ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខជន​ប្រឡង​បន្ទប់​១​ម្នាក់ឯង​… ច្រានចោល​សម្តី​លោក​ប្រធាន​មន្ទីរ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នា​ថ្ងៃ​ទី​២០ សីហា នៅ​ខេត្តកំពង់ស្ពឺ មាន​មណ្ឌល​ប្រឡង​ចំនួន​១០ អ្វី​ដែល​ធ្វើ​ឱ្យ​មានការ​កត់សម្គាល់​នោះ គឺ​នៅ​មណ្ឌល​បឋម​សិក្សា​វ​ល្លិ៍​ស បន្ទប់​លេខ​១៣ ដែល​ជា​មណ្ឌល​មួយ​ស្ថិត​ក្នុង​ខេត្តកំពង់ស្ពឺ…

ខេត្តកំពង់ស្ពឺ ៖ សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នា​ថ្ងៃ​ទី​២០ សីហា នៅ​ខេត្តកំពង់ស្ពឺ មាន​មណ្ឌល​ប្រឡង​ចំនួន​១០ អ្វី​ដែល​ធ្វើ​ឱ្យ​មានការ​កត់សម្គាល់​នោះ គឺ​នៅ​មណ្ឌល​បឋម​សិក្សា​វ​ល្លិ៍​ស បន្ទប់​លេខ​១៣ ដែល​ជា​មណ្ឌល​មួយ​ស្ថិត​ក្នុង​ខេត្តកំពង់ស្ពឺ មាន​តែ​បេក្ខជន​ម្នាក់​គត់ ចូលរួម​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) ឆ្នាំ​នេះ ខណៈ​ដែល​លោក​ទេស​រដ្ឋមន្ត្រី ឱម យិ​ុ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចុះ​ពិនិត្យ​ផ្ទាល់​តែ​ម្តង ។

ប្រធាន​មន្ទី​អប់រំ​យុវជន និង​កីឡា​ខេត្ត លោក ថន ថា​រិ​ន បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​២០ សីហា ថា​បេក្ខជន​រូប​នេះ​ឈ្មោះ សេ​ម វិចិត្រ អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ខ្នង​ឃុំ​ស្តុក​ស្រុក​គងពិសី ។

គេ​រៀន​នៅ​វិទ្យាល័យ​ទ័ព​មាន​ជ័យ មាន​មិត្តភក្តិ​រួម​ថ្នាក់​ធម្មតា​ហើយ​ពេល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋម​ភូមិ (​ឌី​ប្លូ​ម​) ក៏​ប្រឡង​ធម្មតា បន្ទប់​១ មាន​បេក្ខជន​២៥​នាក់​ដូច​គេឯង​ដែរ តែ​ដោយឡែក ​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ មធ្យម សិក្សា​ ទុតិយភូមិ​នេះ រូបគេ​ត្រូវ​បាន​ដាក់​ឱ្យ​ប្រឡង​តែ​ម្នាក់ឯង ។

បញ្ហា​នេះ ​រូបគេ​មិនតូច​ចិត្ត​នោះ​ទេ ថ្វី​ត្បិត​រូបគេ​ជា​មនុស្ស​ពិការ ​(​ជើង​ឆ្វេង​) ហើយ​មាន​ជំងឺ​សើ​ស្បែក​ជា​ជំងឺឆ្លង​ទៀត​ផង ។ ដោយឡែក លោក​ប្រធាន​មន្ទីរ​អប់រំ​បាន​ប្រាប់​ថា បានជា​តម្រូវ​ដាក់​ឱ្យ​បេក្ខជន​រូប​នេះ​ប្រឡង​បន្ទប់​១​ម្នាក់ឯង ដោយសារ​តែ​គេ​ជ្រើសរើស​យក​ភាសា​បារាំង ។

ការ​លើក​ឡើង​របស់​លោក​ប្រធាន​មន្ទីរ ត្រូវ​បាន​បេក្ខជន​រូប​នេះ​​ច្រានចោលហើយ​ប្រាប់​ថា​ ការ​ប្រឡង​នេះ​គេ​ជ្រើសរើស​យក​ភាសា​អង់គ្លេស ដូច​បេក្ខជន​ផ្សេង​ទៀត​ដែរ ទោះបីជា​បែប​ណា​ រូបគេ​សង្ឃឹម​៧០​ភាគ​រយ ​គឺ​ជាប់ ។

អត្ថបទសរសេរ ដោយ