ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធសាសនា​ជា​សាសនា​មិន​និយម​ហិ.ង្សា

5 ឆ្នាំ មុន

ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​ពន្យល់ បង្ហាត់ បង្ហាញ​ច្រើន​ណាស់​អំពី​អហិង្សា រហូត​ដល់​អ្នក​ប្រាជ្ញក្នុង​ពិភពលោក​ឱ្យនាម​ថា​ជា​សាសនា​សន្តិភាព សាសនា​និយម​សេចក្តី​ស្ងប់ សាសនា​សាន្តត្រាណ សាសនា​និព្វាន​…​ជា​សាសនា​ដែល​មិន​និយម​ប្រើ​ហិង្សា​ឡើយ​។ គេ​មិន​ដែល​ឃើញ​សង្គ្រាម​កើតឡើង ព្រោះតែ​ក្នុង​នាម​ពុទ្ធសាសនា​ទេ​។ សេចក្តី​នេះ​ក៏​មាន​បញ្ជាក់​នៅ​ក្នុង​គម្ពីរ​ធម្មបទដ្ឋកថា​ត្រង់​ចំណុច​ដែល​ព្រះ​អង្គ​សម្តែង​អំពី​រឿង​ការ​ចរចា​យ៉ាង​ពិសេស​ដែល​មនុស្ស​ធម្មតា​មិន​អាច​ធ្វើ​បាន…

ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​ពន្យល់ បង្ហាត់ បង្ហាញ​ច្រើន​ណាស់​អំពី​អហិង្សា រហូត​ដល់​អ្នក​ប្រាជ្ញក្នុង​ពិភពលោក​ឱ្យនាម​ថា​ជា​សាសនា​សន្តិភាព សាសនា​និយម​សេចក្តី​ស្ងប់ សាសនា​សាន្តត្រាណ សាសនា​និព្វាន​…​ជា​សាសនា​ដែល​មិន​និយម​ប្រើ​ហិង្សា​ឡើយ​។ គេ​មិន​ដែល​ឃើញ​សង្គ្រាម​កើតឡើង ព្រោះតែ​ក្នុង​នាម​ពុទ្ធសាសនា​ទេ​។
សេចក្តី​នេះ​ក៏​មាន​បញ្ជាក់​នៅ​ក្នុង​គម្ពីរ​ធម្មបទដ្ឋកថា​ត្រង់​ចំណុច​ដែល​ព្រះ​អង្គ​សម្តែង​អំពី​រឿង​ការ​ចរចា​យ៉ាង​ពិសេស​ដែល​មនុស្ស​ធម្មតា​មិន​អាច​ធ្វើ​បាន ខណៈ ដែល​ព្រះ​អង្គ​ទៅ​ចរចា​ជាមួយ​ក្រុម​ញាតិ​ដែល​គិត​ធ្វើសង្គ្រាម​នឹង​គ្នា ព្រោះតែ​រឿង​ចែក​ទឹក​ធ្វើស្រែ​មិន​ត្រូវ​គ្នា ដោយ​ព្រះ​អង្គ​ទ្រង់​ឈរ​នៅ​ចំ​កណ្តាល​ញាតិ​ទាំង​ពីរ​ពួក ហើយ​អប់រំ បង្ហាញ​ពី​ទោស​នៃ​ការ​ប្រើ​ហិង្សា បង្ហាញ​ពី​ផល​នៃ​អហិង្សា រួម​នឹង​តម្លៃ​នៃ​មនុស្សជាតិ​ដូច​ជា​ត្រង់​ឃ្លា​ថា តម្លៃ​ទឹក​ដែល​អ្នក​ទាំងឡាយ​កំពុង​ឈ្លោះ​ដណ្តើម​គ្នា​នេះ និង​តម្លៃ​ក្សត្រ មួយ​ណា​ថ្លៃ​ជាង​ជាដើម រហូត​ដល់​មនុស្ស​ទាំង​ពីរ​ពួក​ស្តាប់​បាន បោះ​អាវុធ​ចោល ហើយ​ក៏​ឈប់​ធ្វើសង្គ្រាម បំបែក​គ្នា​ចេញ​អស់​ទៅ ។
ទាក់ទង​នឹង​រឿង​នេះ​ដែរ​ព្រះ​អង្គ​បាន​ទូន្មាន​ដល់​ភិក្ខុ​ទាំងឡាយ​ថា បើ​មាន​គេ​ត្មះតិះដៀល​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ភិក្ខុ​មិន​គប្បី​ក្រោធ​ខឹង​តបត​អ្វី​ទេ តែ​គួរ​ពន្យល់​ដោះស្រាយ​បង្ហាញ​ឱ្យ​ឃើញ​ការ​ពិត ឱ្យ​គេ​ទទួលស្គាល់​ការ​ពិត​ដើម្បី​រម្ងាប់​ពាក្យ​ចចាមអារ៉ាម ។
ព្រះ​បរម​សាស្តា​ក៏​បាន​សម្តែង​ពី​ការ​ឈ្នះ​ចាញ់ ដោយ​ការ​ឱ្យ​ឈ្នះ បើ​គេ​ក្រោធ​ដោយ​ការ​មិន​ក្រោធ​តបត​វិញ​ទេ ឬ​ពៀរ​រមែង​រម្ងាប់​ដោយ​ការ​មិន​ចងពៀរ​ជាដើម​។ ទាំង​អស់នេះ​សុទ្ធតែ​ជា​ទ្រឹស្តី​ដែល​នាំ​ឱ្យ​បាន​សុខ សន្តិភាព​នៅ​ក្នុង​សង្គមមនុស្ស ដែល​លោក​បញ្ជាក់​ថា អហិង្សា​ជា​គំនិត​ចម្បង​នៅ​ក្នុង​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា ។