ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​​ការ​សិក្សា​​របស់កូនខ្ញុំ​​​ជាមួយ​គម្រោង​ធានារបស់មេនូ​ឡាយហ្វ៍ គឺជា​ការ​ទំនុក​បំរុង​​ដ៏​មហា​​សាល​សម្រាប់​អនាគត

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅ​សណ្ឋាគារឡឺរ៉ូយ៉ាល់​ កាលពីថ្ងៃទី​២២ កន្លងមកនេះ ក្រុម​ហ៊ុនមេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី ​បាន​ប្រកាស​បើក​សម្ពោធ ផលិតផល​ថ្មីនៃ​គម្រោង​ធានារ៉ាប់​រង​អាយុ​ជីវិត​ថ្មី «អនាគត​ការ​សិក្សា​របស់​កូនខ្ញុំ​​ជាមួយ​មេនូ​ឡាហ្វ៍» ដែលនេះ​ គឺជា​គម្រោង​ដែល​មាន​ការរួម​​បញ្ចូល​​ទាំង​ការសន្សំប្រាក់​ និងការពារ​ ហើយគម្រោង​នេះ ត្រូវ​បាន​បង្កើតឡើង​​សម្រាប់​មាតា​បិតា​

រាជធានីភ្នំពេញ ៖ នៅ​សណ្ឋាគារឡឺរ៉ូយ៉ាល់​ កាលពីថ្ងៃទី​២២ កន្លងមកនេះ ក្រុម​ហ៊ុនមេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី ​បាន​ប្រកាស​បើក​សម្ពោធ ផលិតផល​ថ្មីនៃ​គម្រោង​ធានារ៉ាប់​រង​អាយុ​ជីវិត​ថ្មី «អនាគត​ការ​សិក្សា​របស់​កូនខ្ញុំ​​ជាមួយ​មេនូ​ឡាហ្វ៍» ដែលនេះ​ គឺជា​គម្រោង​ដែល​មាន​ការរួម​​បញ្ចូល​​ទាំង​ការសន្សំប្រាក់​ និងការពារ​ ហើយគម្រោង​នេះ ត្រូវ​បាន​បង្កើតឡើង​​សម្រាប់​មាតា​បិតា​ទាំងឡាយណា ដែល​មានបំណង​សន្សំប្រាក់​ជា​លក្ខណៈ​ប្រព័ន្ធ និងការពារ​​ទំនុក​​បំរុង​ផ្នែក​ហិរញ្ញ​វត្ថុ​សម្រាប់​ការសិក្សា​​ក្នុងកម្រិត​​កាន់​តែខ្ពស់​សម្រាប់​បុត្រធីតា​​របស់ខ្លួន ។

​ការចំណាយក្នុងការ​ទទួលនូវការសិក្សា​​អប់រំ​ប្រកប​ដោយ​គុណភាព​ម​ានការកើនឡើង​ជាបន្តបន្ទាប់ និងបានក្លាយ​ជាបញ្ហា​​ហិរញ្ញ​វត្ថុ​​​ដ៏ចម្បង​​មួយ​សម្រាប់​ក្រុមគ្រួសារ​​ភាគច្រើន ។ ដើម្បីជួយ​ដល់មាតា បិតា ក្នុង​ការ​​រៀបចំ​ផែន​​ការ​នាពេលអនាគត ក្រុមហ៊ុន​មេនូ​ឡាយហ៍្វ ​(ខេមបូឌា) ភិអិលស៊ី បាន​បង្កើត​​នូវគម្រោង​​​ហិរញ្ញ​វត្ថុ​​​មួយ​ដែលមិនត្រឹមតែ​​អនុញ្ញាត​​ឱ្យ​មាតា​​បិតា​​ធ្វើការ​សន្សំប្រាក់​បាន​ប៉ុណ្ណោះ​ទេ ​គឺ​ថែមទាំង​​ផ្តល់​​អនាគត​មួយដ៏​ភ្លឺ​ស្វាង​​​ដល់បុត្រ​ធីតា​​​ជាទីស្រឡាញ់​​​របស់ខ្លួន​​ថែមទៀត​​ផង ។

លោក Robert  Elliott  អគ្គ​​នាយក​ប្រតិបត្តិ​​​ និង​​នាយកចាត់ការ​​ទូទៅ​​របស់ក្រុមហ៊ុន​មេនូឡាយហ្វ៍ (ខេមបូឌា) ​ភីអិលស៊ី ​បាន​មាន​​ប្រសាសន៍ថា ​«​យើង​ខ្ញុំ​​​មានសេចក្តី​សោមនស្សរីករាយ​សូមនាំយក​នូវផលិតផល «អនាគត​ការសិក្សា​របស់កូនខ្ញុំ​ជាមួយ​មេនូឡាយហ៍» មកជូន​​ប្រជាជន​កម្ពុជា ។

​យើង​​​សង្ឃឹម​​យ៉ាងមុតមាំ​​​​ថា ជាផលិតផល​ថ្មីនេះ​នឹងជួយ​​​ដល់មាតា​បិតា​​គ្រប់​រូបក្នុង​ការ​រៀបចំ​ផែនការ​​ហិរញ្ញ​​វត្ថុ​​សម្រាប់​ការ​សិក្សា​របស់​​បុត្រធីតា​​​​របស់គាត់ ​ព្រមទាំង​​​ការពារពួកគាត់ឱ្យ​​រួចផុត​ពី​ផលប៉ះពាល់​ហិរញ្ញ​​វត្ថុ​ពី​​ហេតុការណ៍​​​នានា ដែល​អាច​នឹង​កើត​មានឡើង​ចៃដន្យ ​។ យើង​ជឿ​​ជាក់ថា ផលិតផល «អនាគតការសិក្សា​របស់​កូនខ្ញុំ​​​ជាមួយមេនូឡាយហ៍» នេះ គឺ​ជាអំណោយ​​ដែលមិន​អាចកាត់​ថ្លៃ​បាន​សម្រាប់​​បុត្រធីតា​គ្រប់រូប» ៕