ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ឯណា កម្មករ​-​កម្មការិនី​ ផ្អើល​រត់​ជាន់​ជើង​គ្នា​ចេញ​ក្រៅ​សឹង​មិន​ទាន់ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៨ បន្ទាប់​ពី​មានការ​ទុ​ស្សេ​ចរន្ត​អគ្គី​ស​នី​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​យីហោ «​ខូ​ឡឹម​ប៊ើ​ស អឹ​ភែ​រឹល​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវលំ…

រាជធានី​ភ្នំពេញ ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៨ បន្ទាប់​ពី​មានការ​ទុ​ស្សេ​ចរន្ត​អគ្គី​ស​នី​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​យីហោ «​ខូ​ឡឹម​ប៊ើ​ស អឹ​ភែ​រឹល​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវលំ ក្នុងភូមិ​ត្រាំ​ដោក សង្កាត់​ពងទឹក ខណ្ឌដង្កោ ។

ខណៈនោះ​មាន​ផ្សែងហុយ​ឡើង​លើ​យ៉ាង​ខ្មួលខ្មាញ​ដោយសារ​តែ​ភ្លើង​បាន​ឆាបឆេះ​សម្លៀក​បំពាក់​មួយ​ចំនួន​នៅ​ក្នុង​រោងចក្រ​នោះ​ហើយ​បាន​ធ្វើ​ឲ្យ​កម្មករ​-​កម្មការិនី​ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​នោះ​ភ័យ​ស្លន់ស្លោរ​បាន​នាំ​គ្នា​រត់​ចេញពី​ក្នុង​រោងចក្រ និង​បាន​ឡើង​រថយន្ត​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ។ ដោយឡែក​អគ្គី​ភ័យ​ដែល​បង្ក​ឡើង​ដោយ​ទុ​ស្សេ​ចរន្ត​អគ្គី​ស​នី​នោះ​ក៏​ត្រូវ​ខាង​បុគ្គលិក​រោងចក្រ​ប្រើ​បំពង់​ពន្លត់អគ្គីភ័យ​បាញ់​ពន្លត់ និង​រលត់​ទៅ​វិញ​ភ្លាម​ៗ​ដែរ ។

កម្មករ​បាន​និយាយ​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ខណៈ​ដែល​ពួក​គេ​កំពុងធ្វើការ​ងារ​ស្រាប់តែ​កើត​មានការ​ទុ​ស្សេ​ចរន្ត​អគ្គី​ស​នី​ចេញពី​ម៉ាស៊ីន​ស​ម្ងួ​ត​បង្ក​ឲ្យ​មានការ​ឆាបឆេះ​សម្លៀក​បំពាក់​ដែល​ស្ថិត​នៅ​ក្បែរ​នោះ ហើយ​មាន​ផ្សែងហុយ​ទ្រលោម​ពេញ​ក្នុង​រោងចក្រ និង​ឡើង​លើ​យ៉ាង​ខ្មួលខ្មាញ់ ។ ពេល​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ ហើយ​ពួក​គេ​មានការ​ភ័យ​ខ្លាច​ក៏​បាន​នាំ​គ្នា​សម្រុក​រត់​ចេញ​ក្រៅ​គ្រប់​ៗ​គ្នា មិន​មាន​នរណា​ហ៊ាន​នៅ​ធ្វើការ​ទៀត​ឡើយ​ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់ ។

តាម​ប្រភព​ព័ត៌មាន​មួយ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ហេតុការណ៍​បែប​នេះ​កើតឡើង​កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច​ខណ្ឌដង្កោ​បាន​ចេញ​អន្តរាគមន៍ និង​បាន​នាំ​យក​រថយន្ត​ពន្លត់អគ្គីភ័យ ដែល​បញ្ចាំ​ការ​នៅ​សាលា​ខណ្ឌ​ទៅ​ជួយ​មួយ​ផង​ដែរ ។

ប៉ុន្តែ​បន្តិច​ក្រោយមក​ទើបតែ​ចេញ​ទៅ​មិន​ទាន់​ដល់​ពាក់កណ្ដាល​ផ្លូវ​ផង​ត្រូវ​ខាង​បុគ្គលិក​រោងចក្រ​ប្រើ​បំពង់​ពន្លត់អគ្គីភ័យ​បាញ់​ពន្លត់​រលត់​ទៅ​វិញ​ទាំងស្រុង​មិន​បាន​រាលដាល​ធំដុំ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ