ប្រសិនជាអ្នកចង់ដឹងថាស្វាមីអ្នកមានស្រី ឬទេ អ្នកអាចរកភស្តុតាងតាមវិធីខាងក្រោមបាន។ តើមានអ្វីខ្លះទៅ ?
1. បើអ្នកមានអារម្មណ៍ថា ប្តីអ្នកមានស្រី អ្នកអាចស្វែងរកភស្តុតាងបានតាមរយៈទូរស័ព្ទរបស់ស្វាមីអ្នកបាន ព្រោះគេទាក់ទងគ្នាបានតាមទូរស័ព្ទនេះប៉ុណ្ណោះ ។ ដូចនេះ ដើម្បីអាចបញ្ជាក់បានថា ប្តីអ្នកមានស្រីឬទេ អ្នកអាចឆែកទូរស័ព្ទរបស់គេបាន ។ អ្នកគួរតែលួចឆែក ដោយមិនគួរឲ្យគេដឹងនោះទេ ព្រោះបើគេដឹង គេនឹងអាចរកលែសឈ្លោះជាមួយអ្នកបាន ។ ដូចនេះអ្នកគួរតែរក្សាជាអាថ៌កំបាំង ទើបមិនងាយធ្វើឲ្យប៉ះពាល់ដល់មនោសញ្ចេតនារបស់អ្នកនៅពេលដែលអ្នកគិតខុស ឬយល់ច្រលំស្វាមីអ្នក ។
2. អ្នកក៏អាចឆែកគណនីធនាគាររបស់គេក៏បានដែរ ព្រោះបើគេលួចចិញ្ចឹមស្រីក្រៅ ប្រាក់ដែលមានក្នុងនោះនឹងអាចថយច្រើន ។ ប៉ុន្តែ ក្រោយពេលដែលអ្នកឆែតឃើញថយមែន អ្នកក៏មិនគួរឆេវឆាវភ្លាម ហើយរត់ទៅសួរគេឡើយ ដោយអ្នកគួរតែសង្កេតគ្រប់ជ្រុងជ្រោយ និងរកឲ្យឃើញភស្តុតាង ទើបអ្នកអាចយកមកនិយាយតទល់ជាមួយគេបាន ។ ការធ្វើបែបនេះ ដើម្បីការពារអាពាហ៍ពិពាហ៍អ្នកកុំឲ្យបំផ្លាញលឿនក្នុងរយៈពេលខ្លី ។ ដូចនេះ អ្នកអាចសង្កេតតាមរឿងពីរនេះ ដើម្បីមើលដឹងថាស្វាមីអ្នកមានស្រីឬអត់ ៕
(ស្រង់ពីគេហទំព័រ health.com.kh)
ចែករំលែកព័តមាននេះ