ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​គិតលុយ​មិន​ទាន់​ដឹង​អី​ផង​…​ប៉ើង​ទាំង​កង់​បី ប៉ើង​ទាំង​ប្រពន្ធ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​មួយគូរ​ស្រវឹងស្រា​បើករថយន្ត​បុក​ម៉ូតូ​កង់​បី​ឥណ្ឌា​ចត​ចោល បណ្ដាល​អោយ​ប៉ើង​កៀរ​នឹង​បង្គោល​ភ្លើង​បណ្តាល​ក្រពឹត​រង​ការ​ខូចខាត​ទាំង​កង់​បី និង​រថយន្ត​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវ​១០៥​កែង​នឹង​ផ្លូវ​៤៤៦ សង្កាត់​បឹង​ត្របែក…

រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​មួយគូរ​ស្រវឹងស្រា​បើករថយន្ត​បុក​ម៉ូតូ​កង់​បី​ឥណ្ឌា​ចត​ចោល បណ្ដាល​អោយ​ប៉ើង​កៀរ​នឹង​បង្គោល​ភ្លើង​បណ្តាល​ក្រពឹត​រង​ការ​ខូចខាត​ទាំង​កង់​បី និង​រថយន្ត​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវ​១០៥​កែង​នឹង​ផ្លូវ​៤៤៦ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

ប្រភព​ពី​ម្ចាស់​កង់​បី​ឥណ្ឌា ពណ៌​ក្រហម បាន​ប្រាប់​អោយ​ដឹង​ថា ម៉ូតូ​កង់​បី​នោះ​គាត់​ទើបតែនឹង​ទិញ​ទេ មុន​ពេល​កើតហេតុ​នោះ​គាត់​បាន​ឌុ​ប​ប្រពន្ធ​កូន បងប្អូន និង​ក្មួយ ទៅ​ទិញ​ឥ​វ៉ា​ន់ និង​របស់​លេង​នៅ​ហាង​២៥០០៛ នៅ​កន្លែង​កើតហេតុ​នោះ​ហើយ​បាន​ចត​ម៉ូតូ​កង់​បី​នៅ​មុខ​ហាង ហើយ​នាំ​គ្នា​ចូល​ទៅ​ទិញ​ឥ​វ៉ា​ន់​នៅ​ខាងក្នុង​ហាង ខណៈ​ទិញ​រួចរាល់​ហើយ​កំពុង​តែ​គិតលុយ​មិន​ទាន់​រួច​ផង ប្រពន្ធ​គាត់​បាន​ចេញ​មក​អង្គុយ​ចាំ​នៅ​ក្នុង​ម៉ូតូ​កង់​បី​មុន ។

ភ្លាម​នោះ​ស្រាប់តែ​មាន​រថយន្ត​បង្ក​ម៉ាក​កាម​រី​ឆ្លាម ពណ៌​ទឹកប្រាក់ បើក​ដោយ​ស្ត្រី​ជា​ប្រពន្ធ រួម​ដំណើរ​ជាមួយ​ប្តី​ធ្វើ​ដំណើរ​តាម​ផ្លូវ​១០៥​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​បាន​បើក​ទៅ​បុក​ចំ​គូទ​ម៉ូតូ​កង់​បី​គាត់​ចំហៀង​ខាងឆ្វេង​បណ្តាល​អោយ​ក្រពឹត​រួច​ប៉ើង​ទៅ​កៀរ​នឹង​បង្គោល​ភ្លើង​ក្រពឹត​ចំហៀង​ខាងស្តាំ​ទៀត ហើយ​ប្រពន្ធ​របស់​គាត់​នៅ​ក្នុង​ម៉ូតូ​កង់​បី​រង​របួសស្រាល ចំណែក​រថយន្ត​បង្ក​រង​ការ​ខូចខាត ។

បន្ទាប់​ពី​កើតហេតុ​ស្ត្រី​ជា​អ្នក​បើករថយន្ត​បាន​ចុះ​ពី​រថយន្ត​ទាំង​ស្ថានភាព​ស្រវឹង​មក​ជជែក​ជាមួយ​ស្ត្រី​ជា​ប្រពន្ធ​ម្ចាស់​កង់​បី​មិន​ត្រូវ​គ្នា​ហើយ​ថែម​ទាំង​ឈ្លោះ​គ្នា ផ្អើល​ពេញ​ដងផ្លូវ​ទៀត បង្ក​ជា​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​សារព័ត៌មាន និង​សមត្ថកិច្ច​ចុះ​មក​ព្រោងព្រាត​ផង​ដែរ ។

បន្ទាប់​មក​បុរស​ជា​ប្តី​បាន​ចុះ​មក​ច​ចារ​ម្តង​ដោយ​សុំ​សងការ​ខូចខាត​ជា​ទឹកប្រាក់​ចំនួន​50​ដុល្លារ តែ​ខាង​ម្ចាស់​កង់​បី​មិន​ព្រម បាន​ទាមទារ​សំណង​៣០០​ដុល្លារ ម្ចាស់​រថយន្ត​មិន​ព្រម​ទើប​អូស​បន្លាយ​ការ​រាប់​ម៉ោង ។ ក្រោយ​កើតហេតុ​ខាង​មន្ត្រី​ជំនាញ​មូលដ្ឋាន​ចុះ​មក​ជួយ​សម្រួល​ទើប​ភាគី​ទាំង​សង​ខាង​យល់ព្រម​នឹង​ទទួល​សំណង​ត្រឹមតែ​១០០​ដុល្លារ​ក៏​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ