ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស​.​ក​មេ​ខ្លោង​២​នាក់ តែ​ដោះ​លែង​៦​នាក់​វិញ

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ជនសង្ស័យ​ជួញដូ​គ្រឿងញៀន​ចំនួន​២​នាក់​ក្នុង​ចំណោម​៨​នាក់​ត្រូវ​បាន​មន្ទី​ប្រឆាំង​ការ​ជួញដូ​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​ខេត្ត​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កាត់ទោស​ទៅ​តាម​ច្បាប់ ខណៈ​ដែល​ក្រុម​ជនសង្ស័យ​បាន​លួចលាក់​ធ្វើ​សកម្មភាព​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ហើយ​ត្រូវ​បាន​កម្លាំង​កង​រាជ​អា​វុ​ហត្ថ​ខេត្ត​សហកា​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សំរោង​ធ្វើការ​បង្ក្រាប​បាន​មួយ​សម្បុក ។ ហេតុ​ការ​ណ៏​បង្ក្រាប​គ្រឿងញៀន​នេះ​បាន​កើតឡើង​វេលា​ម៉ោង​០៤​រសៀល ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៨…

ខេត្តតាកែវ ៖ ជនសង្ស័យ​ជួញដូ​គ្រឿងញៀន​ចំនួន​២​នាក់​ក្នុង​ចំណោម​៨​នាក់​ត្រូវ​បាន​មន្ទី​ប្រឆាំង​ការ​ជួញដូ​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​ខេត្ត​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កាត់ទោស​ទៅ​តាម​ច្បាប់ ខណៈ​ដែល​ក្រុម​ជនសង្ស័យ​បាន​លួចលាក់​ធ្វើ​សកម្មភាព​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ហើយ​ត្រូវ​បាន​កម្លាំង​កង​រាជ​អា​វុ​ហត្ថ​ខេត្ត​សហកា​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សំរោង​ធ្វើការ​បង្ក្រាប​បាន​មួយ​សម្បុក ។

ហេតុ​ការ​ណ៏​បង្ក្រាប​គ្រឿងញៀន​នេះ​បាន​កើតឡើង​វេលា​ម៉ោង​០៤​រសៀល ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ហាង​យីហោ ជំនោរ​អូរ​តា​សុខ ក្នុងភូមិ​ព្រែ​ទទឹង​ឃុំ​សំរោង ស្រុក​សំរោង​ខេត្តតាកែវ ។

លោក ឈុ​ន សុមេធា ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​ខេត្ត​បានអោយ​ដឹង​ថា មេខ្លោង​ជួញដូរ​គ្រឿងញៀន​ដែល​បាន​ឃាត់ខ្លួន​នេះ​មានការ​ចូលរួម​សម្របសម្រួល​ពី​លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កម្លាំង​ជំនាញ​ចុះ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សំរោង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៨​នាក់​យក​ទៅ​ការិយាល័យ តែ​នៅ​ពេល​សាក​ទៅ​ជនសង្ស័យ​៦​នាក់​ផ្សេង​ទៀត​មិន​ជាប់​ពាក់ព័ន្ធ​នោះ​ទេ លោក​ព្រះរាជអាជ្ញា​ក៏​បានអោយ​កម្លាំង​របស់​លោក​ហៅ ឪពុក ម្តាយ មក​ទទួលយក​កូន​ដោយ​ធ្វើ​កិច្ចសន្យា​ហើយ​ធ្វើការ​អប់រំ​ដល់​កូន​ៗ​អោយ​ខិតខំ​រៀន​ចៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន ។

លោក​ប្រធាន​ការិយាល័យ​បាន​បន្ត​ទៀត​ថា មេខ្លោង​២​នាក់​ដែល​យើង​បាន​នាំ​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​នោះ​មាន​ទី​១-​ឈ្មោះ ឆាយ សុង​ហៀ​ង ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ស្លា ឃុំ​ស្លា ស្រុក​សំរោង និង​ទី​២-​ឈ្មោះ ម៉េ​ង ស៊ី​ហៃ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ព្រែ​ទទឹង ឃុំ​សំរោង ស្រុក​សំរោង ។ ចំពោះ​វត្ថុ​តាង​ដែល​ដកហូត​បាន​នោះ​រួម​មាន ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​៣៣​កញ្ចប់​តូច ទំងន់​១០.៤៥​ក្រាម​, ទូរស័ព្ទ​ចំនួន​៧​គ្រឿង​, លុយ​រៀល​ចំនួន​៦០០០០​រៀល និង​លុយ​ដុល្លារ​១០​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ