ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពៃណី​សែនអ្នកតា​ស្រែរបស់​ជនជាតិភាគតិច​កាចក់​យ៉ាង​ណា​ដែរ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ជនជាតិ​ដើម​ភាគតិច​កាចក់ តែងតែ​ធ្វើ​ពិធី​សែនអ្នកតា​ស្រែ និង​សែន​ស្រូវ​ពេញក្រមុំ​ធ្វើខ្លួន​ជិត​ផ្លែ ។ នេះ​ជា​ទំនៀមទម្លាប់់​ប្រពៃណី​បាន​បន្សល់​ទុក​តាំងពី​រាប់រយ​ឆ្នាំ​កន្លង​មក​ហើយ ។ ពិធី​នេះ​ត្រូវ​តែ​រៀបចំ​ធ្វើ​មិន​អាច​បោះបង់​ចោល​បាន​ទេ ។…

ខេត្តរតនគិរី ៖ ជនជាតិ​ដើម​ភាគតិច​កាចក់ តែងតែ​ធ្វើ​ពិធី​សែនអ្នកតា​ស្រែ និង​សែន​ស្រូវ​ពេញក្រមុំ​ធ្វើខ្លួន​ជិត​ផ្លែ ។ នេះ​ជា​ទំនៀមទម្លាប់់​ប្រពៃណី​បាន​បន្សល់​ទុក​តាំងពី​រាប់រយ​ឆ្នាំ​កន្លង​មក​ហើយ ។ ពិធី​នេះ​ត្រូវ​តែ​រៀបចំ​ធ្វើ​មិន​អាច​បោះបង់​ចោល​បាន​ទេ ។

កាលពី​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក នៅ​ភូមិ​កោះ​ពាក្យ ឃុំ​កោះ​ពាក្យ ស្រុក​វើ​ន​សៃ ជនជាតិ​ដើម​ភាគតិច​កាចក់​ទូ​ទាំង​ភូមិ​បាន​រៀបចំ​ពិធី​សែន​អ្នកតា​ស្រែ និង​សែន​ស្រូវ​ពេញក្រមុំ​ធ្វើខ្លួន​ជិត​ផ្លែ ។

ជនជាតិ​ដើម​ភាគតិច​កាចក់​ជា​ច្រើន​នាក់​ឱ្យ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ដឹង​ថា​កម្មវិធី​សែនអ្នកតា​ស្រែ និង​សែន​ស្រូវ​ពេញក្រមុំ​ធ្វើខ្លួន​ជិត​ផ្លែ ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​មិន​ដែល​អាក់​ខាន​ម្តងណា​ទេ នៅ​ថ្ងៃ​ទី​១៩ ខែសីហា ។ នៅ​រដូវវស្សា ដើម​ស្រូវ​ធ្វើខ្លួន​ជិត​ផ្លែ អ្នក​ភូមិ​រៀបចំ​ពិធី​សែន​រំលឹក​ដល់​អ្នកតា​ស្រែ និង​ដឹងគុណ​ដល់​ផល​ស្រូវ ។ ពួក​គាត់​ចាត់​ទុក​ថា​ផ្លែ​ស្រូវ​ជា​អ្នក​មានគុណ​ចំពោះ​ជីវិត ។ ប្រពៃណី​នេះ​តែងតែ​ធ្វើ ត​ៗ​គ្នា​រាប់រយ​ឆ្នាំ​កន្លង​មក​ហើយ ជា​អ្វី​ដែល​ដូនតា​បាន​បន្សល់​ទុក ។

លោក​ប៉ាន នី នាយ​រង​ប៉ុស្តិ៍​ឃុំ​កោះ​ពាក្យ ឱ្យ​ដឹង​ថា​នៅ​ភូមិភាគ​ឦសាន​ក្នុង​ទឹកដី​ខេត្ត​រតនគិរី​មាន​ជនជាតិ​ដើម​ភាគតិច​សរុប​ចំនួន​៧​ជនជាតិ ។ ចំពោះ​ជនជាតិ​គោរព​ប្រពៃណី​​សែនអ្នកតា​ស្រែ និង​សែន​ស្រូវ​ពេញក្រមុំ​ធ្វើខ្លួន​ជិត​ផ្លែ មាន​៣​ជនជាតិ គឺ​ជន​ជាតិភាគតិច​គ្រឹ​ង ទំពួន កាចក់ ។ ការ​រៀបចំ​ពិធី​នេះ គឺ​អ្នក​ភូមិ​ធ្វើ​រោង​មួយ​ចំ​កណ្តាល​វាលស្រែ ។ សំណែន​ដែល​ត្រូវ​រៀបចំ​សែន​មាន​ជ្រូក​១​ក្បាល សត្វ​មាន់​២​ក្បាល សត្វ​ទា​ស្រុក​៤​ក្បាល និង​ស្រាស​២​ពាង ។

«​កម្មវិធី​ធ្វើ​បាន​នៅ​រដូវ​ស្រូវ​ពេញក្រមុំ​ទេ​លើស​ពី​ឡើង​ក្រមុំ​មិន​អាច​ធ្វើ​បាន គេ​ធ្វើ​កម្មវិធី​ដើម្បី​សុំ​អារក្សអ្នកតា​ស្រែ​ឱ្យ​ផល​ស្រូវ​ច្រើន​»​។ លោកនាយ​រង​ប៉ុស្តិ៍​ថ្លែង​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ