ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​ពេក​ទៅ​ពន្លះ​រថយន្ត​តារា​សម្តែង​វិលពីរបីជុំខ្ទាតត្រូវ​​មួយគ្រឿង​ទៀត​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់ ដោយ​ម្នាក់​ជា​អ្នក​រួម​ដំណើរ និង​បុរស​ម្នាក់​ទៀត​ជា​អ្នកបើកបរ​សង្ស័យ​ស្រវឹង​បាន​បើករថយន្ត​លឿន​ពេក​ជ្រុល​ទៅ​បុក​រថយន្ត​តារា​សម្តែង​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ពេញទំហឹង បណ្តាល​ឱ្យ​រថយន្ត​រង​គ្រោះ​វិល​ទៅ​ប៉ះ​ម៉ូតូ​មួយ​គ្រឿង​ទៀត​រង​របួស​ធ្ងន់ស្រាល​២​នាក់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់ ដោយ​ម្នាក់​ជា​អ្នក​រួម​ដំណើរ និង​បុរស​ម្នាក់​ទៀត​ជា​អ្នកបើកបរ​សង្ស័យ​ស្រវឹង​បាន​បើករថយន្ត​លឿន​ពេក​ជ្រុល​ទៅ​បុក​រថយន្ត​តារា​សម្តែង​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ពេញទំហឹង បណ្តាល​ឱ្យ​រថយន្ត​រង​គ្រោះ​វិល​ទៅ​ប៉ះ​ម៉ូតូ​មួយ​គ្រឿង​ទៀត​រង​របួស​ធ្ងន់ស្រាល​២​នាក់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ នៅ​ចំណុច​ក្បែរ​និង​ផ្លូវ​២៤០ ស្ថិត​នៅ​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​២​នាក់ ដោយ​បុរស​ម្នាក់​ជា​អ្នក​រួម​ដំណើរ ចំណែក​បុរស​ម្នាក់​ទៀត​ជា​អ្នកបើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ា​កវី​ហ្គោ ពណ៌​ស ពាក់​ស្លាក់​លេខ ភ្នំពេញ ២AG-៧២៥២ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។

ប្រភពដដែលបានបន្ត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ដោយសារ​តែ​អ្នកបើកបរ​រថយន្ត​បង្ក​ស្រវឹង​ខ្លាំង​ពេក​បាន​បើក​ជែង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស ​RX300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២M-៥៧៨៨ ដែល​បើកបរ​ដោយ​នារី​ម្នាក់​ត្រូវ​បាន​​គេ​ស្គាល់​ថា​ជា​តារា​សម្តែង ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ហើយ​ក៏​ត្រូវ​រថយន្ត​ម៉ា​កវី​ហ្គោ​បុក​ចំ​គូទ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX300 ខាងឆ្វេង បណ្តាល​ឱ្យ​រថយន្ត​ម៉ាកឡិចស៊ីស RX300 រង​ការ​ខូចខាត និង​ដាច់​កង់​ក្រោយ​អស់​មួយ​ចំហៀង​ខាងស្តាំ ហើយ​ធ្វើ​ឱ្យ​រថយន្ត​ឡិច​ស៊ី​ស RX300 វិល​ពីរ​បី​ជុំ​ខ្ទាត​ទៅ​ប៉ះ​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៨ ដែលជិះ​គ្នា​២​នាក់​ ប្រុស​ម្នាក់ និង​ស្រី​ម្នាក់ បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​រង​របួសធ្ងន់​ស្ត្រី​ម្នាក់ និងបុរស​​ម្នាក់​រង​របួសស្រាល ត្រូវ​រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​ព្យាបាល ចំណែក​រថយន្ត​ម៉ា​កវី​ហ្គោ​វិញ​រង​ការ​ខូចខាត​ខ្ទេច​អស់​មួយ​កំណាត់​ខាង​មុខ ។

ក្រោយ​ពេល​កើតហេតុ ម្ចាស់​រថយន្ត​រង​គ្រោះ​ដែល​គេ​ស្គាល់​ថា​ជា​តារា​សម្តែង​នោះ​បាន​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ ចំណែក​រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ