ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​10​កន្លែង​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ទស្សនា

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ​ចំនួន​១០​កន្លែង​នៅ​តាម​បណ្តា​ស្រុក​នានា​ក្នុង​ទឹកដី​ខេត្តកំពង់ចាម កំពុង​បង្ហាញ​សម្រស់​ថ្ពក់​ចិត្ត​ទេសចរ​ជាតិ និង​អន្តរជាតិ មក​ទស្សនា​កម្សាន្ដ​មាន​កំណើន​ជា​បន្ដបន្ទាប់ ពិសេស​ក្រោយ​ពេល​អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​អភិវឌ្ឍន៍ និង​កែ​លម្អ​ឲ្យ​កាន់តែ​មាន​សោភ័ណ​ភាព ។…

ខេត្តកំពង់ចាម ៖ រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ​ចំនួន​១០​កន្លែង​នៅ​តាម​បណ្តា​ស្រុក​នានា​ក្នុង​ទឹកដី​ខេត្តកំពង់ចាម កំពុង​បង្ហាញ​សម្រស់​ថ្ពក់​ចិត្ត​ទេសចរ​ជាតិ និង​អន្តរជាតិ មក​ទស្សនា​កម្សាន្ដ​មាន​កំណើន​ជា​បន្ដបន្ទាប់ ពិសេស​ក្រោយ​ពេល​អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​អភិវឌ្ឍន៍ និង​កែ​លម្អ​ឲ្យ​កាន់តែ​មាន​សោភ័ណ​ភាព ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត លោក ស៊ា​ន សុ​គុណ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ សីហា ថា ខេត្តកំពង់ចាម​ជា​ដែនដី​វ័យ​ចំណាស់​មួយ​ដែល​សម្បូរ​ដោយ​ស​ម្ប​តិ្ត​ធម្មជាតិ និង​វប្បធម៌​ប្រវត្តិសាស្ត្រ​ខ្មែរ ។ ក្រោម​ការ​យកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​ខេត្ត​ក្នុង​ការ​អភិរក្ស និង​អភិវឌ្ឍន៍ បាន​ធ្វើ​ឲ្យ​ខេត្ត​មួយ​នេះ​ក្លាយជា​គោលដៅ​ទាក់ទាញ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា និង​ឈ្វេងយល់​ពី​ប្រ​វ​តិ្ត​សាស្ត្រ​នៅ​តាម​តំបន់ និង​ប្រាសាទបុរាណ​នានា ។ ក្នុង​នោះ​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ចំនួន​១០​កន្លែង កំពុង​តែ​មាន​សន្ទុះ​ភ្ញៀវ​ទេសចរ​កើនឡើង​ជាងគេ ។

លោក ស៊ា​ន សុ​គុណ បន្ដ​ថា ៖« តំបន់​រមណីយដ្ឋាន​ទាំងនោះ​រួម​មាន ភ្នំ​ប្រុស​ភ្នំ​ស្រី​, ប្រាសាទ​នគរ​បា​ជ័យ​, ភ្នំ​ហាន់ជ័យ​, ភ្នំ​ជើងព្រៃ​, ទឹកឆា​, ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​, ទំនប់​តា​កុ​ដ​, រមណីយដ្ឋាន​បឹង​ធំ​, រមណីយដ្ឋាន​កែ​ច្នៃ​នាគ​ខ្មៅ និង​ក​សិ​ទេសចរ​ណ៏​ថ្មដា​ទឹកឆា »​។ លោក​បញ្ជាក់​ថា ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៨​នេះ ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ បាន​មក​ទស្សនា​កម្សាន្ដ​នៅ​តាម​រមណីយដ្ឋាន​នានា​សរុប​ចំនួន​២៨២.៤២៦​នាក់ កើនឡើង​៣៩% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន មាន​ចំនួន​២០៣.៩០៥​នាក់ ។ ក្នុង​នោះ ភ្ញៀវ​ជាតិ​មាន​ចំនួន​២៧៤.១៤៨​នាក់ កើនឡើង​៤០% ។ លោក​បន្ដ​ថា សម្រាប់​ការ​ស្នាក់​នៅ​វិញ ខេត្ត​មាន​សេវា​សណ្ឋាគារ​ចំនួន​១៥, ផ្ទះសំណាក់​ចំនួន​១២២ និង​ផ្ទះ​មាន​បន្ទប់​ស្នាក់​ចំនួន​៣៨៦ ដែល​មាន​តម្លៃ​សមរម្យ ។
លោក​បន្ថែម​ថា ៖« ភ្ញៀវ​បរទេស​ដែល​ចូល​មក​កម្សាន្ដ​នៅ​រមណីយដ្ឋាន​ភាគច្រើន គឺ​ចូល​ចិត្ត​បែប​ប្រវត្តិសាស្ត្រ ដូច​ជា រមណីយដ្ឋាន​ភ្នំ​ហាន់ជ័យ និង​ប្រាសាទ​នគរ​បា​ជ័យ​ជាដើម ។

ចំណែក​ភ្ញៀវ​ជាតិ​វិញ​ចូល​ចិត្ត​កម្សាន្ដ​នៅ​តាម​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​, រមណីយដ្ឋាន​កែ​ច្នៃ​នាគ​ខ្មៅ ដែល​ស្ថិត​នៅ​ស្រុក​ស្ទឹង​ត្រង់​ព្រោះ​តំបន់​នោះ​សម្បូរ​ដោយ​ដំណាំ​ហូប​ផ្លែ ដូច​ជា ទុរេន ចេក និង​ផ្លែ​សាវម៉ាវ ជាដើម ។ ទន្ទឹម​នឹង​នេះ ខេត្ត​កំពុង​រៀបចំ​អភិវឌ្ឍន៍​រមណីយដ្ឋាន​វត្ត​បឹង​ដែង ឬ​វត្ត​ព្រះ​អង្គ​ធំ និង​ព្រះ​អង្គ​គុ​ហ៏ ឲ្យ​បាន​សមរម្យ​ផង​ដែរ ដើម្បី​ឲ្យ​ខេត្ត​កាន់តែ​មាន​ផលិតផល​ថ្មី​ៗ​បន្ថែម​ទៀត​សម្រាប់​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍ »​។

គួរ​បញ្ជាក់​ថា ក្រៅពី​គិតគូរ​អភិវឌ្ឍន៍​តំបន់​សក្ដានុពល​គោលដៅ​ទេសចរណ៍​ទាំងនោះ ថ្នាក់ដឹកនាំ​ខេត្ត​ក៏​កំពុង​ប្រឹងប្រែង​អភិវឌ្ឍន៍​ទី​សាធារណៈ​ដើម្បី​បម្រើ​ឲ្យ​មហាជន​នៅ​ក្នុង​មូលដ្ឋាន​ផង​ដែរ ដូច​ជា សួនច្បារ​មាត់ទន្លេ​មេគង្គ ដែល​មានការ​រៀបចំ​យ៉ាង​ស្រស់​ស្អាត ពិសេស​ពេល​ទឹកទន្លេ​ឡើង​មក​ប្រៀប​ច្រាំង គេ​សង្កេត​ឃើញ​មាន​ប្រជាពលរដ្ឋ​ស្រូប​យក​ខ្យល់អាកាស និង​លម្ហែ​កកាយ​នៅ​ទី​នេះ​យ៉ាងច្រើន​កុះករ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ