ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែងរក​លាភ​តាម​បែប​មន្តអាគម​ប្រយ័ត្ន​កើតជា​សមណៈ​ប្រេត

5 ឆ្នាំ មុន

សត្វលោក​ទាំងឡាយ​សាង​ភ័យ​ព្រោះតែ​សេចក្តី​ប្រាថ្នា​នូវ​លាភ​សក្ការ ប្រាថ្នា​ក្នុង​អាហារ​ហួសហេតុ​ពេក ធ្វើ​ឱ្យ​ជីវិត​ប្រឈម​នឹង​គ្រោះកាច​នានា​មាន​ក្តៅ​រងា ជំងឺ​ឈឺ​ថ្កាត់​ជាដើម គឺ​សុទ្ធតែ​ដើម្បី​រស់ ដើម្បី​សុខ​ចម្រើន ដើម្បី​ទ្រព្យសម្បត្តិ ដើម្បី​យសស័ក្តិ តែបើ​កាលណា​ចងចិត្ត​លោភលន់​ពេក​ហើយ​មិន​បាន​ដូច​បំណង​នឹង​នាំ​ឱ្យ​កើតទុក្ខ​ទៅ​វិញ​ទេ ។…

សត្វលោក​ទាំងឡាយ​សាង​ភ័យ​ព្រោះតែ​សេចក្តី​ប្រាថ្នា​នូវ​លាភ​សក្ការ ប្រាថ្នា​ក្នុង​អាហារ​ហួសហេតុ​ពេក ធ្វើ​ឱ្យ​ជីវិត​ប្រឈម​នឹង​គ្រោះកាច​នានា​មាន​ក្តៅ​រងា ជំងឺ​ឈឺ​ថ្កាត់​ជាដើម គឺ​សុទ្ធតែ​ដើម្បី​រស់ ដើម្បី​សុខ​ចម្រើន ដើម្បី​ទ្រព្យសម្បត្តិ ដើម្បី​យសស័ក្តិ តែបើ​កាលណា​ចងចិត្ត​លោភលន់​ពេក​ហើយ​មិន​បាន​ដូច​បំណង​នឹង​នាំ​ឱ្យ​កើតទុក្ខ​ទៅ​វិញ​ទេ ។

បុគ្គល​ខ្លះ​ទោះជា​បាន​បួស​ក្នុង​ព្រះពុទ្ធ​សាសនា​នេះ​ហើយ ក៏​នៅ​មានការ​ស្វែងរក​អាហារ​បែប​ពុំ​សមគួរ មាន​វេជ្ជកម្ម ធ្វើ​ពេទ្យ​មើលជំងឺ ស្រោច​ទឹក ស្តោះព្រួស ចងខ្សែ​ជាដើម ។ ព្រោះតែ​ការ​ចិញ្ចឹមជីវិត​ខុស​នេះ​ហើយ​ក៏​បាន​ទៅ​ជា​បុគ្គល​ដែល​ត្រូវ​អ្នកស្រុក​និន្ទា​ពោលទោស​ក្នុង​បច្ចុប្បន្ន​នេះ​មិន​បណ្តាក់​មាត់ ។

លុះដល់​អស់​អាយុសង្ខារ​ក៏​បាន​ទៅ​កើតជា​សមណ​ប្រេត សូ​ម្បី​តែ​សង្ឃាដី​របស់​ប្រេត​នោះ ក៏​ត្រូវ​ភ្លើង​ឆេះ​ហុយ​ទ្រលោម​ក្នុង​បេ​ត​វិស័យ​ជាមួយ​ដែរ ។