ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់​បង្ក្រា.ប​ទីតាំង​ឆបោក​តាម​ប្រ​ព័​ន្ធ​បច្ចេក​វិទ្យា ​នៅ​​អគារ​ខុន​ដូមួយ​ ​ក្នុង​​ខណ្ឌមានជ័យ រក​ឃើញ​ថ្នាំ​ញៀ.ន​ជិត ​១០​គីឡូក្រាម ​និង​ឃាត់​ខ្លួន​ជាង ​៥០​នាក់

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃ​ទី ​២១ ខែមេសា ឆ្នាំ​ ២០២៦ បាន​បន្ត​ប្រតិបត្តិការ​ចុះបង្ក្រាប​ទីតាំងឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា ​(…

រាជធានី​ភ្នំពេញ ​៖ គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃ​ទី ​២១ ខែមេសា ឆ្នាំ​ ២០២៦ បាន​បន្ត​ប្រតិបត្តិការ​ចុះបង្ក្រាប​ទីតាំងឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា ​( Online Scams ) ទីតាំង​អគារ​ខុន​ដូរ ZHUOYUFENG អគារ​លេខ ​៥២៤ ផ្លូវ​បេតុង ភូមិ​ដំណាក់​ធំ ​៥ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​ ៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនបរទេស​ ៥៥​នាក់ និង​ដកហូត​សារធាតុ​ញៀន ជាង​ ១០​គីឡូក្រាម ​។

ប្រតិបត្តិការខាងលើ​​នេះ ​បាន​ធ្វើ​ឡើង​ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​អនុវត្ត​ការ​បង្ក្រាប​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ទោ ប៊ុ​ន សុ​សិក្ខា ស្នងការ​រង ទទួល​ផែន​ការងារ​សន្តិសុខ ​លោក​ឧត្តមសេនីយ៍ត្រី ពូ ដា​វី មេបញ្ជាការ​រង​កង​រាជ​អាវុធ​រាជធានី​ភ្នំពេញ ដោយ​បានការ​សម្របសម្រួល​ផ្លូវច្បាប់​ពី លោក សេង ហៀ​ង និង​លោក ថេ​ង សំណាង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។

ជា​លទ្ធផល នៃ​ប្រតិបត្តិការ​បង្ក្រាប​ក្នុងករណីខាងលើនេះ កម្លាំង​សមត្ថកិច្ចបាន​ឃាត់ខ្លួន​ជនបរទេស​សរុបចំនួន ៥៥​នាក់ មាន​ ៧​សញ្ជាតិ ក្នុង​នោះ​ជនបរទេស​ស្នាក់​នៅ​ខុសច្បាប់ (​គ្មាន​លិខិតឆ្លងដែន លើស​ទិដ្ឋាការ​ ៤៤​នាក់ ក្នុង​នោះជនបរទេស​ប្រព្រឹត្ត online Scam ​ជនជាតិវៀតណាម​១១ (​ស្រី ​៣​នាក់​) និង​ដកហូត​វត្ថុ​តាង កុំព្យូទ័រ​យួរដៃ​ ១៤​គ្រឿង​, ទូរស័ព្ទ​ដៃ ​៦​គ្រឿង​, គ្រឿងញៀន​ចំរុះ​ទំងន់​មាន​ទម្ងន់​សរុប​ប្រហែល​ ១០​គីឡូក្រាម​ ។

យោង​តាម​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សម្ភារ​វត្ថុ​តាង​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ក សន្និដ្ឋាន​បាន​ថា ទីតាំង​ខាងលើ​ជាប់​ពាក់ព័ន្ធ​អំពើជនសង្ស័យ​ប្រើ​ទីតាំង​ក្នុង​ប្រទេស​កម្ពុជា ប្រព្រឹត្ត​បទល្មើស​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams)​ ។ បច្ចុប្បន្ន ជនបរទេស​ទាំង ៥៥​នាក់ រួម​និង​សម្ភារវត្ថុ​តាង​ត្រូវ​បាន​ប្រគល់​ជូនស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ