ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ណាស់​! កា.ប់​ប្រពន្ធ​ឡើង​សុះសាច់ រួចរ​ត់ទៅ​…នឹងដើម​ក្រូច​ឆ្មារ

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កាលពី​ម៉ោង​ប្រមាណ​១០​ទៅ​១១​នាទី​យប់ ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៨ មាន​ករណី​ឃាតកម្ម​មួយ​កើតឡើង​នៅ​ចំណុច​អំ​ពួច ស្ថិត​ក្នុងភូមិ​ជ្រៃក្រឹម ឃុំ​ផ្ទះ​រុង…

ខេត្តពោធិ៍សាត់ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កាលពី​ម៉ោង​ប្រមាណ​១០​ទៅ​១១​នាទី​យប់ ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៨ មាន​ករណី​ឃាតកម្ម​មួយ​កើតឡើង​នៅ​ចំណុច​អំ​ពួច ស្ថិត​ក្នុងភូមិ​ជ្រៃក្រឹម ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ខណៈ​ប្តី​បាន​កាប់សម្លាប់​ប្រពន្ធ រួចរ​ត់ទៅ​ចង​.​ក​ក្នុង​ព្រៃ​សម្លាប់​ខ្លួនឯង ។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ សែ​ម ថា​ច ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ចំណែក​ជនសង្ស័យ​ឈ្មោះ ពុំ ម៉ុ​ត ភេទ​ប្រុស អាយុ​៦៤ ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

បើ​តាម​សាក្សី​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវជា​ប្តី​បាន​ធ្វើ​សកម្មភាព​កាប់សម្លាប់​ប្រពន្ធ រួច​ធ្វើ​អត្តឃាត​ដោយ​ចង​.​ក​សម្លាប់​ខ្លួន ព្រោះតែ​ជម្លោះ​ក្នុង​គ្រួសារ​រឿង​ប្តី​ប្រច័ណ្ឌ​ប្រពន្ធ។ ហើយ​វត្ថុ​តាង​ដែល​រក​ឃើញ​មាន​ពូថៅ​ដៃ​មួយ​មាន​ស្នាម​ប្រឡាក់​ដោយ​ឈាម។

សាក្សី​ឲ្យ​ដឹង​បន្ត​ថា ដំណើររឿង​ដំបូង គឺ​នៅ​ថ្ងៃ​ទី​១៨ សីហា យប់​ជ្រៅ​ជន​រង​គ្រោះ និង​ជនសង្ស័យ​ឈ្លោះ​ទាស់ទែង​គ្នា លុះ​ក្រោយមក​សមត្ថកិច្ច​ក៏​ទទួល​ព័ត៌មាន​ថា ប្តី​កាប់​ប្រពន្ធ​បណ្តាល​ឲ្យ​ស្លាប់​បាត់​ទៅ​ហើយ ។ ពេល​នោះ​សមត្ថកិច្ច​ទៅ​ដល់ ស្រាប់តែ​ប្តីរ​ត់ទៅ​ចង​.​ក​នឹង​ដើម​ក្រូចឆ្មារ​ខាងក្រោយ​ផ្ទះ បណ្តាល​ស្លាប់​ផង​ដែរ ។

ក្រោយ​ពី​ករណី​នេះ​កើតឡើង សមត្ថកិច្ច​ស្រាវជ្រាវ និង​ត្រួតពិនិត្យ​កន្លែង​កើតហេតុ រួម​ទាំង​សួរនាំ​សាក្សី​ជា​កូនបង្កើត​ជនសង្ស័យ ដោយ​ពួក​គេ​ក៏​ឆ្លើយ​ប្រហាក់ប្រហែល​គ្នា​ថា យប់​នោះ​ឪពុក​បាន​ទូរស័ព្ទ​ប្រាប់​គេ​ថា «​ឲ្យ​ជួយ​មើល​គោ និង​ជួយ​មើល​ប្អូន​ៗ​ផង​» ។ មួយសន្ទុះ​ក្រោយមក កូន​ក៏​ទូរស័ព្ទ​ទៅ​ឪពុក​វិញ ស្រាប់តែ​តេ​ចូល​គ្មាន​អ្នក​ណា​លើក ។ លុះ​ព្រឹក​ឡើង​មាន​ប្អូនជីដូនមួយ​តេ​ប្រាប់​ថា «​ឪពុក​បង​ឯង​ចង​.​ក​ស្លាប់​ហើយ​» ចំណែក​ម្តាយ​ក៏​ស្លាប់​ដែរ ។

បន្ទាប់​មក​សមត្ថកិច្ច​ធ្វើការ​ពិនិត្យ​លើ​សព​មាន​ស្នាម​របួស​១០​កន្លែង ត្រង់​បំពង់​.​ក​៦​កន្លែង ទងត្រចៀក​ឆ្វេង​ស្តាំ​២​កន្លែង បាក់​ថ្គាម​១​កន្លែង ក្បាល​ផ្នែក​ខាងក្រោយ​១​កន្លែង ដោយ​កាប់សម្លាប់​ខ្ទេច​មុខ​នៅ​ក្នុង​ថ្លុកឈាម ។ ចំណែក​ប្តី​ជា​ឃាតករ​បានរ​ត់ទៅ​ចង​.​ក​ដោយ​ខ្សែ​ចង​គោ ហើយ​ឃើញ​សព​នៅ​លើ​មែក​ក្រូចឆ្មារ ។ ក្រោយ​សមត្ថកិច្ច​សន្និដ្ឋាន​ថា ជា​ករណី​ឃាតកម្ម ដោយ​ប្តី​សម្លាប់​ប្រពន្ធ រួច​ទៅ​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួនឯង​ពិត​ប្រាកដ​មែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ