ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លួន​ខុស​ហើយ​នៅ​តែ​បំពាន​ច្បាប់​ទៀត ឥឡូវ​ស្គាល់​ថ្នាំខ្លាំង​ម្ដង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌឫស្សីកែវ នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៨​នេះ បា​នប​ញ្ចូ​ន​ខ្លួន​បុរស​ដែល​ជិះ​រថយន្ត​៥៧០ ពាក់​ស្លាក​លេខ​រដ្ឋ​ប្រើប្រាស់​អាវុធ​ខ្លី​គំរាម​បាញ់​ម្ចាស់​រថយន្ត​ស្ទូច និង បក្ខពួក​ម្នាក់​ទៀត​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌឫស្សីកែវ នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៨​នេះ បា​នប​ញ្ចូ​ន​ខ្លួន​បុរស​ដែល​ជិះ​រថយន្ត​៥៧០ ពាក់​ស្លាក​លេខ​រដ្ឋ​ប្រើប្រាស់​អាវុធ​ខ្លី​គំរាម​បាញ់​ម្ចាស់​រថយន្ត​ស្ទូច និង បក្ខពួក​ម្នាក់​ទៀត​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ជា​ម្ចាស់​រថយន្ត​ឡិច​ស៊ី​ស​៥៧០ ឈ្មោះ គ្រី ដា​រិ​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៥៧ ផ្លូវ​៤៥៤ សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចម្ការមន មានមុខ​របរ​អ្នកលក់​សាច់​ជ្រូក​។ រីឯ​បក្ខពួក​ជា​អ្នក​បើករថយន្ត​កូ​រ៉ូ​ឡា​ឈ្មោះ ស្រន់ ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​ក្នុង​ស៊ី​កាប់​ជ្រូក​គីឡូម៉ែត្រ​លេខ​៦​។

ដើមចម​បណ្តាល​ឲ្យ​មានការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​នេះ ត្រូវ​បាន​គេ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​២ និង​១៥​នាទី រំលង​អា​ធ្រា​ត មាន​រថយន្ត​ឡិច​ស៊ី​ស​៥៧០ ពណ៌​ស ពាក់​ស្លាក​លេខ រដ្ឋ ០៧.២-៨៩៨៩ បាន​បើក​បុក​ប​ង្កោ​ល​ភ្លើង នៅ​ចំណុច​មុខ​ខ្លោងទ្វារ​វិទ្យាល័យ​ឫស្សី​កែវ ផ្លូវជាតិ​លេ​៥ សង្កាត់​ឫស្សី​កែវ​។ បន្ទាប់​មក​នគរបាល​អធិការដ្ឋាន ខណ្ឌឫស្សីកែវ បាន​រាយការណ៍​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​។ បន្ទាប់​មក​រថយន្ត​បង្ករ​នោះ ត្រូវ​បាន​អង្គភាព​ការ​រិ​យា​ល័យ​ចរាចរណ៍​ផ្លូវគោក បាន​យក​រថយន្ត​ស្ទូច​មក​ដឹក​នៅ​អង្គភាព លុះ​ពេល​ដឹក​មក​ដល់ ចំណុច​ផ្លូវ​ប្រឡាយ​ទឹក​វត្ត​ទួល​អស់លោក ដែល​ផ្លូវ​នោះ​កំពុង​ធ្វើ​ស្ពាន មិន​អាច​ទៅ​មុខ​រួច រថយន្ត​ស្ទូច​ក៏​បាន​បក ត្រឡប់​ក្រោយ​វិញ​។

ពេល​ទៅ​ដល់​ចំណុច​មុខ​វត្ត​ទួល​អស់លោក ជន​បង្ក​ដែល​ជា​ម្ចាស់​រថយន្ត​៥៧០ និង បក្ខពួក​ម្នាក់​ទៀត​នោះ បាន​ជិះ​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា ពាក់​ស្លាក​លេខ ភ្នំពេញ ២A-១២៤៥ បាន​ស្ទាក់​មុខ​ឡានស្ទូច និង​បញ្ជា​ឲ្យ​ម្ចាស់​ឡានស្ទូច​ឈប់ រួច​ជន​បង្ក​បាន​ឡើង​រថយន្ត​ស្ទូច អង្គុយ​អែប​តៃកុង​ឡាន ហើយ បាន​យក​កាបូប​កាំភ្លើងខ្លី​ដាក់​លើ​តាប​ឡូ​ថ​យន្ត ហើយ​បាន​រូត​កាបូប​បញ្ហា​ញ​តៃកុង​រថយន្ត​គំរាម ឲ្យ​ដឹក​រថយន្ត​របស់​ខ្លួន​ចូល​ផ្ទះ​ខ្លួនឯង ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​៤ ផ្លូវលំ ក្រុម​១ ភូមិ​ខ​១ សង្កា​ច្រាំង​ចំរេះ​ទី​២ វិញ​។

ក្រោយ​ពី​ហេតុការណ៍​កើតឡើង កម្លាំង​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍ សហ​ការណ៍​ជាមួយ​ការិយាល័យ​ចរាចរណ៍ ចុះ​ទៅ​ដល់​លំនៅ​ដ្ឋា​ន​របស់​ជន​បង្ក​ធ្វើការ​ឃាត់ខ្លួន និង​ដកហូត​រថយន្ត ហើយ​បន្ត​រុករក​វត្ថុ​តាង​(​កាំភ្លើងខ្លី​)​។ តែ​ដោយ​សមត្ថកិច្ច​រក​នៅ​ក្នុង​រថយន្ត​មិនឃើញ ក៏​បាន​រាយការណ៍​ទៅ​ព្រះរាជអាជ្ញា​រង​លោក សៀង សុខ ស្នើ​សុំ​បន្ត​ឆែកឆេរ​ក្នុង​លំនៅ​ដ្ឋា​ន​របស់​ជន​បង្ក ដោយ​មានការ​ចូលរួម​ពី​ក្រឡាបញ្ជី ប្រធាន​ភូមិ ចៅសង្កាត់ លុះ​មក​ដល់​វេលា​ម៉ោង​១០​ព្រឹក សមត្ថកិច្ច​ជំនាញ បាន​រក​ឃើញ​អាវុធ​របស់​ជន​បង្ក​យក​ទៅ​លាក់​ទុក នៅ​ក្នុង​ឡា​បូ​បន្ទប់ទឹក​ជាន់​ទី​២ ម៉ាក​បេ​រ៉ា​តា​លេខ BER027273 ពណ៌​ខ្មៅ មាន​១១​គ្រាប់​។

សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​រួម​មាន​៖ ១.​រថយន្ត​៥៧០​មួយ​គ្រឿង ស្លាក​លេខ​រដ្ឋ ០៧–២.៨៩៨៩ ពណ៌​ស ២.​រ​យន្ត​កូ​រ៉ូ​ឡា​មួយ​គ្រឿង ពណ៌​ស្លែ ពាក់​ស្លាក​លេខ ២A-១២៤៦ ៣.​កាំភ្លើងខ្លី​មួយ​ដើម​ម៉ាក បេ​យ៉ា​តា លេខ​BER027273 ពណ៌​ខ្មៅ មាន​១១​គ្រាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ