ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ហើយ​ថា​របស់​ហ្នឹង​មិនល្អ​តែ​នៅ​តែ​ធ្វើ​ចឹ​ង​!

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន ចោទប្រកាន់​ពី​បទ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ខេ​ទឹកកក​ចំនួន​០៨​កញ្ចប់ ស្មើ​៥០.៤​ក្រាម និង​រថយន្ត​១​គ្រឿង​ត្រូវ​​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​១៨ ខែសីហា…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន ចោទប្រកាន់​ពី​បទ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ខេ​ទឹកកក​ចំនួន​០៨​កញ្ចប់ ស្មើ​៥០.៤​ក្រាម និង​រថយន្ត​១​គ្រឿង​ត្រូវ​​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៨ ។

ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់ មាន​ទី​១- ឈ្មោះ ឆាយ ករុណា ហៅ​រ័​ត្ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​(​ជួញដូរ​) ទី​២- ឈ្មោះ ឡា ប៊ុ​ន​ហុង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ទី​៣ – ឈ្មោះ អ៊ិ​ន ស៊ី​ណា ភេទ​ស្រី​អាយុ​៣៩​ឆ្នាំ ទី​៤- ឈ្មោះ ឌឿ​ន រ​ដ្ឋា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនសង្ស័យ​ស្នាក់​នៅ​ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ គឺ​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ហើយ​បាន​ចុះ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់ និង​ដកហូត​វត្ថុ​តាង​មាន​រថយន្ត​១​គ្រឿង​ជា​មធ្យោបាយ​ធុន​តូច ពណ៌​ស្ករ ពាក់​ស្លាក់​លេខ បាត់ដំបង 2A- 9806 និង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ខេ​ទឹកកក​ចំនួន​៨​កូន​ថង់​)​ស្មើ​៥០.៤​ក្រាម យ៉ា​ម៉ា​ចំនួន​៤​គ្រាប់ និង​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១​គ្រឿង ទូរស័ព្ទ​ដៃ​០៤​គ្រឿង ដែល​ឃាត់​កាលពី​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ។

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់ និង​វត្ថុ​តាង​រថយន្ត​១​គ្រឿង និង​គ្រឿងញៀន​ប្រភេទ​តំ​ហ្វេ​តា​មីន​ហៅ​ខេ​ទឹកកក​ចំនួន​០៨​ថង់​តូច ស្មើ​៥០.៤​ក្រាម យ៉ា​ម៉ា​៤​គ្រាប់ ដោយ​យោង​តាម​វត្ថុ​តាង និង​ចម្លើយ​សារភាព​បាន​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

ដោយ​មានការ​ណែនាំ​ពី​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ដាក់​វិធានការ​លុប​បំបាត់​ឲ្យ​អស់​នៅ​បទល្មើស​គ្រឿងញៀន​ក្នុង​ខេត្ត ដើម្បី​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​ភូមិ​- ឃុំ​មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ