ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ផ្អើល​ឈុ​ល​ក្រោយ​ថៅកែ​ប្រកាស​ថា​សុំ​ច្បាប់​១​ថ្ងៃ​ត្រូវ​កាត់​លុយ​១​អាទិត្យ (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ កម្មករ​កម្មការិនី​សិប្បកម្ម​កាត់ដេរ​សម្លៀក​បំពាក់​ខ្នាត​តូច​យីហោ «​ឆេ​ង យ័ន ខេ​ម​បូ​ឌា ព្រី​ន​ធ័​រ​ហ្គា​ម៉ិ​ន​» បាន​នាំ​គ្នា​ផ្អើល​ឈុ​ល និង​តវ៉ា​ទាមទារ​រក​យុត្តិធម៌ និង​សុំ​ឱ្យ​ថៅកែ​ជនជាតិ​ចិន​គោរព​ច្បាប់​ការងារ…

​រាជធានី​ភ្នំពេញ ៖ កម្មករ​កម្មការិនី​សិប្បកម្ម​កាត់ដេរ​សម្លៀក​បំពាក់​ខ្នាត​តូច​យីហោ «​ឆេ​ង យ័ន ខេ​ម​បូ​ឌា
ព្រី​ន​ធ័​រ​ហ្គា​ម៉ិ​ន​» បាន​នាំ​គ្នា​ផ្អើល​ឈុ​ល និង​តវ៉ា​ទាមទារ​រក​យុត្តិធម៌ និង​សុំ​ឱ្យ​ថៅកែ​ជនជាតិ​ចិន​គោរព​ច្បាប់​ការងារ បន្ទាប់​ពី​ថៅកែ​រូប​នោះ​ចេញ​សេចក្ដី​ប្រកាស​យ៉ាង​ដាច់​ណាត់​មួយ​ថា ចំពោះ​កម្មករ​ណា​ម្នាក់​ឈប់​១​ថ្ងៃ​ត្រូវ​កាត់​លុយ​ស្មើនឹង​១​អាទិត្យ ។ ទោះបីជា​មានច្បាប់ ឬ​គ្មាន​ច្បាប់​ក៏​ដោយ គឺ​ត្រូវ​តែ​កាត់​លុយ​ទាំងអស់ ម្យ៉ាងទៀត​ហាម​មិន​ឱ្យ​នរណា​ម្នាក់​តវ៉ា​នោះ​ឡើយ ហើយ​ចំពោះ​អ្នក​ដែល​មិន​ពេញចិត្ត​សូម​អញ្ជើញ​ឈប់​តែ​ម្ដង​ទៅ​អត់​ទ្រ​ អត់​ខ្វល់​ឡើយ​។

ការ​តវ៉ា​នោះ​បាន​ផ្ទុះ​ឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៨ នៅ​មុខ​សិប្បកម្ម​កាត់ដេរ​មួយ​កន្លែង​យីហោ «​ឆេ​ង យ័ន ខេ​ម​បូ​ឌា ព្រី​ន​ធ័​រ ហ្គា​ម៉ិ​ន​» មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវលំ ក្នុងភូមិ​ព្រៃ​ព្រីង​ត្បូង​២ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា សិប្បកម្ម​កាត់ដេរ​ខាងលើ​នោះ​មាន​កម្មករ​កម្មការិនី​បម្រើ​ការងារ​ចំនួន​៧៨​នាក់​ប៉ុណ្ណោះ ចំណែក​អ្នក​ដែល​ប្រមូលផ្តុំ​គ្នា​ធ្វើការ​តវ៉ា​មាន​ចំនួន​ប្រមាណ​មិន​ដល់​៥០​នាក់​ឡើយ ។

នៅ​មុន​ពេល​កើតហេតុ​ការណ៍​កូដកម្ម​ខាងលើ​នេះ ថៅកែ​បាន​ប្រកាសប្រាប់​កម្មករ​ដោយ​មាត់ទទេ គ្មាន​ក្រដាស​ស្នាម​ថា ចំពោះ​កម្មករ​កម្មការិនី​ណា​ដែល​ឈប់​សម្រាក ទោះជា​មានច្បាប់​ក្ដី​ អត់​ច្បាប់​ក្ដី​គឺ​ត្រូវ​ទទួល​រង​នូវ​ការ​កាត់​ប្រាក់​ឈ្នួល​ទាំងអស់ ។ ប្រសិនបើ​ឈប់​១​ថ្ងៃ​គឺ​ត្រូវ​កាត់​ប្រាក់​ឈ្នួល​ស្មើនឹង​១​អាទិត្យ ហើយ​ហាម​តវ៉ា​ដាច់ខាត បើ​នរណា​មិន​ពេញចិត្ត​ទេ សូម​អញ្ជើញ​ឈប់​តែ​ម្ដង​ទៅ​។

កម្មករ​បាន​និយាយ​ថា ចូល​មក​ដល់​ក្នុង​ខែសីហា​នេះ ថៅកែ​ជនជាតិ​ចិន​ខាងលើ​ហាក់​មាន​អាកប្បកិរិយា និង​ចរិត​ខុស​ប្លែក​ពី​ខែ​មុន​ៗ​ច្រើន​ណាស់ ដោយសារ​តែ​ដាក់​កំហិត​មិន​ឲ្យ​កម្មករ​ឈប់ ។ ធម្មតា​មនុស្ស​ម្នាក់​ៗ​មិន​ដែល​ថា​សុទ្ធតែ​ទៀងទាត់ ឬ​មិន​មានធុរៈ​ចាំបាច់​ត្រូវ​សុំ​ច្បាប់​ឈប់​សម្រាក​នោះ​ទេ គឺ​តែងតែមាន​ហើយ បើ​ថៅកែ​ចេញ​បម្រាម​បែប​នេះ​គឺជា​ការ​រំលោភសិទ្ធិ​កម្មករ​ខ្លាំង​ណាស់​។

ប្រសិនបើ​ពួក​គេ​មាន​ជំងឺ​សម្រាក​ច្រើន​ថ្ងៃ​នោះ​ប្រាក់​ឈ្នួល​នឹង​ត្រូវ​ថៅកែ​កាត់​អស់​មិន​ខាន ដូច្នេះ​ហើយ​ទើប​គ្រាន់តែ​ឮ​ថៅកែ​ប្រកាស​ភ្លាម ពួក​គេ​ក៏​ផ្ទុះ​ការ​តវ៉ា​បែប​នេះ​តែ​ម្ដង​។ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅ
ឡើយ ចំណែក​ខាង​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​សង្កាត់​ចោម​ចៅ​៣​បាន​ចុះ​ទៅ​ធ្វើការ​សម្របសម្រួល​ដែរ តែ​មិន​មាន​ដំណោះស្រាយ​ឡើយ ហើយ​ពួក​គេ​នឹង​បន្ត​ការ​តវ៉ា​នៅ​ថ្ងៃ​បន្ទាប់​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ