ភ្លៀង​ធ្លាក់​ជាប់​គ្នា​ប៉ុន្មាន​ថ្ងៃ ធ្វើ​ឲ្យ​ជន់​លិច​ផ្លូវ​ក្រុង​កំពត


ខេត្តកំពត ៖ ភ្លៀង​ជាប់​គ្នា​ផ្ទួន​ៗ​នៅ​ពេល​យប់​ចាប់ពី​ថ្ងៃ​ទី​១៦​ដល់​ថ្ងៃ​ទី​១៨ រហូត​មក លើ​ផ្លូវ​សាធារណៈ​ក្នុង​ក្រុង​កំពត​ជា​ច្រើន​កន្លែង​បាន​ត្រូវ​ជំនន់​ទឹកភ្លៀង​លិច​ផ្លូវ ដូច​ជា​នៅ​ខាងលិច និង​ខាងត្បូង​ផ្សារ​សាមគ្គី​ទីរួមខេត្ត​កំពត បេន​រថយន្ត​តូ​តា​ល់ ផ្លូវ​សួនច្បារ​ដើម​ពោធិ៍​បេនឡាន ផ្លូវបំបែក​ខាងត្បូង​នាគព័ន្ធ ផ្លូវ​បេតុង​បំបែក​ពី​នាគព័ន្ធ​ទៅ​បេន​រថយន្ត​ចាស់ ផ្លូវ​មុខ​អនុ​វិទ្យាល័យ ឌី​ប៉ុក មហា​សាមគ្គី និង​ក្នុង​បរិវេណ​សាលា​អនុ​វិទ្យាល័យ​នេះ​ផង​។

សូម​បញ្ជាក់​ថា កន្លែង​ទឹក​លិច​ទាំងអស់ ខាងលើ គឺ​បណ្តាល​មក​ពី​ប្រព័ន្ធ​លូ​ស្ទះ ដែល​លូ​ទាំង​អស់នោះ​មិនមែន​ទើបនឹង​ដាក់​បច្ចុប្បន្ន​នេះ​ទេ គឺ​ដាក់​ពី​មុន​មក​ហើយ​អ្នក​រៀបចំ​ប្រព័ន​លូ​ទាំងនោះ​ទំនងជា​ធ្វើ​ខុស​បច្ចេកទេស​ទើប​បណ្តាល​ឲ្យ​ភ្លៀង​ធ្លាក់​ម្តង​ៗ​លើក​ណា​ក៏​ដូច​លើក​ណា​ដែរ​ទឹក​តែងតែ​លិចលង់​រហូត​នៅ​ចំណុច​ខាងលើ​នេះ​។

ហើយ​ថ្មី​ៗ​នេះ បើ​យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹ​ថា នៅ​ចំណុច​ផ្លូវ​ដែល​លិចលង់​ដោយសារ​ជំនន់​ទឹកភ្លៀង​ខាងលើ ឯក​ឧត្ត​អភិបាលខេត្ត ដែល​លោក​ទើបនឹង​មក​កាន់​ខេត្តកំពត​ថ្មី​លោក​កំពុង​ឲ្យ​ក្រុមការងារ​ចុះ​សិក្សា ដើម្បី​កាយ​ដាក់​ប្រព័ន្ធ​លូ​ថ្មី​ឲ្យ​ត្រូវ​តាម​ស្តង់ដា​បច្ចេកទេស ដើម្បី​បញ្ចៀស​នូវ​ការ​លិចលង់​លើ ផ្លូវ​ខាងលើ​នេះ​កុំ​ឲ្យ​មាន​បន្ត​ទៅ​ទៀត​៕


Facebook Google Twitter Email

Live

Sponsored News

១២:៥២ | ក្នុងស្រុក

ឯកឧត្តម ជា ចាន់​តូ និងលោក​ជំទាវ ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​ទាំងអស់ ​ប្រសិទ្ធពរ​ជ័យជូន​ចំពោះសម្តេច​ក្រឡាហោម ស ខេ​ង ក្នុង​ឳ​កាស​ខួបកំណើត​គម្រប់ ៧០ឆ្នាំ ឈាន​ចូល ៧១ឆ្នាំ​

១១:៤០ | ក្នុងស្រុក

ថ្នាក់ដឹកនាំ ​ព្រមទាំង​និយោជិត​ទាំងអស់នៃ​ប្រៃ​ស​ណី​យ៍​កម្ពុជា សូមគោរព​ជូនពរ និងសម្តែង​នូវ​ការ​គោរព​ដ៏​ខ្ពង់ខ្ពស់​បំផុតចំពោះសម្តេច​​តេ​ជោ ហ៊ុន សែន ក្នុង​ឳ​កាស​រំឭក​ខួប ៣៦ឆ្នាំ ក្នុង​មុខ​តំណែង​ជា​នាយក​រដ្ឋមន្ត្រី

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ