ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក ​និង​ចិន​ចង់​ដោះស្រាយ​សង្គ្រាម​ពាណិជ្ជកម្ម

5 ឆ្នាំ មុន

ទីក្រុង​វ៉ា​ស៊ិ​ន​តោន ៖ ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​សង្ឃឹមថា ពួក​គេ​អាច​ដោះស្រាយ​សង្គ្រាម​ពាណិជ្ជកម្ម មុន​ពេល​អ្នកដឹកនាំ​ប្រទេស​ទាំង​ពីរ​ចូលរួម​កិច្ចប្រជុំ​G20​នៅ​ខែវិច្ឆិកា​ខាង​មុខ ។ លោក​ប្រធានាធិបតី ស៊ី ជិន​ពីង…

ទីក្រុង​វ៉ា​ស៊ិ​ន​តោន ៖ ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​សង្ឃឹមថា ពួក​គេ​អាច​ដោះស្រាយ​សង្គ្រាម​ពាណិជ្ជកម្ម មុន​ពេល​អ្នកដឹកនាំ​ប្រទេស​ទាំង​ពីរ​ចូលរួម​កិច្ចប្រជុំ​G20​នៅ​ខែវិច្ឆិកា​ខាង​មុខ ។

លោក​ប្រធានាធិបតី ស៊ី ជិន​ពីង (Xi Jinping) និង​ប្រធានាធិបតី​លោក ដូ​ណា​ល់ ត្រាំ (Donald Trump) នឹង​ចូលរួម​កិច្ចប្រជុំ​នេះ​នៅ​ប្រទេស​អា​ហ្ស​ង់​ទី​ន​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី ៣០ ខែវិច្ឆិកា ។

ប្រទេស​ចិន​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ថា អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម លោក Wang Shouwen នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក​នៅ​ស​ប្តា​ហ៍​ក្រោយ ដើម្បី​ចាប់ផ្តើម​ចរចា​ទ្វេភាគី​ដែល​បាន​ផ្អាក​កាលពី​ខែមិថុនា​នោះ​ឡើង​វិញ ។

លោក Cheng Li អ្នកជំនាញ​ប្រទេស​ចិន​នៅ​វិទ្យាស្ថាន Brookings Institution ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​បាន​និយាយ​ថា លោក Xi កំពុង​ស្ថិត​ក្រោម​សម្ពាធ​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​ចិន ព្រោះតែ​ការ​អន់​ថយ​នៃ​ទំនាក់ទំនង​ជាមួយនឹង​សហ​រដ្ឋ​អាមេរិក ហើយ​លោក​ចង់​ចរចា​ច្រើន​ជាង​លោក​ត្រាំ ។

ការ​ចរចា​ថ្នាក់ខ្ពស់​រវាង​ប្រទេស​ទាំង​ពីរ ត្រូវ​បាន​ផ្អាក​ចាប់តាំងពី​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម
អា​មេ​រិ​ក​លោក Wilbur Ross បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន កាលពីដើម​ខែមិថុនា​មក ។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​​មក​ថា ៖« ពួក​យើង​កំពុង​តែ​និយាយ​ជាមួយ​ប្រទេស​ចិន ហើយ​ពួក​គេ​ចង់​ចរចា​គ្នា ។ ពួក​គេ​គ្រាន់តែ​មិន​អាច​ផ្តល់​កិច្ចព្រមព្រៀង​មួយ​ដែល​អាច​ទទួលយក​បាន ។ ដូច្នេះ​ពួក​យើង​នឹង​មិន​ចូលរួម​កិច្ចព្រមព្រៀង​ណាមួយ​ទេ លុះត្រាតែ​ពួក​យើង​ទទួល​បាន​កិច្ចព្រមព្រៀង​មួយ​ដែល​យុត្តិធម៌​សម្រាប់​ប្រទេស​របស់​ពួក​យើង »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ