ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មោះ​! មក​ស្គាល់​កន្លែង​កម្សាន្ត​មួយទៀត​នៅ​ស្រុក​ត្បូងឃ្មុំ

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​មក​ពី​គ្រប់​ទិស​ទី​បាន​នាំ​គ្នា​មក​លេង​កម្សាន្ត​ត្រង់​ទីតាំង​ស្ពាន​មាត់​ឃ្មង់ ក្នុង​ឃុំ​ជី​ទោ​ទ៏​ទី​២ ស្រុក​ត្បូងឃ្មុំ នា​រដូវវស្សា​នេះ ។ ជាមួយ​នោះ​មាន​អាហារ​ដ្ឋា​នជា​ច្រើន​កន្លែង​រង់ចាំ​បម្រើរ​សេវា ហើយ​ក៏​មាន​កង់​ទឹក​សម្រាប់​ឲ្យ​ជិះ​កម្សាន្ត​លេង​ថែម​ទៀត តែ​ទិដ្ឋភាពទី​នេះ​សម្បូរ​មនុស្ស​មក​លេង​ប្រមាណ​ជាង​១​ខែ​ប៉ុណ្ណោះ…

ខេត្ត​ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​មក​ពី​គ្រប់​ទិស​ទី​បាន​នាំ​គ្នា​មក​លេង​កម្សាន្ត​ត្រង់​ទីតាំង​ស្ពាន​មាត់​ឃ្មង់ ក្នុង​ឃុំ​ជី​ទោ​ទ៏​ទី​២ ស្រុក​ត្បូងឃ្មុំ នា​រដូវវស្សា​នេះ ។ ជាមួយ​នោះ​មាន​អាហារ​ដ្ឋា​នជា​ច្រើន​កន្លែង​រង់ចាំ​បម្រើរ​សេវា ហើយ​ក៏​មាន​កង់​ទឹក​សម្រាប់​ឲ្យ​ជិះ​កម្សាន្ត​លេង​ថែម​ទៀត តែ​ទិដ្ឋភាពទី​នេះ​សម្បូរ​មនុស្ស​មក​លេង​ប្រមាណ​ជាង​១​ខែ​ប៉ុណ្ណោះ ។

លោកតា​គិ​ន ញ៉ អាយុ​៧០​ឆ្នាំ នៅ​ភូមិ​ត្រកួន ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​មាន​ប្រសា​ស
ន៏​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១១ សីហា ២០១៨​ថា ហេតុតែ​ចង់​ឃើញ​ទឹកទន្លេ​មេគង្គ​បាន​ហក់​ឡើង​មក
ជន់​លិច​នៅ​តាម​បណ្តា​ស្រុក​នានា​ជាប់​ដង​ទន្លេមេគង្គ​គាត់ និង​សមាជិក​ក្រុម​គ្រួសារ​នាំ​គ្នា​ជិះ​ម៉ូតូ​មក
លេង​នៅ​ត្រង់​ស្ពាន​មាត់​ឃ្មង់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​បានឃើញ​ពី​ស្ថានភាព​ទឹក​ឡើង​មក​លិច​ស្ទើរ
តែ​ប្រៀប​ផ្លូវជាតិ​លេខ​៧​ទៅ​ហើយ ជាមួយ​នោះ​គាត់​មាន​ក្តី​អាណិតអាសូរ​ដល់​អ្នក​ដែល​ត្រូវ​ទឹក​ឡើង
មក​លិច​ផ្ទះសម្បែង ខ្លះ​បាន​នាំ​គ្នា​រត់​មក​នៅ​ទីទួល​សុវត្ថិភាព ។

លោកតា គិ​ន ញ៉ មាន​ប្រសាសន៍​បន្ត​ថា នេះ​ជា​លើក​ទី​១​ហើយ ដែល​គាត់ និង​ក្រុម​គ្រួសារ​ជា​ច្រើន​នាក់​នាំ​គ្នា​មក​លេង​នៅ​តំបន់​ស្ពាន​មាត់​ឃ្មង់ ដោយ​ឃើញ​ទិដ្ឋភាព​មនុស្ស​មក​ពី​គ្រប់​ទិស​ទី​មក​លេង​ច្រើន​អូរ​អរ​មាន​អ្នកលក់​ត្រី​ដែល​ទើបនឹង​នេសាទ​បាន​ថ្មី​ៗ​ដាក់​លក់​នៅ​តាម​ដងផ្លូវ​ខ្លះ​ជិះ​ម៉ូតូ និង​រថយន្ត​នាំ​គ្នា​មក​ឈប់​ជួយ​ទិញ​ជា​ហូរហែរ ។ ក្នុង​ពេល​ដែល​បាន​មក​លេង​ទី​នេះ​ពិតជា​មាន​អារម្មណ៍​ស្រស់ថ្លាហើយ​ចង់​ជិះ​កង់​ទឹក​លេង​ដែរ តែ​ដោយសារ​ចាស់​ទៅ​ហើយ​មិន​ហ៊ាន​ទេ ទុក​ឲ្យ​ចៅ​ៗ​ជិះ​លេងសប្បាយ​ចុះ ប្រ​សិន​ណា បើ​ទំនេរ​លោកតា និង​មក​លេង​ម្តងទៀត ។

ម្ចាស់​អាហារ​ដ្ឋា​ន​ដា​លី​ន​ម្លប់​ឫស្សី​មាត់​ឃ្មង់​ប្រាប់​ថា រូប​លោក​បាន​មក​បើក​របរ​លក់ដូរ​នៅ​ទី​នេះ​បាន
ជាង​១​ស​ប្តា​ហ៍​ហើយ និង​មាន​កន្លែង​សម្រាប់​ឲ្យ​អង្គុយ​លេង​ជា​ច្រើន​រោង​ថែម​ទៀត ជាមួយ​នោះ​អាច
គយគន់​មើល​ទេសភាព​នៅ​ជុំវិញ​មានទឹក​លិច និង​ការ​នេសាទ​របស់​ប្រជា​ពល​ដ្ឋ​យក​ត្រី​ធម្មជាតិ ។ ចំពោះ​មុខម្ហូប​អាហារ​វិញ​លក់ដូរ​មិន​ថ្លៃ​នោះ​ទេ ប្រសិនណាបើ​ភ្ញៀវ​ជិត​ឆ្ងាយ​ដែល​មក​លេង​ទី​នេះ សូម
នាំ​គ្នា​ចូល​ហូប​បាយ​នៅ​កន្លែង​របស់​លោក​ផង លក់​ក្នុង​តម្លៃ​សមរម្យ​មិន​កាប់ឆៅ​ឡើយ ។

លោក គឹ​ម ហេ​ន វ័យ​៦៥​ឆ្នាំ អ្នក​មើល​កង់​ទឹក​សម្រាប់​ជិះ​លេង​កម្សាន្ត​វិញ​ប្រាប់​ថា កាលពីមុន​ថៅកែ​រប
ស់​គាត់​ធ្លាប់តែ​ដាក់​កង់​ទឹក​មាន​ចំនួន​០៧​គ្រឿង ដែល​មាន​ចំនួន​តិច​ពេក​មនុស្ស​មិនសូវ​ជិះ លុះ​មក​ដល់
ឆ្នាំ​២០១៨​នេះ បាន​ទិញ​បន្ថែម​ទៀត ក្នុង​កង់​ទឹក​០១​គ្រឿង តម្លៃ​ជាង​៤០០​ដុល្លារ បាន​កើន​ដល់​ទៅ​១៣​គ្រឿង​ពេល​ដែល​ទឹកទន្លេ​ឡើង​ធំ​មាន​មនុស្ស​មក​លេង​ច្រើន ។

សម្រាប់​ការ​ជួល​ជិះ​ក្នុង​១​ម៉ោង​តម្លៃ៥០០០​រៀល មាន​អាវ​ពោង​ពាក់​ការពារ ហើយ​ក៏​មាន​កាណូត​០១​គ្រឿង​ចេញ​ការពារ​ពេល​ណា​ដែលមាន​ជួបនឹង​បញ្ហារ​ផ្សេង​ៗ​កើតឡើង​ថា​យថាហេតុ​នោះ ។ ទី​នេះ​មនុស្ស​មក​លេង​បាន​តែ​រដូវវស្សា​លុះពេល​ទឹក​ស្រុក​ទៅ​វិញ​មិន​មាន​មនុស្ស​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ