ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តថាគត​មិន​ហៅ​ព្រះ​ថេរៈ​ព្រោះតែ​សក់ស្កូវ​នោះ​ទេ

5 ឆ្នាំ មុន

បុគ្គល​ល្ងង់​តែង​ខំ​បរិភោគ​នូវ​អាហារ​ដែល​មាន​រស់ជាតិ​ពិសេស​ដើម្បី​បំប៉ន​សុខភាព​យ៉ាងណា​ៗ ក៏​គ្មាន​ប្រយោជន៍​អ្វី​ដែរ គឺ​បាន​ត្រឹមតែ​ចម្រើន​សាច់ឈាម ហើយ​សាច់ឈាម​នោះ​ទៀត​សោត ទីបំផុត​បាន​ត្រឹមតែ​ជា​ចំណី​របស់​រុយ ចំណី​របស់​ដង្កូវ និង​ដី ទឹក ភ្លើង ខ្យល់…

បុគ្គល​ល្ងង់​តែង​ខំ​បរិភោគ​នូវ​អាហារ​ដែល​មាន​រស់ជាតិ​ពិសេស​ដើម្បី​បំប៉ន​សុខភាព​យ៉ាងណា​ៗ ក៏​គ្មាន​ប្រយោជន៍​អ្វី​ដែរ គឺ​បាន​ត្រឹមតែ​ចម្រើន​សាច់ឈាម ហើយ​សាច់ឈាម​នោះ​ទៀត​សោត ទីបំផុត​បាន​ត្រឹមតែ​ជា​ចំណី​របស់​រុយ ចំណី​របស់​ដង្កូវ និង​ដី ទឹក ភ្លើង ខ្យល់ ប៉ុណ្ណោះ ។

រីឯ​សាច់ឈាម​របស់​បណ្ឌិត​អ្នកប្រាជ្ញ​ក៏​នឹង​ត្រូវ​វិនាស​ទៅ​ដូច​គ្នា​ដែរ តែ​មុន​ពេល​សាច់ឈាម​នោះ​វិនាស​ទៅ លោក​បាន​ប្រើប្រាស់​វា​ដោយ​ល្អ ធ្វើ​ឲ្យ​រូប​កាយ​របស់​លោក ក្លាយទៅជា​ទី​អាស្រ័យ​នៃ​បញ្ញា​ស្មារតី និង​គុណធម៌​ដទៃ​ទៀត ។

ព្រះពុទ្ធ​លោក​តែង​តិះដៀល​មនុស្ស​ល្ងង់​ជា​រឿយ​ៗ ដូចដែល​ព្រះ​អង្គ​ទ្រង់​ត្រាស់​សម្ដែង​នៅ​ក្នុង​គម្ពីរ​ធម្មបទដ្ឋកថា​ថា

បុរស​ល្ងង់ខ្លៅ​តែង​ចាស់​ទៅ​ឥតអំពើ ចាស់​ទទេ ដូច​សត្វ​គោ សាច់ឈាម​របស់​វា​តែង​ចម្រើន​ឡើង តែ​ប្រាជ្ញា​របស់​វា​មិន​ចម្រើន​សោះឡើយ ។

ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​មិន​ហៅ​ថេរៈ ព្រោះហេតុតែ​ជា​មនុស្ស​ចាស់ ព្រោះតែ​សក់ស្កូវ​នៅ​លើ​សីសៈ​(​ក្បាល​) ឬ​ព្រោះហេតុតែ​អង្គុយ​នៅ​លើ​អាសនៈ​ខ្ពស់​នោះ​ទេ ចំណែក​អ្នក​ណា​ចាក់​ធ្លុះ​សច្ចធម៌​ទាំងឡាយ​ហើយ តាំងនៅ​ក្នុង​ភាវៈ​ជា​អ្នក​មិន​បៀតបៀន​សត្វ​ដទៃ អ្នក​នោះ​ហើយ​ឈ្មោះ​ថា​ជា​ព្រះ​ថេរៈ ។