ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមាន​អ្នកក្រ​រមែង​តក់ស្លុត​នឹង​អាជ្ញា​មច្ចុរាជ

5 ឆ្នាំ មុន

អ្នក​ស្តុកស្តម្ភ និង​អ្នកទ័លក្រ រមែង​ប៉ះពាល់​នូវ​អារម្មណ៍មិន​ជាទី​ប្រាថ្នា​ខ្លះ និង​ជាទី​ប្រាថ្នា​ខ្លះ​ជា​ធម្មតា​របស់​បុថុជ្ជន ចំណែក​បុគ្គល​ពាល និង​អ្នកប្រាជ្ញ រមែង​ប៉ះពាល់​នូវ​ហេតុ​គួរ​និង​មិន​គួរ​នេះ​ដូច​គ្នា ប៉ុន្តែ​បុគ្គល​ពាល បើ​មាន​សេចក្តី​ទុក្ខ​បៀតបៀន​ហើយ រមែង​សោកស្តាយ…

អ្នក​ស្តុកស្តម្ភ និង​អ្នកទ័លក្រ រមែង​ប៉ះពាល់​នូវ​អារម្មណ៍មិន​ជាទី​ប្រាថ្នា​ខ្លះ និង​ជាទី​ប្រាថ្នា​ខ្លះ​ជា​ធម្មតា​របស់​បុថុជ្ជន ចំណែក​បុគ្គល​ពាល និង​អ្នកប្រាជ្ញ រមែង​ប៉ះពាល់​នូវ​ហេតុ​គួរ​និង​មិន​គួរ​នេះ​ដូច​គ្នា ប៉ុន្តែ​បុគ្គល​ពាល បើ​មាន​សេចក្តី​ទុក្ខ​បៀតបៀន​ហើយ រមែង​សោកស្តាយ និង​តក់ស្លុត ព្រោះ​ភាវៈ​នៃ​ខ្លួន​ជា​មនុស្ស​ពាល ឯ​អ្នកប្រាជ្ញ បើទុកជា​ប៉ះពាល់​នូវ​វត្ថុ​ជាទី​ប្រាថ្នា និង​មិន​ជាទី​ប្រាថ្នា ក៏​លោក​មិន​បាន​ញាប់​ញ័រ​អ្វី​ដែរ គឺ​រឹង​ដូច​ភ្នំ​តាន់ ។

ព្រោះហេតុនោះ បានជា​បុគ្គល​ដល់​នូវ​សេចក្តីសុខ​ក្នុង​លោក​នេះ ដោយ​បញ្ញា​ណា បញ្ញា​នោះ​ជា​ធម្មជាតិ​ដ៏​ប្រសើរ​ជាង​ទ្រព្យសម្បត្តិ ដ្បិត​បុគ្គល​ទាំងឡាយ មិន​ទាន់​បាន​សម្រេច​សុខសួស្តី​ព្រោះតែ​មោហៈ​ដឹកមុខ​ឱ្យ​ប្រព្រឹត្ត​ធ្វើ​នូវ​បាបកម្ម​ទាំងឡាយ​ក្នុង​ភព​តូច និង​ភព​ធំ​ ។

បុគ្គល​ណា បាន​ធ្វើបាប​កម្ម​ក៏​ដល់​នូវ​ការ​អន្ទោល​ទៅ​មក​ចូល​ទៅ​កាន់​គភ៌​គ្មាន​ទីបំផុត ចំណែក បុគ្គល​អ្នក​អ័​ប្ប​ប្រាជ្ញា​កាលបើ​ជឿ​តាម​បុគ្គល​អ្នក​ធ្វើបាប​កម្ម​នោះ ក៏​ទៅ​កាន់​គភ៌​ដូច​គ្នា ព័ន្ធ​ព័ទ្ធ​ដោយ​សេចក្តី​ទុក្ខ​សព្វបែបយ៉ាង ។

ចោរ​អ្នក​មានធម៌​ដ៏​លាមក ដែល​គេ​ចាប់​បាន​ដាក់ទោស​ទណ្ឌ រមែង​ក្តៅក្រហាយ​ដោយ​កម្ម​របស់​ខ្លួន​យ៉ាងណា សត្វលោក​អ្នក​មានធម៌​ដ៏​លាមក លុះ​ស្លាប់​ទៅ ក៏​រមែង​ក្តៅក្រហាយ ក្នុង​លោក​ខាង​មុខ ដោយ​កម្ម​របស់​ខ្លួន ក៏​យ៉ាងនោះ​ដែរ ។