ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​ម៉ូតូ រង​របួស​៦​នាក់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​៥ និង​២០​នាទី ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​២១១-២១២ ស្ថិត​នៅ​ក្នុងភូមិ​ចំណោទ​រាម…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​៥ និង​២០​នាទី ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​២១១-២១២ ស្ថិត​នៅ​ក្នុងភូមិ​ចំណោទ​រាម ឃុំ​បិត​ត្រាង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពត 1K-8366 ជិះ​គ្នា​ចំនួន​០៣​នាក់ ភេទ​ប្រុស មិន​ស្គាល់​អត្តសញ្ញាណ មាន​ទិស​ដៅ​ពី​ភ្នំពេញ​ឆ្ពោះ​មក​ខេត្ត​ព្រះ​សីហ​នុ។

លុះដល់​ចំណុច​ខាងលើ​ក៏​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​បុក​នឹង​រថយន្ត​មួយ​គ្រឿង​ម៉ាក​SEINA ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​2A-5288 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ រត់គេច​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ​។ គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​រង​របួស​មនុស្ស​ចំនួន​០៣​នាក់ ធ្ងន់​០២​នាក់ និង​មធ្យម​០១​នាក់ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​មិត្តភាព​ឃ្លាំង​លើ​។ បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក កំពុង​ចាត់ចែង​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ