ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លួន​ធ្លាប់​មាន​ប្រវត្តិ​មិនល្អ​ហើយ មិន​ខំ​កែខ្លួន​ទេ !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៣​នាក់ ដែល​សុទ្ធតែ​ជា​មុខសញ្ញា​ចាស់ និង ខ្លះ​ទៀត​ទើបតែ​ចេញ ពី​ពន្ធនាគារ​ថ្មី​ៗ​នេះ​ក៏​មាន​នោះ ត្រូវ​បាន​កម្លាំង​មាន​សម្ថ​កិច្ច​ចាប់​ឃាត់ខ្លួន ក្រោយ​ពី​ពួក​គេ​បាន​នាំ​គ្នា ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៣​នាក់ ដែល​សុទ្ធតែ​ជា​មុខសញ្ញា​ចាស់ និង ខ្លះ​ទៀត​ទើបតែ​ចេញ ពី​ពន្ធនាគារ​ថ្មី​ៗ​នេះ​ក៏​មាន​នោះ ត្រូវ​បាន​កម្លាំង​មាន​សម្ថ​កិច្ច​ចាប់​ឃាត់ខ្លួន ក្រោយ​ពី​ពួក​គេ​បាន​នាំ​គ្នា ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក Iphone5 មួយ​គ្រឿង​ពី​ស្ត្រី​ម្នាក់​បាន ហើយ​ជិះ​ម៉ូតូរ​ត់ទៅ​បុក​រថយន្ត មួយ​គ្រឿង​បណ្ដាល​ឲ្យ​ដួល​។ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង ៣០​នាទី​រសៀល ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​លេខ​៨៤ កែង​នឹង​ផ្លូវ​លេខ​៦៥ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង ៣​នាក់​ដែល​បាន​ចាប់​ឃាត់ខ្លួន​មាន​ទី​១-​ឈ្មោះ ជួន បញ្ញា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ ទួល​សង្កែ ខណ្ឌឫស្សីកែវ ទី​២-​ឈ្មោះ ង្វៀ​ង ទ្រី​មី​លិ​ន ភេទ​ស្រី (​ភេទ​ទី​៣) អាយុ​២២​ឆ្នាំ និង​ទី​៣-​ឈ្មោះ សរ រក្សា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​ខាងក្រោយ​ពេទ្យ​កាល់​ម៉ែ​ត ក្នុង​សង្កាត់ ស្រះ​ចក ខណ្ឌដូនពេញ​។ ចំណែកឯ​នារីរ​គ្រោះ​មានឈ្មោះ ឆេ​ង ចិន្តា អាយុ​៣១​ឆ្នាំ មុខរប​ជា​បុគ្គលិក​បម្រើ​ការ ងារ​នៅ​ក្នុង​ភោជនីយដ្ឋាន​យីហោ ហា​យ​ជី ក្បែរ​កន្លែង​កើតហេតុ​ខាងលើ ស្នាក់​នៅផ្ទះ​ជួល​ក្នុង សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

មុន​ពេល​កើតហេតុ ក្រោយ​ពី​ចប់​ម៉ោង​ធ្វើ​ការងារ​ក្នុង​ហាង​ខាងលើ រូប​នាង​ក៏​បាន​ដើរ​ចេញ​ទៅ​ផ្ទះ​ជួល​របស់​នាង​ដែល​នៅ​មិន​ឆ្ងាយ​ពី​កន្លែង​កើតហេតុ ដោយ​ដើរ​បណ្តើរ និង និយាយ​ទូរស័ព្ទ​ជាមួយនឹង​មិត្តភក្តិ​របស់​នាង​បណ្តើរ​តាម​ផ្លូវ​នោះ ក៏​ស្រាប់តែ​លេចមុខ​ក្រុម​ជនសង្ស័យ​ទាំង ៣​នាក់ ជិះ​ម៉ូតូ​កញ្ចាស់​ម៉ា​កវី​វ៉ា​ព៌​ណ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១AI-៥៤១៤ មួយ​គ្រឿង​មក​ពី ក្រោយ​ឆក់​យក​ទូរស័ព្ទ​តែ​ម្តង​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​ក្រុម​ជនសង្ស័យ​ទាំង ៣​នាក់​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក Iphone5 ពណ៌​ស មួយ​គ្រឿង​ពី​នារី​រង​គ្រោះ​បាន ហើយ​នោះ នាង​ក៏​បាន​ស្រែ​កថា <<​ចោរ​ៗ>>​ឡើង ហើយ​ពួក​គេ​ក៏​បាន​ជិះ​ម៉ូតូរ​ត់ទៅ​បុក​នឹង​រថយន្ត មួយ​គ្រឿង​ទៀត ដួល​ហើយ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល កើតឡើង​ដល់​អ្នក​ជិតខាង​នាំ​គ្នា​ដេញ​ជួយ​ចាប់​បាន និង​ប្រគល់​ឲ្យ​កម្លាំង​មាន​សម្ថ​កិច្ច​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្រះ​ចក ក៏​បាន​ធ្វើការ​ប្រគល់​ទូរស័ព្ទ​ដៃ​ម៉ាក Iphone5 មួយ​គ្រឿង​នោះ​ទៅ​ឱ្យ​នារី​រង​គ្រោះ​វិញ ហើយ​ក៏​បាន​បញ្ជាក់​ប្រាប់​ទៀត​ថា <<​ក្រុម​ជនសង្ស័យ​ទាំង ៣​នាក់​ដែល​បាន​ចាប់​ឃាត់ខ្លួន​នេះ ពួក​គេ សុទ្ធតែ​ជា​ក្រុម​មុខសញ្ញា​ចាស់ និង​ខ្លះ​ទៀត​ទើបតែ​ចេញពី​ពន្ធនាគារ​ក៏​មាន​>> ហើយ​ធ្វើ​កំណត់ហេតុ​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន ខណ្ឌដូនពេញ​ជា​បន្ត​ទៀត​៕


https://www.youtube.com/watch?v=faEmg7XOTB8

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ