ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ហេតុដែលប្រពន្ធ​ចាក់​​ប្តី១០កាំបិត​នៅ​​មុខកូនប្រុស​​​ទាំង​កំរោលនេះ…

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ មន្ត្រី​នគរបាល​ប៉ុស្តិ៍​សង្កាត់គោក​ចក​មួយ​រូប បាន​ត្រូវ​ឃាតករ​តាម​ចាក់​សម្លាប់ ខណៈ​កំពុង​ជិះ​ម៉ូតូ​នៅ​សល់​តែ​ចម្ងាយប្រមាណ​២០០​ម៉ែត្រ​ទៀត​ប៉ុណ្ណោះ​ដល់​ផ្ទះ ។ ឃាតករបាន​ប្រើ​កូនកាំបិត​ចិតបន្លែ​ចុង​ស្រួច​ចំនួន​២ចាក់​សម្លាប់​ជា​ច្រើន​កន្លែង ។ ហេតុការណ៍​ចាក់​សម្លាប់​នេះ​ ភ្លាម​ៗ…

ខេត្តសៀមរាប ៖ មន្ត្រី​នគរបាល​ប៉ុស្តិ៍​សង្កាត់គោក​ចក​មួយ​រូប បាន​ត្រូវ​ឃាតករ​តាម​ចាក់​សម្លាប់ ខណៈ​កំពុង​ជិះ​ម៉ូតូ​នៅ​សល់​តែ​ចម្ងាយប្រមាណ​២០០​ម៉ែត្រ​ទៀត​ប៉ុណ្ណោះ​ដល់​ផ្ទះ ។ ឃាតករបាន​ប្រើ​កូនកាំបិត​ចិតបន្លែ​ចុង​ស្រួច​ចំនួន​២ចាក់​សម្លាប់​ជា​ច្រើន​កន្លែង ។

ហេតុការណ៍​ចាក់​សម្លាប់​នេះ​ ភ្លាម​ៗ ត្រូវ​បាន​សង្ស័យ​ថា ​ជា​គំនុំដោយសារ​ទាំង​ម៉ូតូ​និង​ទ្រព្យសម្បត្តិ​ជាប់​ខ្លួន​នៅ​ទាំងអស់់ ទើប​មានការ​ភ្ញាក់ផ្អើល ​នា​វេលា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៥  សីហា នៅ​តាម​ផ្លូវ​ក្រួស​ក្រហម ចម្ងាយ​ពី​ផ្លូវជាតិ​ប្រមាណ​៤០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ​ក្រុង​សៀមរាប ។ តាម​ការ​ពិនិត្យ​របស់​សមត្ថកិច្ច គឺ​ជន​រង​គ្រោះ​ត្រូវ​ឃាតករ​ចាក់​ចំ​ពីមុខ​៩​កាំបិត និង​ខ្នង​១​កាំបិត ។

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា កាលពី​យប់​ខណៈ​ពួក​គាត់​កំពុង​សម្រាក​នៅ​ក្នុងផ្ទះ ស្រាប់តែ​ឮ​សំឡេង​ម៉ូតូ​ និង​ឮ​សម្លេង​ឈ្លោះ​គ្នា ហើយ​មួយសន្ទុះ​ ក៏​ស្ងាត់ឈឹង​ទៅ ។ បន្ទាប់​ពី​ស្ងាត់​សម្រែក​មនុស្ស​ ពួក​គាត់​ក៏​នាំ​គ្នា​ចេញ​មក​ក្រៅ​មើល ស្រាប់តែ​ឃើញ​មនុស្ស​ម្នាក់​ស្លាប់​នៅ​លើ​ផ្លូវ គឺជា​មន្ត្រី​នគរបាល​ឈ្មោះ ហ៊ឹ​ម វណ្ណ​រ៉ូ ដែល​មានផ្ទះ​នៅ​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ​ពី​កន្លែង​កើតហេតុ ។ នៅ​ពេល​ឃើញ​បែប​នេះ ពួក​គាត់​ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច ហើយ​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្ល​ក្រាម និង​នគរបាល​ក្រុង​និង​ខេត្ត ក៏​បាន​មក​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ ។

ប្រភព​ពី​មន្ត្រី​នគរបាល​មួយ​រូប​ឲ្យ​ដឹង​ថា លោក ហ៊ឹ​ម វណ្ណ​រ៉ូ អាយុ​២៧​ឆ្នាំ ឋានន្តរស័ក្តិ​ព្រិ​ន្ទ​បាល​ឯក ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​សង្កាត់​គោក​ចក ក្រុង​សៀមរាប និង​មាន​ទីលំនៅ​ក្នុងភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។ នៅ​យប់​ថ្ងៃ​១៤  សីហា ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​លេង​ផ្ទះ​បងធម៌​ដូច​សព្វដង ​នៅ​ក្នុង​កស្សិណ​អង្គរ ហើយ​ធ្លាប់​ដេក​នៅ​ទីនោះ​ផង​ដែរ តែ​នៅ​យប់​កើតហេតុ ដោយសារ​មិន​ត្រូវ​ចំ​វេនប្រចាំ
ការ ជន​រង​គ្រោះ​ក៏​ជិះ​ម៉ូតូ​មក​ផ្ទះ​ទាំង​យប់ តាម​ផ្លូវ​ក្រាល​ក្រួស​ក្រហម ។ លុះ​ជិត​ដល់​ផ្ទះទៅ​ហើយ ស្រាប់តែ​មាន​ជនសង្ស័យ​ ដេញ​តាម​ចាក់​សម្លាប់​នា​វេលា​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​១៥  សីហា ដោយ​ប្រើ​កូន កាំបិត​ចុង​ស្រួច​ចំនួន​២ និង​បាន​បោះចោល​ក្បែរ​សព ។

ក្រោយ​ពេល​កើតហេតុ មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ ហើយ​ស​ន្និ​ដា្ឋ​ន​ថា ជន​រង​គ្រោះ​ពិតជា​ត្រូវ​ក្រុម​ឃាតករ​ចាក់​សម្លាប់​ ដោយ​ប្រើ​កូនកាំបិត​មែន ហើយ​ករណី​នេះ​ ប្រហែលជា​រឿង​គំនុំ ព្រោះ​ទ្រព្យសម្បត្តិ​ឃើញ​នៅ​ទាំងអស់ មិន​បាន​បាត់បង់​ទេ ។ សព​ជន​រង​គ្រោះត្រូវ​បាន​សមត្ថកិច្ច​ប្រគល់ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​បូជា​នៅ​វត្ត​ត្រាំ​នាគ ស្ថិតក្នុងភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃ​ដដែល​នោះ ។ ចំណែក​ឃាតករ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ដើម្បី​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស ។

ព័ត៌មាន​ច្បាស់​ការណ៍​ចុង​ក្រោយ​ឱ្យ​ដឹង​ថា ឃាតករ​ដែល​យក​កាំបិត​ចិតបន្លែ​ចាក់​សម្លាប់​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​គោក​ចក​នោះ ត្រូវ​បាន​ប៉ូលិស​ព្រហ្មទណ្ឌ​ក្រុង​ចាប់ខ្លួន​បាន​ហើយ គឺជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ ។ ចំពោះ​មូល​ហេតុ​ គឺ​ដោយសារ​រឿង​ទំនាស់​ផ្ទៃក្នុង​គ្រួសារ និង​ប្រចណ្ឌ​ថា «​ប្តី​មាន​ស្រី​ថ្មី»  ។ ហេតុ​ការណ៍​​ឃាត់ខ្លួន​ស្ត្រីជន​សង្ស័យ​នោះ​ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០១ ​និង​៣០​នាទី​រសៀលថ្ងៃ​ទី​១៥ ​សីហា ស្ថិត​នៅ​ក្នុង​អធិ​ការដ្ឋាន​ក្រុង បន្ទាប់​ពី​នាំ​យក​មក​សាកសួរ ។

តាម​លោក​វរសេនីយ៍ទោ នួន​ស​ក្កិ ចំរើន​រិ​ទ្ធ អធិការរង​ទទួល​ផែន​បទល្មើស​ព្រហ្មទណ្ឌ​ក្រុង​បាន​ប្រាប់​ថា បន្ទាប់​ពី​ឃាតករ​បាន​ចាក់​សម្លាប់​ជន​រង​គ្រោះ​រួច​មក កម្លាំង​ជំនាញ​ក៏​បាន​ស៊ើបសួរ​នៅ​ជុំវិញ​កន្លែង​កើត​ហេតុ ក៏​ឈាន​ទៅ​នាំ​ខ្លួន​ស្ត្រី ដែល​ត្រូវជា​ប្រពន្ធ​ជន​រង​គ្រោះ​តាំងពី​វេលា​ម៉ោង​៩​ព្រឹក រហូត​ដល់​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១៥ ​សីហា មក​កាន់​អធិការ​ក្រុង ​ដើម្បី​សួរនាំ ទើប​ស្ត្រី​រូប​នេះ​បាន​​សារភាព ។

លោក​បាន​បន្ត​ថា ស្ត្រីជន​សង្ស័យ​ជា​ប្រពន្ធ​ឈ្មោះ សុខ លី​នី អាយុ​២៦​ឆ្នាំ មុខរបរ​សំអាងការ​នៅ​ផ្សារ​ជ្រាវ មានស្រុក​កំណើត​នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ បច្ចុប្បន្ន ​រស់នៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប មានកូន​ប្រុស​ម្នាក់ ​អាយុ​ជាង​៣​ឆ្នាំ​នៅ​ក្នុង​បន្ទុក ។

តាម​សម្តី​សារភាព​របស់​ស្ត្រីជន​សង្ស័យ​បាន​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​ខ​ល​ទៅ​ប្តី ដើម្បី​ឱ្យមក​ជួយ​មើល​​កូន ព្រោះ​កូន​ក្អក​ធ្លាក់ឈាម ដល់​ពេល​គាត់​ខ​ល​ទៅ ស្រាប់តែ​ប្តី​របស់​គាត់​បាន​ប្រាប់​ថា ឱ្យ​ឌុ​បម​ក​ពេទ្យ​គន្ធ​បុប្ផា​ទៅ​ គាត់​មក​ដល់​ឥឡូវ​ហើយ​ ។

លុះ​ចាំ​បាត់​ៗ​ ស្ត្រីជន​សង្ស័យ​​ក៏​យក​កូន​ចេញពី​ពេទ្យ​មក​ឈរ​នៅ​ចាំ​ពីមុខ​ពេទ្យ មួយសន្ទុះ​ក្រោយមក​ ក៏​ឃើញ​ប្តី​ជិះ​ម៉ូតូ​មក​ដល់​ ក៏​នាំ​គ្នា​ជិះ​ទៅ​ផ្ទះ ។ ស្ត្រីជន​សង្ស័យ​ជា​ប្រពន្ធ​បាន​រៀបរាប់​បន្ត​ថា ដល់​ពេល​ឡើង​ជិះ​ម៉ូតូ​មក​ផ្ទះ ​ក៏​មាន​ទំនាស់​ពាក្យ​សម្តី​តាម​ផ្លូវ​រហូត គ្រាន់តែ​គាត់​ថា ​«បង​ជួយ​មក​មើល​កូន​ផង» ខណៈ​ពេល​នោះ​ប្តី​ឌុ​ប​បណ្តើរ និយាយ​បណ្តើ​រថា «អញ​ជាប់​យាម» ។

ប៉ុន្តែ​ប្រពន្ធ​ចោទ​ថា មក​ពី​មាន​ស្រី​បានជា​មិន​គិត​កូន​-ប្រពន្ធ ។ និយាយ​បាន​៤​ទៅ​៥​ម៉ាត់ ជិះ​ម៉ូតូ​មក​ជិត​ដល់​ផ្ទះ ប្រពន្ធ​ក៏​ឱ្យ​ប្តី​ឈប់​ម៉ូតូ​ឱ្យ​គាត់​ចុះ ប៉ុន្តែ​ជន​រង​គ្រោះជា​ប្តី​មិន​​ព្រម​ឈប់ បែរជា​ផ្តួល​ម៉ូតូ​ធ្វើ​ឱ្យ​ធ្លាក់​គាត់​ជា​ប្រពន្ធ​និង​កូន តែ​ត្រូវ​បាន​ប្រពន្ធ​អោប​កូន​ជាប់ ហើយ​ជន​រង​គ្រោះ​ ស្រាប់តែ​ដក​កូនកាំបិត​ចិត្តបន្លែ​បំរុង​ចាក់​ប្រពន្ធ​និង​កូន ។

ប្រពន្ធ​អះអាង​ថា គាត់​គ្រវាសដៃ​ប៉ះ​ចំ​ទ្រូងជន​រង​គ្រោះ​ក៏​ដួល ហើយ​ជន​រង​គ្រោះ​បំរុង​ងើបឡើង ​ក៏​ជន​សង្ស័យ​​ចាក់​បន្ថែមរហូត​លែង​ដឹងខ្លួន ​ក៏​នាំ​កូនរ​ត់ទៅ​ផ្ទះ​ធ្វើ​ព្រងើយ ។ ខណៈ​ពេល​នោះ​ ស្ត្រីជន​សង្ស័យ​មិន​នឹក​ស្មាន​ថា សមត្ថកិច្ច​ដឹង​ថា​គាត់​ជា​អ្នក​ចាក់​សម្លាប់​ប្តី​របស់​ខ្លួន​សោះ ។ ក្រោយ​សួរនាំ​ស្ត្រីជន​សង្ស័យ​រួច​មក​សមត្ថកិច្ច​ក៏​បាន​ទៅ​ផ្ទះ ដើម្បី​ឆែក​រក​មើល​ក៏​ឃើញ​វត្ថុ​តាង​រួម​មាន​៖ ទូរស័ព្ទ​សរុប​ចំនួន​៤​គ្រឿង​ រួម​ជាមួយ​របស់​ជន​រង​គ្រោះ​, ​កាំបិត​២​ដើមនៅ​កន្លែង​កើតហេតុ​,​ សម្លៀក​បំពាក់​២​កំ​ប្លេ​រ​, ​សាំង​១​ដប​ទឹក​សុទ្ធ​,​ ស្បែក​ជើង​​២​គូ ក្នុង​នោះ​​របស់​ជន​រង​គ្រោះ​១​គូ ។

បច្ចុប្បន្ន​ ជនសង្ស័យ​និង​វត្ថុ​តាង ​ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលា​ការខេត្ត​ នៅ​ថ្ងៃ​ទី​១៦ ​សីហា ​ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ