ្ញុំ​និយាយ​ពី​ឥរិយា​បថ​របស់​យើង​ខាង​ផ្នែក​ការពារ នោះ​មាន​ន័យ​ថា ​យើង​ស្វែងរក​សន្តិភាព​ដ៏​ស្ថិត​ស្ថេរ​មួយ​។​ មនុស្ស​មួយ​ចំនួន​យល់​ថា​ ពេល​គេ​ពង្រីក​កម្លាំង​ការពារ​គឺ​គេ​ស្វែងរក​សង្គ្រាម ប៉ុន្តែ​យើង​ស្វែងរក​សន្តិភាព​ ហើយ​យើង​ពុំ​ចង់បាន​សង្គ្រាម​ឡើយ​។​ ប្រសិនបើ​យើង​គ្មាន​មធ្យោបាយ​ការពារ នោះ​ជា​ការ​ផ្ដល់​ភ្លើង​ខៀវ​ចំពោះ​ពួក​អ្នក​ដទៃ​វាយ​លុក​ចូល​ប្រទេស​នេះ​។

លោក​អះអាង​ជា​ថ្មី​ថា អ៊ី​រ៉​ង់​ត្រូវ​មានការ​អត់ធ្មត់​រួច​ទន្ទឹម​នឹង​នេះ​ក៏​ត្រូវ​ពង្រឹង​កិច្ច​ការពារ​។​លោក​​ព្រមាន​ថា ដោយសារ​ពាក្យ​ប៉ុន្មាន​ម៉ាត់ គេ​អាច​ចាប់ផ្ដើម​ការ​ប្រយុទ្ធ​មួយ​។​ ជាមួយ​សកម្មភាព​យោធា​មួយ​ចំនួន​គេ​អាច​ធ្លាក់​ចូល​ក្នុង​ការ​ប៉ះទង្គិច​គ្នា ប៉ុន្តែ​បែប​នោះ​ត្រូវ​ចំណាយ​​ខ្ពស់​ណាស់​។​ដូច្នេះ​លោក​ចង់បាន​កិច្ច​ការពារ​ប្រទេស​ដែល​ចំណាយ​តិច​។

កាលពី​ថ្ងៃ​ទី​១៨​សីហា​កន្លង​មកនេះ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អី​ុ​រ៉​ង់​លោក​អា​មៀរ​ហា​តា​មី​អះអាង​ថា ប្រទេស​លោក​ខិតខំ​កែ​លម្អ​សមត្ថភាព​បាលី​ស្ទិ​ក​ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​គំរាមកំហែង​របស់​អ៊ីស្រា​អែ​ល​និង​សហរដ្ឋអាមេរិក​។​ធនធាន​របស់​យើង​មាន​កម្រិត ប៉ុន្តែ​យើង​នឹង​ធ្វើ​ឲ្យ​បណ្ដា​មី​ស៊ី​ល​របស់​យើង​កាន់តែ​ទំនើប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ