ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​បាន​ស្លា.ប់​មួយ​រំពេច ខណៈ​រថយន្ត​ដឹក​ទំនិញ​១​គ្រឿង​បុក​ពីក្រោយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ប៉ើង​រំលង​សួនច្បារ​បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង ខណៈ​ពេល​ដែល ជិះ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​មួយ​គ្រឿង ហើយ​ត្រូវ​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង បើក​ជ្រែ​មក​បុក​ពីក្រោយ ពេញទំហឹង​។ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​៤​រសៀល…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ប៉ើង​រំលង​សួនច្បារ​បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង ខណៈ​ពេល​ដែល ជិះ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​មួយ​គ្រឿង ហើយ​ត្រូវ​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង បើក​ជ្រែ​មក​បុក​ពីក្រោយ ពេញទំហឹង​។ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​៤​រសៀល ថ្ងៃ​ទី​១៤ ខែសីហា នៅ​តាម​ផ្លូវជាតិ​លេខ​៥ មុខ​វត្ត​ជេដ្ឋា​ឧត្តម ហៅ​វត្ត​គ្រួ​ស ក្នុងភូមិ​គ្រួ​ស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ​។

ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​នោះ​ឈ្មោះ គង់ ពិសិដ្ឋ អាយុ​៤២​ឆ្នាំ មុខរបរ ទិញ​លក់​ក្រដាស មាន​លំនៅ​ផ្ទះ​លេខ​១១៩ ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​មិត្តភាព សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ បាន​បោក​ក្បាល​ស្លាប់​នៅ​កន្លែង​។ រថយន្ត​បង្ក​គ្រោះថ្នាក់​ម៉ាក​គា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AU-៥៥១៣ ជា​រថយន្ត​ដឹក​ទំនិញ​ឃ្លុប បើកបរ​ដោយ​បុរស​ម្នាក់​គេចខ្លួន​បាត់​។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ដឹក​ក្រដាស យក​ទៅ​លក់​នៅ​ឃុំ​ព្រែ​តា​ទែន ស្រុក​ពញាឮ ខេត្តកណ្តាល​។

នៅ​ពេល​ត្រឡប់ មក​វិញ​ធ្វើ​ដំណើរ ពី​ជើង​ទៅ​ត្បូង ដល់​ស្ពាន​គ្រួ​ស ស្រាប់តែ​រថយន្ត​បង្ក​បាន​បើក មក​ពីក្រោយ​ក្នុង​ទិស​ដៅ​ស្របគ្នា ជែង គេឯង​មក​បុក​រ៉ឺ​ម៉ក​ជន​រង​គ្រោះ​ពីក្រោយ​ពេញទំហឹង​តែ​ម្តង​។ តាម​សាក្សី​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង គ្រោះថ្នាក់​រថយន្ត បាន​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​រ៉ឺ​ម៉ក​ប៉ើង​ក្រឡាប់​ជា​ច្រើន​ត្រឡប់ ហើយ ជន​រង​គ្រោះ​បាន​ប៉ើង​រំលង​សួនច្បារ​ខណ្ឌ​ចែកផ្លូវ​ជាតិ​លេខ​៥ បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង​។

ភ្លាម​ៗ​នោះ អ្នកបើកបរ​រថយន្ត​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល​។ សព​ត្រូវ​បាន​គ្រួសារ​នាំ យក​ទៅ​តម្កល់​នៅ​វត្ត ទួល​សន្តិ​វ័ន ហៅ​វត្ត​ទួល​អស់លោក ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​រថយន្ត និង​ម៉ូតូ រ៉ឺ​ម៉ក ត្រូវ​បាន នគរបាល​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដោះស្រាយ​។ គួរ​បញ្ជាក់​ថា នៅ​ចំណុច នោះ​ជា​កន្លែង​ជើងកប ដែល​តែងតែ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ មនុស្ស​ជា​ច្រើន​នាក់​បាន​ស្លាប់ និង​រង​របួស​៕
https://youtu.be/IcYPCtu5j-o

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ