ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ…លួច​ប៉ះ​ចំ​ប៉ូ​លិ​សមាន​អីឃើញភ្លាមហៅភ្លាត(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជីវករ​លក់​គ្រឿងបន្លាស់​រថយន្ត​២​នាក់ កាលពី​រសៀល​ថ្ងៃ​ទី​១៥ សីហា ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​៧​មក​រា បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​ករណី​អំពើ​(​លួច​) លួច​ស្លាក​លេខ​រថយន្ត និង​ក្លែង​ឯកសារ​សាធារណៈ ។…

រាជធានី​ភ្នំពេញ ៖ អាជីវករ​លក់​គ្រឿងបន្លាស់​រថយន្ត​២​នាក់ កាលពី​រសៀល​ថ្ងៃ​ទី​១៥ សីហា ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​៧​មក​រា បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​ករណី​អំពើ​(​លួច​) លួច​ស្លាក​លេខ​រថយន្ត និង​ក្លែង​ឯកសារ​សាធារណៈ ។

ជនសង្ស័យ​ម្នាក់​ឈ្មោះ ស សេង​ហុង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​លក់​គ្រឿងបន្លាស់​រថយន្ត មាន​ទីលំនៅ​ផ្ទះ​លេខ​២៥ ផ្លូវ​បេតុង សង្កាត់​ឃ្មួ​ញ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។ និង ម្នាក់​ឈ្មោះ ស ធីតា ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ​លក់​គ្រឿងបន្លាស់​រថយន្ត ស្នាក់​នៅផ្ទះ​លេខ​២១ ផ្លូវ​បេតុង សង្កាត់​ឃ្មួ​ញ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

ទាក់ទិន និង​ការ​បញ្ជូន​ខ្លួន​អាជីវករ​លក់​គ្រឿងបន្លាស់​ពីរ​នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​បាន​បង្ហើប​ឲ្យ​ដឹង​ថា ជា​ការ​ធ្វើ​ឡើង​តាម​ពាក្យបណ្តឹង​របស់​លោក​អនុសេនីយ៍ឯក ប៉ាត សំណាត នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា ។ ក្នុង​ពាក្យបណ្តឹង​បាន​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៦ កក្កដា ២០១៨ មាន​ករណី​បាត់​ស្លាក​លេខ​រថយន្ត​ម៉ាក HighIander ពណ៌​ទឹកមាស ស្លាក​លេខ​ភ្នំពេញ ២AS- ៣២៣១ ទាំង​មុខក្រោយ នៅ​ចំណុច​ផ្ទះ​លេខ​២៦៣​អឺ​០ ផ្លូវ​លេខ​១០៧ សង្កាត់​បឹង​ព្រលឹត ដែល​មាន​ជន​រង​គ្រោះ​ឈ្មោះ ប៉ាត សំណាត ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ។ លុះ​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១២ សីហា ២០១៨ ដើមបណ្តឹង គឺ​លោក ប៉ាត សំណាត បាន​ទៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដើម្បី​ទទួល​បងប្អូន​មក​ពី​ក្រៅប្រទេស ពេល​នោះ​ស្រាប់តែ​បានឃើញ​ស្លាក​លេខ​រថយន្ត​របស់​ខ្លួន (​ភ្នំពេញ​២AS-៣២៣១ ពាក់​ជាប់​នៅ​រថយន្ត​ម៉ាក Audi Q7 ផលិត​ឆ្នាំ​២០០៩ ពណ៌​ស​នៅ​ទីនោះ​ទៅ​វិញ ។

ពេល​ឃើញ​ស្លាក​លេខ​រថយន្ត​របស់​ខ្លួន​ភ្លាម​ដើមបណ្តឹង​ដែល​ជា​មេ​ប៉ុស្តិ៍​១​រូប​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន និង​បាន​ស្នើ​សុំ​កម្លាំង​ឲ្យ​ជួយ​អន្តរាគមន៍​ឃាត់​រថយន្ត និង​ម្ចាស់ ដើម្បី​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​យក​ស្លាក​លេខ​រថយន្ត​ស្របច្បាប់​របស់​លោក​ដែល​ចោរលួច​យក​ទៅ​បាត់​មក​ពាក់​លើ​រថយន្ត​អូ​ឌី​នោះ​វិញ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា ពេល​នោះ​នគរបាល​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​ឃាត់​មនុស្ស​២​ទៅ​៣​នាក់ ដែល​ជា​គ្រួសារ​តែ​មួយ និង​ជា​អាជីវករ​លក់​គ្រឿងបន្លាស់​រថយន្ត​ដែល​ទៅ​ចាំ​ទទួល​សាច់ញាតិ​មក​ពី​ក្រៅប្រទេស​ដែរ ។ ពេល​ឃាត់ខ្លួន​មនុស្ស​៣​នាក់ និង​រថយន្ត​អូ​ឌី​១​គ្រឿង​ក៏​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា ដើម្បី​សាកសួរ​រកមុខ​ចោរលួច​ស្លាក​លេខ​រថយន្ត​របស់​លោក ប៉ាត សំណាត នោះ ។
នៅ​ពេល​សាកសួរ​ជន​ទាំង​៣​នាក់​មាន​ម្នាក់​មិន​ពាក់ព័ន្ធ​ករណី​លួច​ទេ សមត្ថកិច្ច​ក៏​បាន​អនុញាតិ​ឲ្យ​ទៅ​វិញ​ដោយ​មានការ​ឯកភាព​ពី​សំណាក់​ស្ថាប័ន​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ ។

ដូច្នោះ​មាន​តែ​ឈ្មោះ ស ធីតា និង ឈ្មោះ ស សេង​ហុង ដែល​ត្រូវ​បាន​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ។ តែ​ទោះជា​យ៉ាងណា​ក្តី​ចម្លើយ​ជនសង្ស័យ​ឈ្មោះ ស ធីតា ឆ្លើយ​នៅ​សមត្ថកិច្ច​ថា រថយន្ត និង​ស្លាក​លេខ​នោះ​ខ្លួន​បាន​ទិញ​ពី​មនុស្ស​ម្នាក់​ក្នុង​តម្លៃ​១៦៧០០​ដុល្លារ​អា​មេ​រិ​ក ។ ចំណែក​ចម្លើយ​ឈ្មោះ ស សេង​ហុង បាន​បញ្ជាក់​ដែរ​ថា ពេល​នោះ​ថៅកែ​ខ្លួន​បាន​ប្រើ​ឲ្យ​ខ្លួន​បើករថយន្ត​អូ​ឌី​ទៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដើម្បី​ទទួលភ្ញៀវ​មក​ពី​ប្រទេស​កូរ៉េ​លុះ​ពេល​ទៅ​ដល់​ព្រ​លាន​យន្តហោះ​ស្រាប់ តែ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង ។

ជនសង្ស័យ​ទាំង​ពីរ​នាក់​ស្ថិត​នៅ​ដំណាក់កាល​តំណាង​អយ្យការ​សាលាដំបូង​សាកសួរ​នៅឡើយ​ទេ និង​ក្រោយ​សាកសួរ​ល្ងាច​ហើយ​ព្រះ​អាជ្ញា​រង​កាន់​សំណុំរឿង​នេះ​បាន​ផ្ញើ​ជនសង្ស័យ​ទៅ​សមត្ថកិច្ច​វិញ​តម្រូវ​ឲ្យ​នាំ​ទៅ​សួរ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ សីហា នេះ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ