ចេះ​តែ​មាន​ហើយ បុរសម្នាក់លួច​ពពែ​ផើមយក​ទៅ​រំលោភ​ក្នុង​បន្ទប់​របស់​ខ្លួន


«Mirror»​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ប៉ូលិស​អាហ្វ្រិក​ខាងត្បូង​បាន​ចាប់ខ្លួន​លោក​ហ្វេ​សុី​ឡា​នី អេ​ម​គូ​ប៊ី​ (Feselani Mcube) អាយុ​៣៣​ឆ្នាំ​នៅ​ក្រុង​វិ​ន​ធ័​រ​វែ​ល ពី​បទ​រំលោភ​ពពែ​ញី ។ ការ​ចាប់រំលោភ​ពពែ​ផើម​មួយ​ក្បាល​នោះ​ដោយ​លប​លួច​ចាប់​វា​ចេញពី​ទ្រុង​នៅ​ក្បែរ​ផ្ទះ រួច​យក​ចូល​បន្ទប់​គេង​របស់​ខ្លួន​ទាំង​យប់ ។

ម្ចាស់​ពពែ​បាន​និយាយ​ថា គេ​បានឮ​ពពែ​ស្រែក​នៅ​ម៉ោង​២​រំលង​អធ្រាត្រ​ថ្ងៃ​ទី​១៧ សីហា ២០១៨ ប៉ុន្តែ​មិន​ចាប់អារម្មណ៍​ព្រោះ​យល់​ថា​ពពែ​អាច​រកកល់​កើតកូន ។ លុះ​នៅ​ពេល​ព្រឹក​ឡើង​បាត់​ពពែ​ក៏​ព្យាយាម​តាម​រក ប៉ុន្តែ​មិនឃើញ​ទេ ។ នៅ​ពេល​ត្រឡប់​ពី​តាមរ​កមក​ដល់​ផ្ទះ​ស្រាប់តែ​ឃើញ​ពពែ ។ ស្រប​ពេល​នោះ​មាន​បុរស​ម្នាក់​ដើរ​ចូល​ទៅ និង​សួរ​ថា​ជា​ម្ចាស់​ពពែ​មែន​ទេ ? បុរស​ជា​ម្ចាស់​ឆ្លើយ​ថា «​មែន​» បុរស​ជា​ភ្ញៀវ​ក៏​ប្រាប់​ថា​ពេល​គេ​ចូល​ផ្ទះ​របស់​លោក​អេ​ម​គូ​ប៊ី បានឃើញ​ពពែ​នៅ​លើ​គ្រែ ។

បុរស​ជា​ភ្ញៀវ​ដែល​ជា​អ្នក​ជិតខាង​ដែរ​នោះ​បាន​ន​នាំ​ម្ចាស់​ពពែ​ទៅ​ផ្ទះ​របស់​លោក​អេ​ម​គូ​ប៊ី​ដើម្បី​សាកសួរ​ដំណើររឿង ។ អេ​ម​គូ​ប៊ី​បាន​សារភាព​ថា​គេ​បាន​ចាប់រំលោភ​ពពែ ។ តាម​រយៈ​ការ​សារ​ភាព​នោះ អេ​ម​គូ​ប៊ី ត្រូវ​ប៉ូលិស​ចាប់ខ្លួន ដោយ​ចោទប្រកាន់​ពី​បទ​ធ្វើ​រំលោភ​សត្វ ។ ចំណែក​ពពែ​នោះ​បាន​ទទួល​ការ​ការពារ និង​ព្យាបាល ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ប្លែក​ៗ ពី​នេះ​...​ពី​នោះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ