ចិន ៖ កាលពីថ្ងៃទី១០ ខែសីហា កន្លងមកនេះ ស្ត្រីម្នាក់បានអះអាងថា មានគ្រាប់បែកលើយន្តហោះមួយនៅអាកាសយានដ្ឋានអន្តរជាតិ Nanning Wuxu នៅ Guangxi ប៉ុន្តែវាជាការកុហកប៉ុណ្ណោះ ព្រោះស្ត្រីរូបនេះបានកក់សំបុត្រយន្តហោះនៅថ្ងៃខុស ទើបចង់ឲ្យមានការពន្យាពេលឡើងយន្តហោះ។


អ្នកធ្វើដំណើរប្រមាណ១៧២នាក់លើយន្តហោះត្រូវបាននាំចេញ ហើយយន្តហោះនោះត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់។ ចុងក្រោយ អាកាសយានដ្ឋានបានឲ្យដឹងថា មិនមានវត្តមានគ្រាប់បែកណាមួយលើយន្តហោះនោះឡើយ។ ការត្រួតពិនិត្យបានបង្កឲ្យមានការពន្យាការហោះហើរច្រើនជាង២ម៉ោងទៅទៀត។

ជាលទ្ធផល ស្ត្រីត្រកូល Na ត្រូវបានជាប់ឃុំអស់៥ថ្ងៃទុកជាទណ្ឌកម្មសម្រាប់ការភូតភរ និងបង្កភាពចលាចល៕ វីដេអូឃ្លីបដកស្រង់ចេញពី ៖ 抖音快手秒拍短视频精选短视频
https://www.youtube.com/watch?v=i4_VjnBJLFc
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ