ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្យ៉ាងដែរតើហ៍… ខោទឹកនោមសត្វមាន់

5 ឆ្នាំ មុន

អា​មេ​រិ​ក ​៖ នៅ​តាម​ទីប្រជុំជន​ ដូច​ជាទី​ក្រុង New York Denver និង Los Angeles…

អា​មេ​រិ​ក ​៖ នៅ​តាម​ទីប្រជុំជន​ ដូច​ជាទី​ក្រុង New York Denver និង Los Angeles អ្នកមាន​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ កាន់តែ​ច្រើន​មានការ​ធុញទ្រាន់​នឹង​ការ​ចិញ្ចឹមសត្វ​ឆ្កែ​និង​ឆ្មា​។ ដូច្នេះ​ មនុស្ស​កាន់តែ​ច្រើន​បែរជា​ចិញ្ចឹម​សត្វ​មាន់​ទៅ​វិញ​ ។

ជាមួយ​គ្នា​នេះ​ អ្នកស្រី Julie Baker ដែល​មក​ពី New Hampshire កំពុង​តែ​ទាញ​ចាប់​យក​ឱកាស​ដែល​បាន​ពី​និន្នាការ​ចិញ្ចឹម​មាន់​នេះ​ ដោយ​ផលិត​ខោ​ទឹកនោម​ស្អាត​ៗ​ សម្រាប់​សត្វ​មាន់ ​។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​ស្រី​រក​ប្រាក់​ចំណូល​បាន​ដល់​ទៅ៥០,០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ឯណោះ​ពី​អាជីវកម្ម​មួយ​នេះ​។

កាលពី​១០​ឆ្នាំ​មុន អ្នកស្រី Julie បាន​ចិញ្ចឹម​មាន់​ជា​ច្រើន​លើ​កសិដ្ឋាន​របស់​អ្នកស្រី​ជាមួយនឹង​កូនស្រី​ ប៉ុន្តែ​ថ្ងៃមួយ​ពួក​គេ​បាន​ប្រទះ​ឃើញ​វី​ឌី​អូ​លើ YouTube ដែល​បង្ហាញ​ពី​សត្វ​មាន់​មួយ​ក្បាល​ស្លៀកខោ​ទឹកនោម ទើប​អ្នកស្រី​នឹកឃើញ​គំនិត​នេះ​។

អ្នកស្រី Julie ចាប់ផ្តើម​ដេរខោ​ទឹកនោម​ដោយ​ខ្លួនឯង រហូត​ដល់​ម្ចាស់​សត្វ​មាន់​ដទៃ​ទាក់ទង​អ្នកស្រី​។ រហូត​ដល់​ឆ្នាំ ២០១០ អ្នកស្រី​និង​កូនស្រី​បាន​បើក​ដំណើរការ​ហាង​លើ​អ៊ី​ន​ធើ​ណែ​ត​មួយ​ដែល​មានឈ្មោះ​ថា Pampered Poultry ។Julie បាន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ពេល​ដែល​ឃើញ​ហាង​របស់​ខ្លួន​មាន​ប្រជា​ប្រិយភាព​។ ក្នុង​ពេល​បច្ចុប្បន្ន អ្នកស្រី​លក់​ខោ​ទឹកនោម​ប្រមាណ​ពី​៥០០​ទៅ​១០០០​ខោ​ក្នុង​មួយ​ខែ​ឯណោះ ក្នុង​តម្លៃ ១៨​ដុល្លារ​សម្រាប់​ខោ​មួយ​។

ជា​លទ្ធផល អ្នកស្រី​បាន​បង្កើត​ផលិតផល​ថ្មី​ៗ និង​បាន​ប្រាប់​ដល់​សារ​ព័​ត៌​មាន​ក្នុងស្រុក​ថា​អ្នកស្ រី​ក៏​មាន​ឧប​ករណ៍​ការពារ​រោម​មាន់ និង​រ៉ូ​ប​ខោ​ទឹកនោម​ជាដើម ​។

អត្ថបទសរសេរ ដោយ