ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូរ​ចឹង​​តើហ៍… ទើបអាច​បន្លំធ្វើជាប្តី​រួមរ័កជាមួយប្រពន្ធ​គេ​​​​​​ស្រួល​​​ណាស់នោះ​

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បុរស​កំហូច​ម្នាក់​បាន​ត្រូវ​នគរបាល​ចាប់​ដាក់​ខ្នោះ បន្ទាប់​ពី​បាន​បន្លំ​សេពសន្ថវៈ​រហូត​បាន​សម្រេច​ជាមួយ​ប្រពន្ធ​អ្នក​ភូមិ​ជិតខាង​គ្នា​ដល់​ក្នុង​បន្ទប់ដេក តែ​ត្រូវ​បែក​ការណ៍​ ដោយសារ​តែ​របៀប​នៃ​ការ​រួមរ័ក​​ខុស​ពី​ទម្លាប់​​របស់​ប្តី ទើប​មានការ​ប្តឹង​នគរបាល​ឱ្យ​ចាប់ខ្លួន ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​១៩…

ខេត្តរតនគិរី ៖ បុរស​កំហូច​ម្នាក់​បាន​ត្រូវ​នគរបាល​ចាប់​ដាក់​ខ្នោះ បន្ទាប់​ពី​បាន​បន្លំ​សេពសន្ថវៈ​រហូត​បាន​សម្រេច​ជាមួយ​ប្រពន្ធ​អ្នក​ភូមិ​ជិតខាង​គ្នា​ដល់​ក្នុង​បន្ទប់ដេក តែ​ត្រូវ​បែក​ការណ៍​ ដោយសារ​តែ​របៀប​នៃ​ការ​រួមរ័ក​​ខុស​ពី​ទម្លាប់​​របស់​ប្តី ទើប​មានការ​ប្តឹង​នគរបាល​ឱ្យ​ចាប់ខ្លួន ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​១៩ ​សីហា វេលា​ម៉ោង​១០​ និង​៣០​នាទី​យប់ នៅ​ឃុំ​សេ​សាន ស្រុក​អូ​រយ៉ា​ដាវ ។ បើ​តាម​របាយការណ៍​របស់​នគរបាល​ប៉ុស្តិ៍និង​ស្រុក​បានឱ្យ​ដឹង​ថា ជនជាប់ចោទ​ឈ្មោះ សេវ អា អាយុ​២៧​ឆ្នាំ ជនជាតិ​ចា​រ៉ា​យ ជា​កសិករ មាន​ប្រពន្ធ​និង​កូន​២​នាក់ ឯ​ស្ត្រី​រង​គ្រោះ​អាយុ​១៧​ឆ្នាំ ជា​ជនជាតិ​
ចា​​រ៉ា​យ​​ដូច​​គ្នា មាន​សម្រស់​.សខ្ចី​ដូច​ម៉ែ​សំឡី និង​ទើបតែ​រៀប​ការ​បាន​កន្លះ​ខែ​ប៉ុណ្ណោះ ។

ជនជាប់ចោទ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២០ ខែសីហា វេលា​ម៉ោង​៧​យប់នៅ​នឹង​លំនៅ​ឋាន​របស់​ជន​នេះ​តែ​ម្តង ។ ក្រោយ​ពី​ចាប់ខ្លួន ជនជាប់ចោទ​បាន​សារភាព​ថា នា​យប់​ថ្ងៃ​ទី​១៩ ​សីហា នៅផ្ទះ​របស់​ខ្លួន​មាន​រៀបចំ​កម្មវិធី​ឡើងផ្ទះ និង​បាន​អញ្ជើញ​ភ្ញៀវ​ជា​អ្នក​ភូមិ​ជា​ច្រើន​នាក់ រួម​ទាំង​គ្រួសារ​នារី​រូប​នោះ​ផង​មក​ចូលរួម​ផង​ដែរ ហើយ​ភេសជ្ជៈ​ទទួលភ្ញៀវ​មាន​ទាំង​ស្រា​បៀរ ស្រា​ពាង និង​គ្រឿងក្លែម​ជា​ច្រើន​មុខ​តាម​របៀប​​ប្រពៃណី​ជនជាតិ​ចា​រ៉ា​យ ។

ជន​ជាប់ចោទ​សារភាព​ទៀត​ថា លុះ​ចប់​កម្មវិធី​ម៉ោង​១០​យប់ ភ្ញៀវ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់ ឯ​នារី​រូប​នេះ​ក៏​ស្រវឹង​ខ្លាំង​ណាស់ ។ ពេល​នោះ​ ខ្លួន​បាន​ដើរទៅ​តាម​នាង​ដល់​ផ្ទះ មើល​ក្នុង​បន្ទប់​នាង​ឃើញ​ដេក​ស្លៀក​ខើច​ខ្លី​បញ្ចេញ​គល់ភ្លៅ​គួរ​ឱ្យ​គ្រឺ​ត ក៏​ចូល​រំលោភ​នាង​ដោយ​បន្លំ​ធ្វើ​ជា​ប្តី​រហូត​បាន​សម្រេច រួច​ទើប​ដើរទៅ​ផ្ទះ
​វិញ ។

ជនជាប់ចោទ​ឆ្លើយ​ទៀត​ថា មូលហេតុ​ដែលខ្លួន​រំលោភ​នាង​បាន​សម្រេច ​ដោយសារ​ប្តី​របស់នាង​មិន​នៅផ្ទះ គឺ​រវល់​ទៅ​យក​ក្តារ​ទូក​នៅ​ឯ​មាត់ទន្លេសេសាន ។ ដោយឡែក ​នារី​រង​គ្រោះ​វិញបានដឹង​ថា អ្នក​រួមរ័ក​ជាមួយ​នាង​មិនមែន​ជា​ប្តីទេ​ព្រោះ​អ្វី​ៗ «​ខុស​ទំនង​» ហើយ​ពេល​ប្តី​ត្រឡប់​មក​ដល់​ផ្ទះ​វិញ នាង​ក៏​បាន​ប្រាប់​រឿងរ៉ាវ​ខាងលើ​ដល់​ប្តី​នាង​ទាំង​យប់ ។

នាង​និយាយ​ថា ពេល​ជនជាប់ចោទ​រំលោភ​នោះ ​នាង​អត់​បាន​ប្រកែក​ទេ ព្រោះ​ស្មានថា​ជាប្តី ។ ម្យ៉ាងទៀត​នាង​ស្រវឹង​ខ្លាំង​ពេក ពេល​គេរំលោភ​រួច នាង​បើកភ្នែក​មើល​ទើប​ដឹង​ថា មិនមែន​ជា​ប្តី​របស់​នាង​ទេ​គឺ​ឈ្មោះ សេវ អា ជា​អ្នក​ជិតខាង​ទៅ​វិញ ។

នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែសីហា នាង​និង​ប្តី​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូ​រយ៉ា​ដាវ ឱ្យ​ចាប់ខ្លួនជនជាប់ចោទ​ខាងលើ ។ នគរបាល​ស្រុក​អូ​រយ៉ា​ដាវ​បានឱ្យ​ដឹង​ថា ជនជាប់ចោទ​ត្រូវ​បាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អ​ធិការដ្ឋាន​នគរបាល​ស្រុក និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ដ ៕ ​

អត្ថបទសរសេរ ដោយ