ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ជាប់ចោទ​ពី​បទ​ជួញដូរ​គ្រឿងញៀ.ន

5 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ នគរបាល​ក្រុង​សំរោង​បាន​ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​មួយ​កន្លែង​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​កាលពី​រសៀល​ថ្ងៃ​ទី​១២ សីហា ២០១៨​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​ផ្លូវ​លេខ​៥ ក្នុងភូមិ​ចម្ការ​ចេក សង្កាត​អូរ​ស្មាច់ ក្រុង​សំរោង…

ខេត្តឧត្តរមានជ័យ ៖ នគរបាល​ក្រុង​សំរោង​បាន​ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​មួយ​កន្លែង​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​កាលពី​រសៀល​ថ្ងៃ​ទី​១២ សីហា ២០១៨​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​ផ្លូវ​លេខ​៥ ក្នុងភូមិ​ចម្ការ​ចេក សង្កាត​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​។ ស្ត្រី​ជា​ជនជាប់ចោទ​ឈ្មោះ
សូត្រ ភា​ជ ហៅ​យាយ​ភាព អាយុ​៥៤​ឆ្នាំ មាន​ទីលំនៅ ភូមិ​ចម្ការ​ចេក សង្កាត់កើតហេតុ​ខាងលើ​។

ប៉ូ​លី​ស​ក្រុង​សំរោង​បានឱ្យ​ដឹង​ថា មុន​ពេលធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ខាងលើ​នេះ កម្លាំង​សមត្ថកិច្ច​បាន​ដាក់​បណ្តាញ​ធ្វើការ​ស៊ើបអង្កេត​ជា​យូរ​ខែ​មក​ហើយ លុះ​នៅ​ក្នុង​ថ្ងៃ​ឃាត់ខ្លួន​បណ្តាញ យើង​បាន​រាយការណ៍​មក​ថា ស្ត្រី​រូប​នេះ​កំពុង​តែ​ធ្វើការ​ចែកចាយ​គ្រឿងញៀន​លោក​អធិការ​ក្រុង​សំរោង​បាន ចាត់​កម្លាំង​ជំនាញ​ចុះ​ធ្វើការ​បង្ក្រាប់​ភ្លាម​ៗ ឃាត់ខ្លួន​ឆែកឆេរ​ក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​យ៉ា​ម៉ា​ហ្វេ​តំ​តា​មីន គ្រាប់​WY ចំនួន​២៣៤​គ្រាប់ រួម​នឹង​ដកហូត​វត្ថុ​តាំង​ក្នុងផ្ទះ​រួម​មាន ៖

សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន រួម​នឹង​ម៉ា​ទឹកកក (ICE)​ចំនួន ១​កញ្ចប់​ធំ និង​១៤​កញ្ចប់​តូច ថវិកា​ចំនួន​៥៥​ម៉ឺន​រៀល សម្ភារ​បម្រើ​ឲ្យ​ការ​ជក់ និង​វេច​ខ្ចប់​មួយ​ចំនួន​ត្រូវ​បាន​ដកហូត​។ ប៉ូ​លី​សបាន​បញ្ចា​ក់ថា ក្រោយ​ពី​ការ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន ធ្វើការ​សាកសួរ​ជនសង្ស័យ​បាន​ឆ្លើយ​សម្ភា​ភាព​ថា ខ្លួន​ពិតជា​បាន​រកស៊ី​ជួញ ដូរ​និង​ចែកចាយ​ដោយ ពិតប្រាកដ​មែន យោង​តាម​ចម្លើយ​សារភាព​រួម​ទាំង​វត្ថុ​តាង​សមត្ថកិច្ច​បាន​ក៏​សាង​សំណុំរឿង ជនសង្ស័យ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ