ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​! បន្លំ​ភ្នែក​ធ្វើ​លក់​បបរ តាម​ពិត​ចឹ​ង​សោះ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​អ្នកលក់​បបរ​តាម​រ៉ឺ​ម៉ក់​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​ការ​តាមដាន​អស់​រយៈពេល​យ៉ាង​យូរ ព្រោះតែ​បុរស​រូប​នេះ​បន្ថែម​មុខរបរ​ថ្មី​មួយទៀត គឺ​លក់​ថ្នាំ​ញៀន​បន្ថែម​លើ​ការ​លក់​បបរ​តាម​រទេះ​នេះ​។ ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​រសៀល​​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ចំការ​អំពៅ​មួយ​កន្លែង…

ខេត្តកំពង់ស្ពឺ ៖ បុរស​អ្នកលក់​បបរ​តាម​រ៉ឺ​ម៉ក់​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​ការ​តាមដាន​អស់​រយៈពេល​យ៉ាង​យូរ ព្រោះតែ​បុរស​រូប​នេះ​បន្ថែម​មុខរបរ​ថ្មី​មួយទៀត គឺ​លក់​ថ្នាំ​ញៀន​បន្ថែម​លើ​ការ​លក់​បបរ​តាម​រទេះ​នេះ​។ ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​រសៀល​​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ចំការ​អំពៅ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​រស្មី ឃុំ​រស្មី​សាមគ្គី ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។

ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន​នេះ​ឈ្មោះ ហម ច​ណ្ណា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​រស្មី ឃុំ​រស្មី​សាមគ្គី ស្រុក​ឪ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។

ប្រភព​ពី​នគរបាល​ស្រុក​បានឱ្យ​ដឹង​ថា ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​អធិការ​នគរបាល​ស្រុក​ដឹកនាំ​ដោយ​លោកនាយ​ប៉ុស្តិ៍​បាន​តាមដាន​ស្រាវជ្រាវ​មុខសញ្ញា​ខាងលើ​អស់​រយៈ​ពេល​យ៉ាង​យូរ បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ថា ជនសង្ស័យ​នេះ​មិន​ត្រឹមតែ​លក់​បបរ​តាម​រ៉ឺ​ម៉ក់​ម៉ូតូ​នោះ​ទេ គឺ​គេ​ថែម​ទាំង​លក់​ថ្នាំ​ញៀន​ទៀត​ផង​។ ហើយ​ជនសង្ស័យ​តែងតែ​យក​ថ្នាំ​ញៀន​របស់​ខ្លួន​ទៅ​លក់​ឱ្យ​ក្រុម​អ្នក​ជក់​ថ្នាំ​នៅ​ក្នុង​ចំការ​អំពៅ​មួយ​កន្លែង នៅ​ជិត​ភូមិ​នៅ​ពេល​ណា​ដែល​មានការ​ណាត់​យក​ថ្នាំ​ម្តង​ៗ​។ ដំបូង​ឡើយ​សមត្ថកិច្ច​ហាក់​ពិបាក​ក្នុង​ការ​តាមដាន​ជនសង្ស័យ​រូប​នេះ ព្រោះថា​ពេល​គេ​យក​ថ្នាំ​ទៅ​លក់ គឺ​គេ​តែងតែ​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​លក់​បបរ​ជា​និច្ច​។

លោក​អធិការ​នគរបាល​ស្រុក​បាន​ប្រាប់​ថា ជនសង្ស័យ​ខាងលើ​តែង​ក្លែងខ្លួន​ធ្វើ​ជា​អ្នក​លក់​បបរ​ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច​។ ក្រោយ​ទទួល​សេចក្តីរាយការណ៍​មក រូប​លោក​បានឱ្យ​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​ស្ទាក់​ហៅ​ទិញ​បបរ តែ​ពេល​ហៅ​ម្តង​ៗ​ជនសង្ស័យ​មិន​ដែល​មាន​បបរ​លក់​នោះ​ទេ​។ ហើយ​មុន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​បើក​ម៉ូតូ​ចូល​ចំការ​អំពៅ​មួយ​កន្លែង ដើម្បី​លក់​ថ្នាំ​ញៀន ពេល​នោះ​កម្លាំង​ជំនាញ​ក៏​ស្ទាក់​ឃាត់​ឆែកឆេរ​តែ​ម្តង​។

ក្រោយ​ឆែរ​ឆេរ​លើ​ខ្លួន​ជនសង្ស័យ​រួច​មក សមត្ថកិច្ច​បាន​រក​ឃើញ​ថ្នាំ​ញៀន​ដែល​លាក់​ទុក​ក្នុង​ទុយោ​បំពង់​បឺត​ចំនួន​៥​ផង​ដែរ​។ វត្ថុ​តាង​ដកហូត​បាន​មាន​ម្សៅ​ក្រាម​ពណ៌​ស​០៥​កញ្ចប់​តូច (​បំពង់​បឺត​) ទូរស័ព្ទ​១​គ្រឿង ម៉​តូ​១​គ្រឿង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ឆ្លើយ​សារភាព​ថា ថ្នាំ​ញៀន​ទាំងអស់​ដែល​សមត្ថ​កិច្ច​រក​ឃើញ គឺ​ពិតជា​របស់​ខ្លួន​ប្រាកដ​មែន​។ ក្រោយ​ស្តាប់​ចម្លើយ​ជនសង្ស័យ​រួច​មក កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ