ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​កូនស្រី​ឈ្លោះ​គ្នា​ជាមួយ​កូនប្រសារ​និយាយ​មិន​ស្តាប់​ឪពុក​សម្រេចចិត្ត​ធ្វើ​រឿង​១​មិន​អាច​បក​ក្រោយ

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ សមាជិក​ក្រុមប្រឹក្សា​ឃុំ​ម្នាក់​ដាច់​ចិត្ត​ចង​.​ក​សម្លាប់​ខ្លួន​ក្នុង​ព្រៃ​ស្ងាត់​ដោយ​មូលហេតុ​ខឹង​និយាយ​កូនបង្កើត និង​កូនប្រសារ​ឈ្លោះ​គ្នា​មិន​ស្តាប់ ។ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ស្រុក​បូ​ទុម​សាគរ​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​កណ្ដោល លោក​មេ​ភូមិ​តាំ​កន់…

ខេត្តកោះកុង ៖ សមាជិក​ក្រុមប្រឹក្សា​ឃុំ​ម្នាក់​ដាច់​ចិត្ត​ចង​.​ក​សម្លាប់​ខ្លួន​ក្នុង​ព្រៃ​ស្ងាត់​ដោយ​មូលហេតុ​ខឹង​និយាយ​កូនបង្កើត និង​កូនប្រសារ​ឈ្លោះ​គ្នា​មិន​ស្តាប់ ។ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ស្រុក​បូ​ទុម​សាគរ​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​កណ្ដោល លោក​មេ​ភូមិ​តាំ​កន់ និង​លោក​មេឃុំ​កណ្ដោល បាន​ចុះ​ពិនិត្យ​សាកសព​ឈ្មោះ ប្រឹង នាង ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ មុខរបរ សមាជិក​ក្រុមប្រឹក្សា​ឃុំ​កណ្ដោល មាន​ទីលំនៅ​ភូមិ​តាំ​កន់ ឃុំ​កណ្ដោល ស្រុក​បូ​ទុម​សាគរ ដែល​បាន​គេ​ប្រទះ​ឃើញ​ចង​.​ក​សម្លាប់​ខ្លួន​នៅ​ចំណុច​ក្នុង​ព្រៃ​ភូមិ​-​ឃុំ​ខាងលើ​នេះ ។

តាម​ក្រុម​គ្រួ​សារបាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ពី​មូលហេតុ​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៨ ជន​រង​គ្រោះ​បាន​ខឹង​កូនស្រី និង​កូនប្រសារ​ប្រុស​ឈ្លោះប្រកែក​គ្នា និង​ញឹកញាប់​ពេក​គាត់​បាន​ហាម​ពួក​គេ​មិន​ស្ដាប់​ទើប​គាត់​បាន​ដើរ​ចេញពីផ្ទះ​ទៅ​បាត់ ។

លុះដល់​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៨ ទើប​កូន និង​សាច់ញាតិ​បាន​រក​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ចង​.​ក​នឹង​ក្រមា​ជាប់​ជាមួយ​ដើមឈើ កំពស់​ប្រហែល​៣​ម៉ែត្រ​នៅ​ក្នុង​ព្រៃ​ស្ងាត់​ខាងក្រោយ​ភូមិ​ដែល​មាន​សភាព​ហើម​ស្អុយរលួយ​ទៅ​ហើយ ។ ក្រោយ​ពី​សមត្ថកិច្ច​បាន​ពិនិត្យ​សាកសព​រួច​ហើយ​សព​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ