ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​មិច​អ​ញ្ចឹ​ង​ស្រី​ស្អាត​អើយ មិច​ក៏​ទៅ​ឡើង​វត្ត​ភ្នំ​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ស្រវឹងស្រា​ជោកជាំ​បើករថយន្ត​បង្ក​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX-300 ក្នុង​ល្បឿន​យ៉ាង​លឿន​រ៉េ​ចង្កូត​បុក​ខឿន​វត្ត​ភ្នំ រួម​នឹង​របង ព្រមទាំង​បង្គោល​ជុំវិញ​វត្ត​ភ្នំ​បាក់​អស់​១​ផ្ទាំង និង​មួយ​បង្គោល រង​ការ​ខូចខាត​យ៉ាងដំណំ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​ទាប​ភ្លឺ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ស្រវឹងស្រា​ជោកជាំ​បើករថយន្ត​បង្ក​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX-300 ក្នុង​ល្បឿន​យ៉ាង​លឿន​រ៉េ​ចង្កូត​បុក​ខឿន​វត្ត​ភ្នំ រួម​នឹង​របង ព្រមទាំង​បង្គោល​ជុំវិញ​វត្ត​ភ្នំ​បាក់​អស់​១​ផ្ទាំង និង​មួយ​បង្គោល រង​ការ​ខូចខាត​យ៉ាងដំណំ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​នៅ​ចំណុច​រង្វង់​មូល​វត្ត​ភ្នំ ស្ថិត​នៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ស្ត្រី​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បើករថយន្ត​បង្ក​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX-300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AK-6863 បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​បើក​ក្នុង​ស្ថាន​ភាព​ស្រវឹងស្រា​ជោកជាំ​ហើយ​បើក​ល្បឿន​យ៉ាង​លឿន ខណៈ​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាង​លើ​នេះ​រថយន្ត​បង្ក​អត់​បាន​បន្ថយល្បឿន​នោះ​ទេ ក៏​ជ្រុល​ទៅ​ចង្កូត​ទៅ​បុក​ខឿន​វត្ត​ភ្នំ និង​ហោះ​​បន្ត​ទៅ​បុក​របង​បាក់​អស់​មួយ​ផ្ទាំង​ព្រមទាំង​បុក​បង្គោល​ភ្លើង​ជុំវិញ​វត្ត​ភ្នំ​បាក់​អស់​មួយ​បង្គោល​​ទៀត ចំណែកឯ​រថយន្ត​បង្ក​វិញ​ខូចខាត​ខ្ទេច​អស់​មួយ​ចំហៀង​ខាងឆ្វេង​ផ្ទុះ​ពោង​ទាំង​សងខាង ។

ភ្លាម​ៗ​នោះ​ដែរ​ម្ចាស់​រថយន្ត​បង្ក​ចុះ​ចេញពី​រថយន្ត​រួច​ដោះ​ស្លាក​លេខ​ហើយ​គេចខ្លួន​បាត់ស្រមោល សំណាងល្អ​ហើយ​ដែល​នៅ​ក្នុង​ហេតុ​ការ​នោះ​មិន​បាន​បង្ក​អោយ​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ​រង​របួស គ្រាន់តែ​ខូចខាត​រថយន្ត និង​ព្រ​ទ្យ​សម្បត្តិ​របស់​រដ្ឋ​តែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង និង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រង​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ