ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ពី​ឆ​ន្ទះ​សិស្ស​ពូកែ​ទាំង​២…​ ព្រោះគាត់​ចង់ទៅ​បារាំង​និង​ជប៉ុន

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ការ​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ កាន់តែ​ខិត​ជិត​មក​ដល់​ គេ​​សង្កេត​ឃើញ​សិស្ស​ប្រុស-​ស្រីមានខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ ទៅ​តាម​មុខ​វិជ្ជា​នីមួយ​ៗ​ដើម្បី​បញ្ចេញ​សម​ត្ថ​ភាព​រៀងៗ ​ខ្លួន ដោយ​នៅ​​ឆ្នាំ​២០១៧​កន្លង​ទៅ​ អ្នក​ជាប់​និទ្ទេសA មាន​ចំនួន​២០​នាក់ …

ខេត្តកំពង់ចាម​ ៖ ការ​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ កាន់តែ​ខិត​ជិត​មក​ដល់​ គេ​​សង្កេត​ឃើញ​សិស្ស​ប្រុស-​ស្រីមានខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ ទៅ​តាម​មុខ​វិជ្ជា​នីមួយ​ៗ​ដើម្បី​បញ្ចេញ​សម​ត្ថ​ភាព​រៀងៗ
​ខ្លួន ដោយ​នៅ​​ឆ្នាំ​២០១៧​កន្លង​ទៅ​ អ្នក​ជាប់​និទ្ទេសA មាន​ចំនួន​២០​នាក់  ខណៈ​​ឆ្នាំ២០១៨​​នេះ ក៏​​រំពឹង​ថា​អាច​កើន​លើស​​ឆ្នាំ​មុន​ ។ នេះបើ​តាម​ការ​អះអាង​របស់​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត ។

យុវ​សិស្ស យ៉ុ​វ លី​ហៀ​ង ជា​សិស្ស​ពូកែរៀន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ថ្នាក់​ទី​១២« A» នៃ​វិទ្យាល័យ​ព្រះ
សី​ហុ​ន ក្រុង​កំពង់ចាម​ប្រាប់កោះសន្តិភាព​នៅ ​ព្រឹក​ថ្ងៃ​ទី​១៦ ​សីហា នេះ ដោយសារ​តែ​រូបគេ​​មាន​បញ្ញា
ឆ្លាត​​ពី​កំណើត​នោះ ចាប់តាំងពី​បាន​ចូល​រៀន​នៅ​បឋម​សិក្សា គឺ​តែងតែ​ទទួល​បាន​លទ្ធផល​ល្អ​រាល់
ឆ្នាំ​ លុះ​ពេល​ចាប់ផ្តើម​ចូលរួម​នៅ​វិទ្យាល័យ ក៏​កាន់តែ​ប្រឹងរៀន​សូត្រ ព្រោះ​ដើម្បី​ឲ្យ​អនាគត​ភ្លឺស្វាង​ ។

យុវ​សិស្ស​បន្ត​ថា ស្រប​ពេល​ដែល​រៀន​ថ្នាក់​ទី​១២ ត្រូវ​ឆ្នាំ​ប្រលង​ផង​នោះ ​គឺ​បានបង្កើន​ការ​រៀនសូត្រ​ទាំង​នៅ​សាលារៀន​និង​​នៅផ្ទះ និង​បាន​រៀន​កួរ​បន្ថែម​មាន ដូច​ជា គណិត​វិទ្យារូបវិទ្យា ព្រមទាំង​វិជ្ជា​ផ្សេង​ៗ​ទៀត ហើយ​ការ​ប្រលង​ចំណាត់ថ្នាក់​ប្រចាំឆ្នាំ​២០១៧-២០១៨ រូបគេ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ។ សម្រាប់​ការ​ប្រលង​មធ្យមសិក្សា​ទុតិយភូមិ នៅ​ថ្ងៃ​ទី​២០ ​និង​២១​ សីហា ខាង​មុខ​នេះ ​នឹង​បញ្ចេញ​សមត្ថភាព ធ្វើ​យ៉ាង​ណា​ ឱ្យ​​បាន​ពិន្ទុ​ល្អ​ដែល​បំណងប្រាថ្នា ចង់​រៀន​យក​ផ្នែកស្ថា​បត្យ​ករ​នៅ​មហាវិទ្យាល័យ​រាជធានី​ភ្នំពេញ ។ ហើយ​ប្រសិនបើ​ស្ថានទូត​ជប៉ុន​នៅ​ភ្នំពេញ​ ប្រកាសជ្រើសរើស​និស្សិត​ឱ្យ​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន រូបគេ​នឹង​ទៅ​ដាក់​ប្រលង​នឹង​គេដែរ​ ។

ដោយឡែក យុវតី ស្វាយ មុនីនាថ រៀន​ថ្នាក់​ទី​១២« A» វិទ្យាល័យ​ព្រះ​សីហ​នុ ក្រុង​កំពង់ចាម បាន​ប្រាប់ដែរ​​ថា ​ចាប់តាំងពី​ពេល​ដែល​បាន​រៀន​ចូល​ថ្នាក់​ទី​៧ នៅ​វិទ្យាល័យ​នេះ​មក ​ក៏​បាន​ប្រឹងរៀន​សូត្រ ព្រោះថា​ឪពុក​ម្តាយ​ជា​គ្រូបង្រៀន​​ស្រាប់ គួប​ផ្សំ​នឹង​បញ្ញា​ឆ្លាត​ផង បាន​រៀន​ជាប់​សិស្ស​ពូកែ​រាល់​ឆ្នាំ​ដល់​ថ្នាក់​ទី​១២  ។

​លោក​លី ម៉េ​ង​សាន ប្រធាន​មន្ទីរ​អប់រំ​យុវជន ​និង​កីឡា​ខេត្តប្រាប់ឱ្យ​​ដឹង​ដែរ​ថា ក្នុង​ខេត្តកំពង់ចាម​មាន​មណ្ឌល​ប្រលង​ចំនួន​១៤ ហើយ​បេក្ខជន​មាន​ចំនួន​៨០០៧​នាក់ ហើយ​សម្រាប់​ការ​ប្រលង​សញ្ញាប័ត្រ
មធ្យមសិក្សា​ទុតិយភូមិ​រំពឹង​ថា នឹង​ប្រលង​ជាប់​ច្រើន​ដែល​និ​ន្ទេ​ស A កើន​លើស​ឆ្នាំ​២០១៧ ​ព្រោះ​កាល​​​
មាន​ចំនួន​២០​នាក់ ។​

អត្ថបទសរសេរ ដោយ